ពាណិជ្ជសញ្ញាវៀតណាម

ទឹកត្រី ភូគ្វឹក (Phu Quoc) - ម៉ាកយីហោវៀតណាមឈានទៅឆ្ងាយ

ប្រពៃណី ទឹកត្រី ភូគ្វឹក (Phu Quoc) គឺជា​ការរួមផ្សំរវាងធម្មជាតិ ពេលវេលា និងរូបមន្តអាថ៌កំបាំងប្រពៃណី ដែលត្រូវបានបន្តវេន្តជាច្រើនជំនាន់​។ 

ចាប់ពីត្រីកាកឺមសមុទ្រស្រស់ៗ នៃដែនសមុទ្រ​ភាគខាងលិចនៃតបន់ណាមបូ (Nam Bo) រហូតដល់ធុងឆ្នៃតាមបែបប្រពៃណី ទឹកត្រី ភូគ្វឹក (Phu Quoc) គឺជា​ការរួមផ្សំរវាងធម្មជាតិ ពេលវេលា និងរូបមន្តអាថ៌កំបាំងប្រពៃណី ដែលត្រូវបានបន្តវេន្តជាច្រើនជំនាន់​។ មិនត្រឹមតែជាផលិតផលពិសេសដ៏ល្បីល្បាញរបស់កោះគុជប៉ុណ្ណោះទេ ទឹកត្រីក ភូគ្វឹ(Phu Quoc)ក៏បានក្លាយជាម៉ាកយីហោគំរូរបស់វៀតណាមផងដែរ ហើយបានបញ្ជាក់ជាបណ្តើរៗ នូវជំហររបស់ខ្លួននក្នុងទីផ្សារអន្តរជាតិ។

ទឹកត្រីភូគ្វឹក (Phu Quoc) បានបន្ទុំត្រី ក្នុងធុងឈើធំៗ។ ធុងឈើទាំងនេះត្រូវបានដាក់ក្នុងផ្ទះ ដើម្បីធានាថាគុណភាពនៃទឹកត្រីមិនត្រូវបានជះឥទ្ធពលដោយអាកាសធាតខាងក្រៅ។ រូបថត៖ ឡេមិញ / VNP
 
ធម្មជាតិអំណោយផលឱ្យដែនសមុទ្រភាគខាងលិចនៃតំបន់ណាមបូ (Nam Bo) នូវប្រភពត្រីកាកឺមយ៉ាងសម្បូរ ដែលជាគ្រឿង​ផ្សំដ៏សំខាន់ក្នុងការកំណត់គុណភាពទឹកត្រី ភូគ្វឹក (Phu Quoc) ។ បន្ទាប់ពីនេសាទបាន ត្រីត្រូវបានលាយជាមួយអំបិល នៅលើទូក តាមសមាមាត្រប្រពៃណី គឺត្រីបីចំណែក អំបិលមួយចំណែក ដើម្បីរក្សាភាពស្រស់ មុនពេល​ដាក់ចូលក្នុងធុងឈើធំៗ ដើម្បីបន្ទុំក្នុង​រយៈពី ១២ ដល់ ១៥ ខែ។

កត្តាដែលបង្កើតនូវតម្លៃពិសេសនៃទឹកត្រី ភូគ្វឹក (Phu Quoc)​​ គឺជាពេលវេលា។ ក្នុងដំណើរការអ៊ីដ្រូលីសបែបធម្មជាតិ អូសបន្លាយពេលច្រើនខែ ប្រូតេអ៊ីននៅក្នុងត្រីត្រូវបានបំប្លែងទៅជាទឹកត្រីដើម ដែលមានកម្រិតប្រូតេអ៊ីនខ្ពស់ ជាទូទៅស្ថិត​ក្នុងចន្លោះពី ៣០ ដល់លើសពី ៤០ ដឺក្រេ។ ផលិតផលទឹក​ត្រីសម្រេចមានពណ៌ត្នោតស្រដៀងស្លាបកណ្តូប ឬពណ៌លឿងទុំថ្លា មានក្លិនឈ្ងុយស្រាល រសជាតិប្រៃល្មម និងបន្សល់ជាតិផ្អែមធម្មជាតិជាប់បំពង់ក ដែលបង្កើតភាពល្បីល្បាញនៃទឹកត្រី ភូគ្វឹក (Phu Quoc)​​ អស់រយៈពេលជាងពីរសតវត្សរ៍កន្លង។

