ព័ត៌មាន

ទូរទស្សន៍​វ៉េណេស៊ុយអេឡា​ចាក់ផ្សាយខ្សែភាពយន្ត​អំពី​លោកប្រធានហូជីមិញ

ទូរទស្សន៍វ៉េណេស៊ុយអេឡាបានចាក់ផ្សាយខ្សែភាពយន្តឯកសារក្រោមចំណងជើងថា “ហូជីមិញ៖ រូបភាពមនុស្សឆ្នើមមួយរូប”  ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០)។

រូបថតឯកសារ (VTV)


នាថ្ងៃទី ១៨ ខែឧសភា ទូរទស្សន៍ វ៉េណេស៊ុយអេឡាបានចាក់ផ្សាយ ខ្សែភាពយន្តឯកសារ ក្រោមចំណងជើង ថា “ហូជីមិញ៖ រូបភាពមនុស្សឆ្នើមមួយរូប” របស់អ្នកផលិតខ្សែភាពយន្ត Bui Dinh Hac ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតលោកប្រធាន ហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០)។

នេះមិនមែនជាលើកដំបូង ដែលខ្សែភាពយន្តវៀតណាម ត្រូវបានបញ្ចាំង លើទូរទស្សន៍វ៉េណេស៊ុយអេឡាទេ។ មុននេះ នាថ្ងៃទី ២ ខែឧសភា ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥) ទស្សនិកជនវ៉េណេស៊ុយអេឡាក៏មានឱកាសទស្សនាខ្សែភាពយន្តក្រោមចំណងជើងថា “កុំដុត” របស់អ្នកដឹកនាំរឿងលោក Dang Nhat Minh ស្ដីពីប្រធានបទសង្គ្រាម ដែលទទួលបានពានរង្វាន់នៅក្នុងមហោ ស្រពភាពយន្តអន្តរជាតិ XIX Fukuoka ជប៉ុននាឆ្នាំ ២០០៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top