លោក Vo Thanh Chat អញ្ជើញផ្តល់អំណោយជូនដល់ប្រជាជនកម្ពុជា ដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជា (រូបថតៈ VOV)
គណៈប្រតិភូនៃគណៈកម្មាធិ ការទទួលបន្ទុកជនវៀតណាម នៅឯកបរទេសនៃទីក្រុងហូជីមិញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានផ្តល់អំណោយជាង ៥០០ កញ្ចប់ ជូនដល់គ្រួសារកម្ពុជាដើមកំណើតវៀតណាម និងប្រជាជនក្រីក្រដែលកំពុងរស់នៅឯលំនៅដ្ឋានថ្មី នៃស្រុក បរិបូណ៍ខេត្តកំពង់ឆ្នាំង។
អញ្ជើញថ្លែងនៅក្នុងពិធីផ្តល់អំណោយសប្បុរសធម៌ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាម នៅឯបរទេសទីក្រុងហូជីមិញបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក តែងតែផ្តោតយកចិត្តទុកដាក់ជាពិសេស រួមទាំងចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាដើមកំណើតវៀតណាម និងប្រជាជនក្រីក្រកម្ពុជាដែលកំពុងរស់នៅបឹងទន្លេសាបផងដែរ។
តាម VOV5 - វិទ្យុសំឡេងវៀតណាម