បច្ចុប្បន្ន រោងសិប្បកម្មផលិតទឹកត្រីប្រពៃណីរាប់សិបកន្លែង នៅតែបន្តមានវត្តមាន នៅលើកោះភូគ្វឹក (Phu Quoc)​​  ភាគច្រើន​ស្ថិត​ក្នុង​តំបន់ យឿង​ដុង (Duong Dong) និងអានថយ (An Thoi)។  រោង​សិប្បកម្មទាំង​នោះ នៅតែប្រកាន់ខ្ជាប់នូវវីធីបន្ទុំត្រី តាមបែបប្រពៃណី ព្រមទាំងអនុវត្តបទដ្ឋានគ្រប់គ្រងទំនើបៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារ។

ដំណាក់កាលដាក់ដបទឹកត្រី ភូគ្វឹក (Phu Quoc) ត្រូវបានធានាសុវត្ថិភាពម្ហូបអាហារ។ រូបថត៖ ទ្រឿង ភូគ្វឹក
ឆ្លងកាត់ជាង ២០០ ឆ្នាំ ជាមួយនឹងប្រែប្រួលជាច្រើនក្នុងប្រវត្តិសាស្ត្រ ទឹកត្រី ភូគ្វឹក (Phu Quoc) មិនត្រឹមតែជាគ្រឿងទេសធ្លាប់ស្គាល់ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកនៃប្រវត្តិសាស្ត្រ ផ្ទុកនូវចំណេះដឹងប្រជាប្រិយ និងឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពី វប្បធម៌របស់ប្រជាជននៅកោះពេជ្រ។ រូបថត៖ ទ្រឿង ភូគ្វឹក

ក្នុងចំណោមនោះ ក្រុមហ៊ុនទទួល​ខុសត្រូវមាន​កម្រិតឯកបុគ្គល ធិញផាត (Thinh Phat)  គឺជាម៉ាកយីហោឈានមុខគេមួយ។ ជាងកន្លះសតវត្សរ៍ផ្សារភ្ជាប់នឹងរបរ និងជាង ៤០ឆ្នាំ កសាងម៉ាកយីហោ លោក ត្រឹន​ មីធួន (Tran My Thuan) នាយកក្រុមហ៊ុន តែងតែចាត់ទុក​ថា ការផលិតទឹកត្រីមិនត្រឹមតែជាសកម្មភាពផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាទំនួលខុសត្រូវ ក្នុងការរក្សាសិប្បកម្មប្រពៃណីរបស់មាតុភូមិផង។

លោក ធួន (Thuan) បានចែករំលែកថា៖ «ទឹកត្រីមួយដំណក់ៗ គឺជាលទ្ធផលនៃការអត់ធ្មត់ និងកិត្យានុភាពដែលបានបីបាចរក្សា​ជាច្រើនជំនាន់។ ដូច្នេះ ទោះបីជាយើងបានវិនិយោគលើខ្សែសង្វាក់ផលិតដាក់ដប និងអនុវត្តតាមស្តង់ដារគ្រប់គ្រង​​គុណភាព ដូចជា HACCP  ដំណាក់កាលបន្ទុំក្នុង​ធុងឈើ​ នៅតែរក្សាវិធីសាស្រ្តប្រពៃណី។ ដោយសារការរួមផ្សំរវាងបទពិសោធន៍ពី​ច្រើន​ជំនាន់ និងបច្ចេកវិទ្យាទំនើប បានជួយទឹកត្រី ធិញ​ផាត (Thinh Phat) មាន​វត្តមាន​នៅលើទីផ្សារក្នុងស្រុកជាច្រើន និងឆ្លើយតបនឹងស្តង់ដារនាំចេញជាបណ្តើរ​ៗ »។ ក្រៅពីផលិត រោងសិប្បកម្មផលិតទឹក​ត្រីជាច្រើននៅលើកោះ ភូគ្វឹក (Phu Quoc) នៅទាំងបើកទ្វារទទួលភ្ញៀវទេសចរដើម្បីណែនាំនូវដំណើរការផលិតទឹកត្រីតាម​បែបប្រពៃណីផងដែរ​។ ភ្ញៀវទេសចរអាចឃើញផ្ទាល់នូវធុងឈើយក្ស សិក្សាស្វែងយល់នូវដំណើរការបន្ទុំត្រីក្នុងរយៈពេលជាងមួយឆ្នាំ និងយល់ដឹងនូវក្លិនក្រអូបពិសេសដែលរាលដាលពាសពេញទីតាំង​ដាក់ធុងឈើទាំងនោះ។ ដោយ​ហេតុនេះ របរផលិតទឹកត្រីបានក្លាយជាផលិតផលទេសចរណ៍ពិសេសមួយនៃកោះភូគ្វឹក (Phu Quoc)

