ទិដ្ឋភាពនៃពិធីថតបទសំភាសន៍ (រូបថតៈ TTXVN)
CNC -ជាប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទស្សនិកជនជាច្រើននៅកម្ពុជា ទើបនឹងបានចុះផ្សាយនូវកម្មវិធីពិសេសមួយ ដែលជាបទសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងឋានៈជា ប្រធានរដ្ឋ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងបទសម្ភាសនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្កត់ធ្ងន់ថាគោល បំណងនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong គឺសំដៅបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រ ជាជាតិទាំងពីរ ក៏ដូចជាអះអាងនូវសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមតែងតែ ផ្តោតការយកចិត្តទុកដាក់ ចំពោះ ប្រទេសភូមិផងរបជាមួយល្អ ទំនាក់ទំនងមិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងនិរន្តភាពយូរអង្វែងរវាង វៀតណាមនិងកម្ពុជា។ តាមនោះ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធ ភាព កាន់តែស៊ីជម្រៅនិងមានអត្ថប្រយោជន៍ទាំងសងខាងនៃទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជួយកសាងទស្សនវិស័យថ្មី ជាមួយនឹងកម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះទៅទៀតផងដែរ។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងជំនឿទុកចិត្តចំពោះដំណើរទស្សនកិច្ចនេះ ដោយភាគីទាំងពីរនឹងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរ លើកកម្ពស់គោលការណ៍មិនអនុញ្ញាតឱ្យមានកងកម្លាំងយោធាឬនយោបាយណាមួយ បានប្រើប្រាស់ទឹកដីរបស់ភាគីម្ខាង ដើម្បីប្រឆាំងឬគំរាមកំហែងដល់សន្តិសុខនិងបូរណភាពទឹកដីរបស់ភាគីម្ខាងទៀត។ ទន្ទឹមជាមួយគ្នានេះ បានប្តេជ្ញាដោះស្រាយរាល់ការខ្វែងគំនិតគ្នាដោយសន្តិវិធី។ នេះក៏ជាគោលការណ៍គ្រឹះក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសសមាជិកអាស៊ានតែម្តង។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបន្ថែមទៀតថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងអាងទន្លេមេគង្គនិងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍកម្ពុជា - ឡាវ -វៀតណាម (CLV) សន្តិភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រខាងកើតនិងបញ្ហាសំខាន់ៗដទៃទៀតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម