តាមការព្យាការណ៍ រហូតដល់ឆ្នាំ២០២០ បរិមាណប្រជាជនរស់នៅទីក្រុងហូជីមិញ (Ho Chi Minh) - ទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមនឹងកើនឡើងជាង ១០ លាននាក់។ ហេតុនេះ ទីក្រុងហូជីមិញកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងសមស្របនឹងឈ្មោះ “គ្រាប់ពេជ្រស្ថិតក្នុងតំបន់អាស៊ីបូព៌ា” ហើយក្លាយទៅជា“ទីក្រុងធំអស្ចារ្យ”លើពិភព លោក ។
ក្នុងភូមិសាស្ត្រទីក្រុងហូជីមិញ (Ho Chi Minh) នៅតែមានបណ្តាស្ថាបត្យកម្មបុរាណដូចជាវិហារកាតូលិកឌឹកបា (Duc Ba) ប្រៃសនីយ៍កណ្តាល ផ្សាបេនថាញ (Ben Thanh) វិមានថុងញ៉ឹត (Thong Nhat) បណ្តាផ្លូវបានគ្របដណ្តប់ដោយម្លប់ឈើមានអាយុរាប់រាយឆ្នាំហើយ... ដែលកំពុងនៅមាននឹងបណ្តាអគារខ្ពស់ៗនិងទំនើប។
បើសិនជាបុរីភូមីហ៊ឹង (Phu My Hung) បានវាយតំលៃដូចជាសំណង់មានលក្ខណៈប្រវត្តិសាស្ត្រក្នុងសម័យចាប់ផ្តើមអភិវឌ្ឍន៍របស់ទីក្រុង រីឯតំបន់បុរីថ្មីធូធៀម (Thu Thiem) បានតភ្ជាប់តំបន់កណ្តាលទីក្រុងដោយខ្សែផ្លូវរូងក្រោមដីឆ្លងកាត់ទន្លេសាយហ្គន (Sai Gon) គឺជាទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងអនាគត តំបន់បុរីថ្មីធូធៀម (Thu Thiem) គឺជាសំណង់គំរូរបស់ទីក្រុងក្នុងរយៈពេលបណ្តាឆ្នាំនៃដើមសតវត្សរ៍ទី ២១។
តំបន់រស់នៅរបស់ប្រជាជនក្រីក្រធូធៀម (Thu Thiem) នាពេលមុន មានដំបូលផ្ទះទាបៗស្ថិតក្បែរដើមដូងត្រសុំត្រសាយ ឥឡូវនេះបានក្លាយទៅជាតំបន់បុរីថ្មីធូធៀម (Thu Thiem) ដ៏ទំនើបនិងតភ្ជាប់នឹងកណ្តាលទីក្រុង ដោយខ្សែផ្លូវរូងក្រោមដីឆ្លងកាត់ទន្លែសាយហ្គន (Sai Gon) គឺជាទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាអនាគតឆាប់ៗនេះ តំបន់បុរីថ្មីធូធៀម (Thu Thiem) នឹងក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេវាកម្មដែលមានគុណភាពខ្ពស់និងទទួលស្តង់ដាអន្តរជាតិ ដោយស្ថាបត្យកម្មរស់នៅនិងធ្វើការសំរាប់ប្រជាជនចំនួន ៣០០ និងអាចទទួលភ្ញៀវមកទស្សនាចំនួន ១ លាននាក់ក្នុងបណ្តាពិធីបុណ្យ។ តំបន់បុរីថ្មីធូធៀម (Thu Thiem) សង្ឃឹមនឹងក្លាយទៅជាបុរីស្អាតនិងល្អបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយទេសភាពមាត់ច្រាំងទន្លេ។