វប្បធម៌ ទៅត្រាវិញលេងបុណ្យចូលឆ្នាំថ្មី 05/05/2015 បុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីរបស់បងប្អូនខ្មែរនៅតំបន់ភាគខាងត្បូង បានប្រព្រឹត្តិទៅក្នុងថ្ងៃទី១៤, ១៥, ១៦ខែមេសារៀងរាល់ឆ្នាំ (នៅឆ្នាំដែលមានខែអាសាឍពីរដងនឹងបន្ថែម១ថ្ងៃ ថ្ងៃទី១៣ខែមេសា)។ តាំងពីយូរឆ្នាំមកហើយ សកម្មភាពនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី បានជនជាតិខ្មែរនៅត្រាវិញ រៀបចំនៅតាមវត្តអារាមជានិច្ច ជាព្រឹត្តិការណ៍វប្បធម៌ធំបំផុតក្នុងឆ្នាំ។ នារសៀលថ្ងៃទី១៣ខែមេសា យើងខ្ញុំបានទៅលេងផ្ទះលោកតាថាច់រី (ភូមិឡឺវគឺហាយ ឃុំឡឺវងិបអាញ ស្រុកថ្កូវ ខេត្តត្រាវិញ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គាត់បានអញ្ជើញយើងខ្ញុំនៅលេងបុណ្យចូលឆ្នាំថ្មីនឹងគ្រួសារគាត់។ បងប្អូនខ្មែរមានការជំនឿពុទ្ធសាសនាហិនយានទើបភាគច្រើនបុណ្យប្រពៃណីរបស់បងប្អូនខ្មែរផ្សារភ្ជាប់ជាមួយសកម្មភាពគោរពបូជាអរូបិយនិងស្ទើតែទាំងអស់ប្រព្រឹត្តិទៅក្នុងវត្តអារាមខ្មែរដែលនៅជិតទីកន្លែងបងប្អូនខ្មែររស់នៅ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បងប្អូនខ្មែរច្រើនទៅវត្តថ្វាយបង្គំព្រះ។ ពុទ្ធបរិស័ទនិងព្រះសង្ឃប្រារព្ភពិធីស្រង់ទឹកព្រះជាពិធីមួយដ៏សំខាន់ក្នុងបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនខ្មែរ។ គោរពបូជាព្រះពុទ្ធដើម្បីប្រាថ្នាបានសេចក្តីសុខចម្រើន។ ពិធីទទួលទេវតាឆ្នាំថ្មីយាងចុះឋានមនុស្សដើម្បីរក្សាជីវភាពរបស់ប្រជាជន។ ពុទ្ធបរិស័ទថ្វាយបង្គំព្រះពុទ្ធរូបនៅវត្តជំនីក។ ព្រះសង្ឃប្រារព្ភពិធីស្រង់ទឹកព្រះចៅអធិការនៅវត្តស្វាយសៀមថ្មី។(ស្រុកថ្កូវ) ព្រះសង្ឃសូត្រធម៌សូមសេចក្តីសុខចម្រើនដល់ពុទ្ធបរិស័ទនាឱកាសបុណ្យចូលឆ្នាំថ្មី។ ជាទម្លាប់ នៅរសៀលថ្ងៃចុងឆ្នាំចាស់ ពុទ្ធបរិស័ទចូលរួមពិធីដង្ហែមហាសង្រ្កាន្តទៅតាមភូមិស្រុកដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ជនជាតិខ្មែរមានជំនឿថាជារៀងរាល់ឆ្នាំនឹងមានទេវតាមួយព្រះអង្គយាងចុះឋានមនុស្ស ដើម្បីរក្សាជីវភាពរស់នៅរបស់បងប្អូនខ្មែរ។ តាមឆ្នាំនីមួយៗបងប្អូនខ្មែរធ្វើពិធីទទួលទេវតានូវពេលវេលាខុសពីគ្នា។ ឆ្នាំនេះ ពិធីទទួលទេវតាប្រព្រឹត្តិទៅនៅម៉ោង២, ០២នាទីរសៀលថ្ងៃទី១៤ខែមេសា។ មុនថ្ងៃចូលឆ្នាំ ត្រូវធ្វើ ភ្នំខ្សាច់ ភ្នំអង្កជានិមិត្តរូបនៅក្នុងបរិវេណវត្តអារាម ដើម្បីទុកឲ្យពុទ្ធបរិស័ទមកបូជា នៅថ្ងៃដំបូងនៃឆ្នាំថ្មី សុំសំណាងនិងក្តីសុខសប្បាយ។ ព្រឹកថ្ងៃទី១៤ខែមេសា គ្រួសារលោកតាថាច់រីក៏ដូចជាពុទ្ធបរិស័ទនានា នៅក្នុងភូមិស្រុក បានត្រៀមបំរុងជាស្រេចនូវចង្ហាន់ ដើម្បីនាំយកទៅកាន់វត្តជំនីកដែលនៅជិតផ្ទះ ដើម្បីប្រគេនចង្ហាន់ដើមឆ្នាំ។ ក្រោយពេលថ្វាយតង្វាយបូជាព្រះពុទ្ធ ព្រះសង្ឃសូត្រធម៌ភត្តានុមោទនាទាន រួចហើយគឺពុទ្ធបរិស័ទប្រគេនចង្ហាន់ដល់ព្រះសង្ឃឆាន់រួច បន្ទាប់មកពុទ្ធបរិស័ទលើកសេសពីព្រះសង្ឃមក អង្គុយហូបរួមជុំគ្នា។ ពិធីប្រគេនចង្ហាន់គឺជាពិធីបួងសួងសូមសេចក្តីសុខ ឧទ្ទិសមគ្គផលដល់បុព្វការីជន និងបង្ហាញទឹកចិត្តគោរពព្រះពុទ្ធសាសនា ហើយសូមបានសុខដុមរមនា ក្នុងឆ្នាំថ្មីរបស់ជនជាតិខ្មែរ។ ព្រឹកថ្ងៃស្អែក ពុទ្ធបរិស័ទបន្តយកចង្ហាន់ទៅវត្ត និងស្តាប់ព្រះធម៌ទេសនាដើម្បីយកមគ្គផល។ លោកតាថាច់រីឲ្យដឹងថា៖ នៅថ្ងៃបុណ្យទាន ពុទ្ធបរិស័ទសម្តែងទឹកចិត្តគោរពដល់ព្រះពុទ្ធ ដោយយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ។ តបមក គឺព្រះសង្ឃអនុមោទនាសូត្រធម៌ឧទ្ទិសមគ្គផលដល់បុព្វការីជន និងចម្រើនជោគជតារាសីដល់ពុទ្ធបរិស័ទដែលនាំយកចង្ហាន់វត្ថុបូជាមកកាន់វត្ត។ នៅពេលដែលមិនទៅវត្ត បងប្អូនច្រើនទៅសួរសុខទុក្ខសាច់ញាតិ មិត្តភក្តិ អ្នកផងរបងជាមួយ ជូនពរនូវប្រការដ៏ល្អប្រសើរ និងហូបបាយជុំគ្នាមុនពេលវិលចេញទៅផ្ទះ។ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី វត្តអារាមនីមួយៗបានរៀបចំសកម្មភាពលេងសប្បាយ កំសាន្ត សកម្មភាពលក់ដូរ ម្ហូបអាហារប្រព្រឹត្តិទៅ នៅក្នុងបរិវេណវត្តអារាមយ៉ាងកុះករ។ នៅពេលយប់ថ្ងៃបុណ្យ វត្តអារាមខ្មែរតែងមានសកម្មភាពសម្តែងប្រភេទសិល្បៈជនជាតិ។ របាំប្រពៃណីរបស់ជនជាតិខ្មែរដូចជា របាំឆៃយ៉ាំ របាំយក្ខ ជាមួយសម្លៀកបំពាក់ពិសេស និងមុខរបាំងក្រមិចក្រមើម ទាក់ទាញយុវជនចូលរួមជាច្រើន។ ល្ខោនយីកេ គឺជាប្រភេទល្ខោនចម្រៀងរបស់ជនជាតិខ្មែរ បានសិល្បៈករនៅក្នុងភូមិស្រុកសម្តែងយ៉ាងពិសេស ទាក់ទាញអ្នកមើល។ ជនជាតិខ្មែរទៅដង្ហែនិងរាំរបាំយក្ខស្វាអំណរបុណ្យចូលឆ្នាំថ្មី។ របាំប្រពៃណីរបស់ជនជាតិខ្មែរជាមួយសម្លៀកបំពាក់និងរបាំងមុខតុបតែងយ៉ាងឆើតឆាយ។ ពិធីស្រង់ទឹកព្រះនៅវត្តជំនីក។ ជនជាខ្មែរប្រារព្ភពិធីស្រង់ព្រះដើម្បីសុំសេចក្តីសុខគ្រប់ប្រការ។ ភ្នំខ្សាច់ ភ្នំអង្ក និមិត្តរូបតំណាងបានកសាងក្នុងបរិវេណវត្តស្វាយសៀមថ្មី(ស្រុកថ្កូវ) ដើម្បីបូជាសុំសេចក្តីសុខចម្រើនគ្រប់ៗប្រការ។ គ្រួសារជនជាតិខ្មែរមួយសុខដុមរមនាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ជនជាតិខ្មែរសម្តែងឧបករណ៍ប្រពៃណីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ មនុស្សជុំគ្នាមើលល្ខោនយីកេ ជាប្រភេទសិល្បៈពិសេសរបស់បងប្អូនខ្មែរ។ ជនជាតិខ្មែរសែនសប្បាយរីករាយ ស្មោះត្រង់ និងរាក់ទាក់ភ្ញៀវ។ យើងខ្ញុំបានអញ្ជើញពិសារនំបញ្ចុក នំអន្សមជ្រូក ពិសាសុរាត្រាំផ្លែខ្វិត ជាម្ហូបអាហារពិសេសប្រចាំនៅទីនេះ។ ក្រៅពីនោះ អ្នកនៅទីនេះណែនាំបង្ហាញយើងខ្ញុំទះស្គរឆៃយ៉ាំ របៀបពាក់មុខរបាំង និងរៀនរាំក្បាច់ឆៃយ៉ាំយ៉ាងសប្បាយទៀតផង។ ពិធីស្រង់ព្រះជាពិធីសំខាន់បំផុត ហើយក៏ជាពិធីចុងក្រោយបង្អស់មុនពេលបញ្ចប់បុណ្យចូលឆ្នាំថ្មី។ ពិធីស្រង់ព្រះប្រព្រឹត្តិទៅ នៅថ្ងៃទី១៦ខែមេសា។ ក្រោយពីស្នូរស្គររោទ៍បីលើកនៅតាមវត្តនីមួយៗ ពុទ្ធរូបបានសម្អាតហើយនិមន្តពុទ្ធរូបចេញតម្កល់ក្រៅទីលានទូលាយ។ ពុទ្ធបរិស័ទយកទឹកអប់ទៅកាន់វត្ត ដើម្បីធ្វើពិធីស្រង់ព្រះ។ ក្រោយពេលប្រព្រឹត្តិពិធីសូត្រធម៌សុំសុខចម្រើននិងបង្សកុលនៅក្នុងព្រះវិហារ ពុទ្ធបរិស័ទនាំគ្នាមកជុំនៅមុខព្រះពុទ្ធរូប ដើម្បីប្រារព្ភពិធីស្រង់ព្រះ។ ពុទ្ធបរិស័ទយកទឹកអប់ស្រោចស្រង់លើពុទ្ធរូប ដើម្បីសម្តែងទឹកចិត្តគោរពស្រឡាញ់ ចំពោះព្រះពុទ្ធសាសនា ប្រាថ្នាសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការ ពីព្រះពុទ្ធអង្គដែលមានចិត្តមេត្តា។ បន្ទាប់មក ពុទ្ធបរិស័ទនឹងយកទឹកអប់ដែលនៅសល់យកមកផ្ទះធ្វើ ពិធីស្រង់ទឹកដល់អ្នកមានគុណ សម្តែងការដឹងនូវគុណូបការៈ ចិញ្ចឹមបីបាចថែរក្សាពួកគាត់។ បុណ្យចូលឆ្នាំថ្មីនាំមកនូវអត្តសញ្ញាណជំនឿពុទ្ធសាសនារបស់ជនជាតិខ្មែរ តាមរយៈ ពិធីសកម្មភាពអរូបិយ ប្រព្រឹត្តិទៅរៀងរាល់លើកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ពិធីមួយចំនួនអាចខុសគ្នានៅភូមិស្រុកនីមួយៗ ប៉ុន្តែប្រការនោះកាន់តែធ្វើឲ្យជីវភាព ស្មារតី របស់ជនជាតិខ្មែរនៅតំបន់ទិសនិរតីភាគខាងត្បូងកាន់តែសម្បូរបែបថែមទៀត៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

បុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីរបស់បងប្អូនខ្មែរនៅតំបន់ភាគខាងត្បូង បានប្រព្រឹត្តិទៅក្នុងថ្ងៃទី១៤, ១៥, ១៦ខែមេសារៀងរាល់ឆ្នាំ (នៅឆ្នាំដែលមានខែអាសាឍពីរដងនឹងបន្ថែម១ថ្ងៃ ថ្ងៃទី១៣ខែមេសា)។ តាំងពីយូរឆ្នាំមកហើយ សកម្មភាពនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី បានជនជាតិខ្មែរនៅត្រាវិញ រៀបចំនៅតាមវត្តអារាមជានិច្ច ជាព្រឹត្តិការណ៍វប្បធម៌ធំបំផុតក្នុងឆ្នាំ។ នារសៀលថ្ងៃទី១៣ខែមេសា យើងខ្ញុំបានទៅលេងផ្ទះលោកតាថាច់រី (ភូមិឡឺវគឺហាយ ឃុំឡឺវងិបអាញ ស្រុកថ្កូវ ខេត្តត្រាវិញ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គាត់បានអញ្ជើញយើងខ្ញុំនៅលេងបុណ្យចូលឆ្នាំថ្មីនឹងគ្រួសារគាត់។ បងប្អូនខ្មែរមានការជំនឿពុទ្ធសាសនាហិនយានទើបភាគច្រើនបុណ្យប្រពៃណីរបស់បងប្អូនខ្មែរផ្សារភ្ជាប់ជាមួយសកម្មភាពគោរពបូជាអរូបិយនិងស្ទើតែទាំងអស់ប្រព្រឹត្តិទៅក្នុងវត្តអារាមខ្មែរដែលនៅជិតទីកន្លែងបងប្អូនខ្មែររស់នៅ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បងប្អូនខ្មែរច្រើនទៅវត្តថ្វាយបង្គំព្រះ។ ពុទ្ធបរិស័ទនិងព្រះសង្ឃប្រារព្ភពិធីស្រង់ទឹកព្រះជាពិធីមួយដ៏សំខាន់ក្នុងបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនខ្មែរ។ គោរពបូជាព្រះពុទ្ធដើម្បីប្រាថ្នាបានសេចក្តីសុខចម្រើន។ ពិធីទទួលទេវតាឆ្នាំថ្មីយាងចុះឋានមនុស្សដើម្បីរក្សាជីវភាពរបស់ប្រជាជន។ ពុទ្ធបរិស័ទថ្វាយបង្គំព្រះពុទ្ធរូបនៅវត្តជំនីក។ ព្រះសង្ឃប្រារព្ភពិធីស្រង់ទឹកព្រះចៅអធិការនៅវត្តស្វាយសៀមថ្មី។(ស្រុកថ្កូវ) ព្រះសង្ឃសូត្រធម៌សូមសេចក្តីសុខចម្រើនដល់ពុទ្ធបរិស័ទនាឱកាសបុណ្យចូលឆ្នាំថ្មី។ ជាទម្លាប់ នៅរសៀលថ្ងៃចុងឆ្នាំចាស់ ពុទ្ធបរិស័ទចូលរួមពិធីដង្ហែមហាសង្រ្កាន្តទៅតាមភូមិស្រុកដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ជនជាតិខ្មែរមានជំនឿថាជារៀងរាល់ឆ្នាំនឹងមានទេវតាមួយព្រះអង្គយាងចុះឋានមនុស្ស ដើម្បីរក្សាជីវភាពរស់នៅរបស់បងប្អូនខ្មែរ។ តាមឆ្នាំនីមួយៗបងប្អូនខ្មែរធ្វើពិធីទទួលទេវតានូវពេលវេលាខុសពីគ្នា។ ឆ្នាំនេះ ពិធីទទួលទេវតាប្រព្រឹត្តិទៅនៅម៉ោង២, ០២នាទីរសៀលថ្ងៃទី១៤ខែមេសា។ មុនថ្ងៃចូលឆ្នាំ ត្រូវធ្វើ ភ្នំខ្សាច់ ភ្នំអង្កជានិមិត្តរូបនៅក្នុងបរិវេណវត្តអារាម ដើម្បីទុកឲ្យពុទ្ធបរិស័ទមកបូជា នៅថ្ងៃដំបូងនៃឆ្នាំថ្មី សុំសំណាងនិងក្តីសុខសប្បាយ។ ព្រឹកថ្ងៃទី១៤ខែមេសា គ្រួសារលោកតាថាច់រីក៏ដូចជាពុទ្ធបរិស័ទនានា នៅក្នុងភូមិស្រុក បានត្រៀមបំរុងជាស្រេចនូវចង្ហាន់ ដើម្បីនាំយកទៅកាន់វត្តជំនីកដែលនៅជិតផ្ទះ ដើម្បីប្រគេនចង្ហាន់ដើមឆ្នាំ។ ក្រោយពេលថ្វាយតង្វាយបូជាព្រះពុទ្ធ ព្រះសង្ឃសូត្រធម៌ភត្តានុមោទនាទាន រួចហើយគឺពុទ្ធបរិស័ទប្រគេនចង្ហាន់ដល់ព្រះសង្ឃឆាន់រួច បន្ទាប់មកពុទ្ធបរិស័ទលើកសេសពីព្រះសង្ឃមក អង្គុយហូបរួមជុំគ្នា។ ពិធីប្រគេនចង្ហាន់គឺជាពិធីបួងសួងសូមសេចក្តីសុខ ឧទ្ទិសមគ្គផលដល់បុព្វការីជន និងបង្ហាញទឹកចិត្តគោរពព្រះពុទ្ធសាសនា ហើយសូមបានសុខដុមរមនា ក្នុងឆ្នាំថ្មីរបស់ជនជាតិខ្មែរ។ ព្រឹកថ្ងៃស្អែក ពុទ្ធបរិស័ទបន្តយកចង្ហាន់ទៅវត្ត និងស្តាប់ព្រះធម៌ទេសនាដើម្បីយកមគ្គផល។ លោកតាថាច់រីឲ្យដឹងថា៖ នៅថ្ងៃបុណ្យទាន ពុទ្ធបរិស័ទសម្តែងទឹកចិត្តគោរពដល់ព្រះពុទ្ធ ដោយយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ។ តបមក គឺព្រះសង្ឃអនុមោទនាសូត្រធម៌ឧទ្ទិសមគ្គផលដល់បុព្វការីជន និងចម្រើនជោគជតារាសីដល់ពុទ្ធបរិស័ទដែលនាំយកចង្ហាន់វត្ថុបូជាមកកាន់វត្ត។ នៅពេលដែលមិនទៅវត្ត បងប្អូនច្រើនទៅសួរសុខទុក្ខសាច់ញាតិ មិត្តភក្តិ អ្នកផងរបងជាមួយ ជូនពរនូវប្រការដ៏ល្អប្រសើរ និងហូបបាយជុំគ្នាមុនពេលវិលចេញទៅផ្ទះ។ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី វត្តអារាមនីមួយៗបានរៀបចំសកម្មភាពលេងសប្បាយ កំសាន្ត សកម្មភាពលក់ដូរ ម្ហូបអាហារប្រព្រឹត្តិទៅ នៅក្នុងបរិវេណវត្តអារាមយ៉ាងកុះករ។ នៅពេលយប់ថ្ងៃបុណ្យ វត្តអារាមខ្មែរតែងមានសកម្មភាពសម្តែងប្រភេទសិល្បៈជនជាតិ។ របាំប្រពៃណីរបស់ជនជាតិខ្មែរដូចជា របាំឆៃយ៉ាំ របាំយក្ខ ជាមួយសម្លៀកបំពាក់ពិសេស និងមុខរបាំងក្រមិចក្រមើម ទាក់ទាញយុវជនចូលរួមជាច្រើន។ ល្ខោនយីកេ គឺជាប្រភេទល្ខោនចម្រៀងរបស់ជនជាតិខ្មែរ បានសិល្បៈករនៅក្នុងភូមិស្រុកសម្តែងយ៉ាងពិសេស ទាក់ទាញអ្នកមើល។ ជនជាតិខ្មែរទៅដង្ហែនិងរាំរបាំយក្ខស្វាអំណរបុណ្យចូលឆ្នាំថ្មី។ របាំប្រពៃណីរបស់ជនជាតិខ្មែរជាមួយសម្លៀកបំពាក់និងរបាំងមុខតុបតែងយ៉ាងឆើតឆាយ។ ពិធីស្រង់ទឹកព្រះនៅវត្តជំនីក។ ជនជាខ្មែរប្រារព្ភពិធីស្រង់ព្រះដើម្បីសុំសេចក្តីសុខគ្រប់ប្រការ។ ភ្នំខ្សាច់ ភ្នំអង្ក និមិត្តរូបតំណាងបានកសាងក្នុងបរិវេណវត្តស្វាយសៀមថ្មី(ស្រុកថ្កូវ) ដើម្បីបូជាសុំសេចក្តីសុខចម្រើនគ្រប់ៗប្រការ។ គ្រួសារជនជាតិខ្មែរមួយសុខដុមរមនាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ជនជាតិខ្មែរសម្តែងឧបករណ៍ប្រពៃណីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ មនុស្សជុំគ្នាមើលល្ខោនយីកេ ជាប្រភេទសិល្បៈពិសេសរបស់បងប្អូនខ្មែរ។ ជនជាតិខ្មែរសែនសប្បាយរីករាយ ស្មោះត្រង់ និងរាក់ទាក់ភ្ញៀវ។ យើងខ្ញុំបានអញ្ជើញពិសារនំបញ្ចុក នំអន្សមជ្រូក ពិសាសុរាត្រាំផ្លែខ្វិត ជាម្ហូបអាហារពិសេសប្រចាំនៅទីនេះ។ ក្រៅពីនោះ អ្នកនៅទីនេះណែនាំបង្ហាញយើងខ្ញុំទះស្គរឆៃយ៉ាំ របៀបពាក់មុខរបាំង និងរៀនរាំក្បាច់ឆៃយ៉ាំយ៉ាងសប្បាយទៀតផង។ ពិធីស្រង់ព្រះជាពិធីសំខាន់បំផុត ហើយក៏ជាពិធីចុងក្រោយបង្អស់មុនពេលបញ្ចប់បុណ្យចូលឆ្នាំថ្មី។ ពិធីស្រង់ព្រះប្រព្រឹត្តិទៅ នៅថ្ងៃទី១៦ខែមេសា។ ក្រោយពីស្នូរស្គររោទ៍បីលើកនៅតាមវត្តនីមួយៗ ពុទ្ធរូបបានសម្អាតហើយនិមន្តពុទ្ធរូបចេញតម្កល់ក្រៅទីលានទូលាយ។ ពុទ្ធបរិស័ទយកទឹកអប់ទៅកាន់វត្ត ដើម្បីធ្វើពិធីស្រង់ព្រះ។ ក្រោយពេលប្រព្រឹត្តិពិធីសូត្រធម៌សុំសុខចម្រើននិងបង្សកុលនៅក្នុងព្រះវិហារ ពុទ្ធបរិស័ទនាំគ្នាមកជុំនៅមុខព្រះពុទ្ធរូប ដើម្បីប្រារព្ភពិធីស្រង់ព្រះ។ ពុទ្ធបរិស័ទយកទឹកអប់ស្រោចស្រង់លើពុទ្ធរូប ដើម្បីសម្តែងទឹកចិត្តគោរពស្រឡាញ់ ចំពោះព្រះពុទ្ធសាសនា ប្រាថ្នាសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការ ពីព្រះពុទ្ធអង្គដែលមានចិត្តមេត្តា។ បន្ទាប់មក ពុទ្ធបរិស័ទនឹងយកទឹកអប់ដែលនៅសល់យកមកផ្ទះធ្វើ ពិធីស្រង់ទឹកដល់អ្នកមានគុណ សម្តែងការដឹងនូវគុណូបការៈ ចិញ្ចឹមបីបាចថែរក្សាពួកគាត់។ បុណ្យចូលឆ្នាំថ្មីនាំមកនូវអត្តសញ្ញាណជំនឿពុទ្ធសាសនារបស់ជនជាតិខ្មែរ តាមរយៈ ពិធីសកម្មភាពអរូបិយ ប្រព្រឹត្តិទៅរៀងរាល់លើកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ពិធីមួយចំនួនអាចខុសគ្នានៅភូមិស្រុកនីមួយៗ ប៉ុន្តែប្រការនោះកាន់តែធ្វើឲ្យជីវភាព ស្មារតី របស់ជនជាតិខ្មែរនៅតំបន់ទិសនិរតីភាគខាងត្បូងកាន់តែសម្បូរបែបថែមទៀត៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន