ព័ត៌មាន

ទីក្រុង Da Nang ចលនាគ្រប់កម្លាំងបោសសម្អាតអនាម័យ ទទួលស្វាគមន៍សប្ដាហ៍ ជាន់ខ្ពស់ APEC


 ប្រជាជនទីក្រុង Da Nang ចូលរួមបោសសម្អាតបរិស្ថាន (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៨ ​ខែតុលា ឆ្នាំ​២០១៧ គណៈកម្មា​ធិការប្រជាជនទីក្រុង Da Nan​g បា​ន រៀប​ចំពិធី​បំផុស​ចលនា​បោស​សម្អាត ទីក្រុង​សំដៅជួយជ្រោមជ្រែង​សប្ដាហ៍​​ជាន់​​ខ្ពស់ APEC ២០១៧។
​ 
ក្រោយពីពិធីនេះ ប្រជាជន​រាប់ពាន់នាក់ រួមជាមួយយុទ្ធ​ជន នៃក​ម្លាំងប្រដាប់អាវុធនានា ​បានចូល​រួមការ​បោស​សម្អាត​អនាម័យ​បរិស្ថាន។ លោក Nguyen Ngoc Tuan អនុប្រធានគណៈកម្មាធិកា​រប្រជាជន​ទីក្រុង​បាន​ឲ្យដឹង​ថា៖
 
“ទីក្រុងបំផុស​ចលនានេះគឺសំដៅអំពាវ​នាវឲ្យសហគមន៍ អង្គការ​និង​​ប្រជាជនក្នុងទូទាំងទីក្រុ​ងចូល​រួម នាំមក​នូវបរិស្ថាន​បៃតង ស្អាត​​ល្អ សំរាប់​ទីក្រុង​”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top