ព័ត៌មាន

ទុន FDI ហូរ​ចូលវៀតណាមកើនឡើងជិត ៤០%

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយទីភ្នាក់ងារវិនិយោគបរទេស (ក្រសួងហិរញ្ញវត្ថុ) បានបង្ហាញថា គិតត្រឹមថ្ងៃទី ៣០ ខែមេសា ដើមទុនវិនិយោគពីបរទេសសរុបដែលបានចុះបញ្ជីនៅវៀតណាមបានកើនឡើងដល់ជាង ១៣,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ចំនួនគម្រោងវិនិយោគថ្មី គម្រោងដែលកែតម្រូវដើមទុន និងបរិមាណការរួមចំណែកដើមទុននិងទិញភាគហ៊ុនទាំងអស់សុទ្ធតែកើនឡើងបើធៀបនឹងរយៈពេលដូចគ្នា ដែលបង្ហាញថាទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះបរិយាកាសវិនិយោគក្នុងស្រុកនៅតែបន្តពង្រឹង។

ក្រុមហ៊ុន SUNJIN AT&C VINA នៅតំបន់សេដ្ឋកិច្ច Chan May - Lang Co ក្នុងទីក្រុង Hue ដែលវិនិយោកដោយកូរ៉េខាងត្បូង មានជំនាញក្នុងការផលិតផលិតផលដេរប៉ាក់សម្រាប់នាំចេញ។ រូបថត៖ Vu Sinh/VNA

នាបច្ចុប្បន្ននេះ មានប្រទេស និងតំបន់ដែនដីចំនួន ៨១ ដែលបានវិនិយោគនៅវៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ; ក្នុងនោះ សិង្ហបុរីនាំមុខគេដោយទុនវិនិយោគសរុបជាង ៣.២ ពាន់លានដុល្លារ។ បន្ទាប់មកគឺកូរ៉េខាងត្បូង ចិន ជប៉ុន ហុងកុង(ចិន)...។ វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន ១៨/២១; ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតនាំមុខគេ; បន្ទាប់មកគឺអចលនទ្រព្យ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេវាកម្មស្នាក់នៅ និងម្ហូបអាហារ។ល។

ទាក់ទងនឹងទីតាំងវិនិយោគ ក្នុងរយៈពេល៤ខែកន្លងទៅ វិនិយោគិនបរទេសបានបណ្តាក់ ទុនវិនិយោគក្នុងខេត្តក្រុងចំនួន ៥២ នៅទូទាំងប្រទេស ។ ឈានមុខគេគឺខេត្ត Bac Ninh ។ បន្ទាប់ទៀតគឺខេត្ត Dong Nai ទីក្រុងហូជីមិញ ទីក្រុងហាណូយ ខេត្ត Ba Ria – Vung Tau ខេត្ត Ha Nam ៕


top