នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំដំបូងរបស់គណៈកម្មការដឹកនាំអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំរដ្ឋបាលទីក្រុង និងសាកល្បងយន្តការគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង Da Nang។ សេចក្តីសម្រេចចិត្តបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រីបានស្នើរឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ទីក្រុង Da Nang ឱ្យមានភាពស៊ីសង្វាក់គ្នា រលូន រីកចម្រើនយ៉ាងឆាប់រហ័ស បៃតង ងាយស្រួល ទំនើប និងឆ្លាតវៃ ។ រូបថត៖ VGP/Nhat Bac
អញ្ចើញថ្លែងនៅសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខ វៀតណាមនឹងកសាងប្រទេសពាណិជ្ជកម្មសេរី តាមនោះ រួមចំណែកផ្លាស់ប្តូរថ្មីនូវកត្តាជំរុញកំណើនប្រពៃណីទាំងបី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) និងជំរុញកំណើនថ្មីៗ។ ក្នុងការអនុវត្តទិសដៅនេះ ទីក្រុង Da Nang បានដើរតួនាទីយ៉ាងសំខាន់គឺ “ឈានទៅមុខ ត្រួសត្រាយផ្លូវ” និងអនុវត្តសាកល្បង។ ទន្ទឹមនឹងនោះ ទីក្រុង Da Nang ត្រូវសម្រេចបានកំណើនពីរខ្ទង់ ក្នុងប៉ុន្មានឆ្នាំខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងបន្តស្រាវជ្រាវ និងកំណត់គោលនយោបាយ ភារកិច្ច និងដំណោះស្រាយលើវិស័យអាទិភាពនៃកំណើន ដែលបានដឹកនាំដោយរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ន និងទីក្រុង Da Nang ត្រូវមានការត្រិះរិះ មុតស្រួច ដើម្បីបង្កើតធនធានសម្រាប់ទីក្រុង Da Nang មានចក្ខុវិស័យជាយុទ្ធសាស្ត្រ ដើម្បីបង្កើតកម្លាំងចលករ សេចក្តីប្រាថ្នា និងជំនះលើដែនកំណត់ផ្ទាល់ខ្លួនរបស់ Da Nang ដើម្បីមានយន្តការនិងគោលនយោបាយប្រមូលធនធានស្របច្បាប់ទាំងអស់ ( រួមទាំងធនធានរដ្ឋ ធនធានឯកជន ធនធានសង្គម កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន...) លើគ្រប់វិស័យ; ត្រូវមានភាពប្តូរផ្តាច់ ម៉ឺងម៉ាត់ មិនខ្ជះខ្ជាយពេលវេលា និងឱកាស។
ទាក់ទងនឹងភារកិច្ចនិងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Da Nang អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងគោលនយោបាយជាក់លាក់។ ផ្តោតលើការកែលម្អបរិយាកាសវិនិយោគធុរកិច្ច ការទាក់ទាញការវិនិយោគ ការពង្រីកសក្តានុពលខុសប្លែក ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង និងយន្តការ គោលនយោបាយជាក់លាក់របស់ទីក្រុងដែលត្រូវបានផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីបានស្នើរឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ទីក្រុង Da Nang ឱ្យមានភាពស៊ីសង្វាក់គ្នា រលូន រីកចម្រើនយ៉ាងឆាប់រហ័ស បៃតង ងាយស្រួល ទំនើប និងឆ្លាតវៃ ជាពិសេសផ្តោតលើការធ្វើអាជីវកម្មលំហអាកាស លំហសមុទ្រ និងក្រោមដីប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ទីក្រុង Da Nang បានបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍; កសាងមជ្ឈមណ្ឌលពាណិជ្ជកម្មសេរី; កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់។ ទន្ទឹមនឹងនោះ ដាក់ពង្រាយការពង្រីកទៅសមុទ្រ ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិច្បាប់ បើកទូលាយបរិយាកាសថ្មីនៅលើសមុទ្រ និងដីគោក៕