ភ្ញៀវទេសចរជ្រើសរើសទិញទឹកត្រី នៅហាងដាក់តាំងនិងលក់ផលិតផលទឹកត្រី ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូគ្វឹក (Phu Quoc)។ រូបថត៖ ទ្រឿង ភូគ្វឹក
ម៉ាកទឹកត្រីល្បីៗដូចជាទឹកត្រី ធិញផាត (Thinh Phat) ទឹកត្រី ភូគ្វឹកខាយហ័ន  (Phu QuocKhai Hoan) ទឹកត្រី ហ៊ុងឡាន (Hong Lan) ទឹកត្រីលោកគី (Ong Ky) ជាដើម ត្រូវបានអ្នកប្រើប្រាស់ជាច្រើនជ្រើសរើសជាយូរមកហើយ និងជារោងចក្រផលិតមានទ្រង់ទ្រាយធំនៅកោះភូគ្វឹក។ រូបថត៖ ឡេមិញ/VNP

កេរ្តិ៍ឈ្មោះរបស់ទឹកត្រីភូគ្វឹក (Phu Quoc) មិនត្រឹមតែត្រូវបានបញ្ជាក់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើឆាកអន្តរជាតិទៀតផង។ នេះគឺជាផលិតផលវៀត​ណាមដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ពីសហភាពអឺរ៉ុប ហើយបញ្ជាក់ពីប្រភពដើម គុណភាព និងកិត្យានុភាពនៃម៉ាកយីហោប្រពៃណីរបស់វៀតណាម ។

ដើម្បីថែរក្សា និងអភិវឌ្ឍសិប្បកម្មនេះ អាធ្ញាធរមូលដ្ឋាន និងសមាគមអ្នកផលិតទឹកត្រី ភូគ្វឹក​ (Phu Quoc) កំពុងលើកកម្ពស់ការអភិរក្សតំបន់វត្ថុធាតុដើម ពង្រឹងការតាមដានប្រភពដើម លើកកម្ពស់ម៉ាកយីហោរួមផ្សំនឹងទេសចរណ៍ និងម្ហូបអាហារ ថែមទាំងគាំទ្រដល់រោង​ជាង​ផលិត ក្នុងការកែលម្អគុណភាព តាមស្តង់ដារអន្តរជាតិ។

ក្នុងចង្វាក់ជីវិតនៃសម័យទំនើប​ រោងផលិតទឹកត្រីនៅលើកោះភូគ្វឹក​ (Phu Quoc) នៅតែបន្តរក្សាលំហូរនៃពេលវេលា។ ចាប់ពីត្រីកាកឺម​ស្រស់ ដែលទើបមកដល់កំពង់ផែ រហូតដល់ដំណក់ទឹកត្រីពណ៌លឿងថ្លា រាល់ដំណាក់កាលសុទ្ធតែបង្ហាញពីភាពអត់ធ្មត់ បទពិសោធន៍ និងសេចក្តីស្រឡាញ់ ចំពោះសិប្បកម្មរបស់ប្រជាជន​លើកោះ។ ដោយសារតម្លៃទាំងនោះបានបង្កើតភាពល្បីល្បាញ និ​ងស្ថិតស្ថេររបស់ម៉ាក​យីហោវៀតណាម ដែលកំពុងឈានទៅកាន់តែឆ្ងាយលើផែនទីម្ហូបអាហារពិភពលោក៕

Bài: Sơn Nghĩa     -   Ảnh: Lê Minh/Báo Ảnh Việt Nam, Trương Phú Quốc


top