ការរួមបញ្ចូលមូលដ្ឋានចំនួនពីរ ដែលមាន ”និស្ស័យ“ នឹងគ្នាគឺ ទីក្រុង ដាណាំង (Da Nang)...
ទីក្រុង ដាណាំង (Da Nang) និង ខេត្តក្វាងណាម (Quang Nam) ពីមុនជាខេត្តតែមួយ (ខេត្ត ក្វាងណាម – ដាណាំង (Quang Nam – Da Nang)) ប៉ុន្តែក្រោយមកត្រូវបានបំបែកចេញពីគ្នា ហើយឥឡូវនេះឈរមុខឱកាសជាប្រវត្តិសាស្ត្រ គឺការរួមបញ្ចូលគ្នាតែមួយវិញ។ ដូចសម្តីរបស់លោកលេខាបក្សទីក្រុង ដាណាំង (Da Nang ) ង្វៀន វ៉ាន់ក្វាង ( Nguyen Van Quang) បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ២៧ ឆ្នាំនៃការបំបែកខេត្តជាបណ្តោះអាសន្ន ដើម្បីឲ្យតំបន់នីមួយៗអភិវឌ្ឍរៀងៗ ខ្លួន ឥឡូវនេះដល់ពេលពួកយើងត្រឡប់មកបញ្ចូលគ្នាវិញ។
យោងតាមអ្នកជំនាញ ការរួមបញ្ចូលគ្នានៃតំបន់ទាំងពីរនេះ មិនត្រឹមតែពង្រីកភូមិសាស្ត្រ និងបរិមាណប្រជាជនប៉ុណ្ណោះទេ នៅទាំងត្រូវបានរំពឹងថា នឹងបង្កើតសន្ទុះសម្រាប់វិស័យជាច្រើន ក្នុងការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសគឺ វិស័យទេសចរណ៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និង logistics ។
ទីក្រុង ដាណាំង (Da Nang) គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ដំណើរទេសចរណ៍តាមផ្លូវសមុទ្រ របស់ក្រុមហ៊ុននាវាដឹកជញ្ជូនធំៗ ជាច្រើន នៅលើពិភពលោក។ រូបថត៖ ថាញហ្វ័រ
ស្ពានមាស កន្លែង check-in ល្បីល្បាញលើពភពលោក នៅក្នុងខេត្ត ដាណាំង (Da Nang) ។ រូបថត៖ ង្វៀនទ្រីញ
លោក កាវ ទ្រីយុង (Cao Tri Dung) ប្រធានសមាគមទេសចរណ៍ទីក្រុង ដាណាំង (Da Nang ) បានសន្និដ្ឋានថា៖ "បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុង ដាណាំង (Da Nang) នឹងមានកម្លាំងគ្រប់គ្រាន់ ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អាស៊ី ស្មើ Phuket, Bali, Hawaii មិនមែនគ្រាន់តែជាមជ្ឈមណ្ឌលទេសចរណ៍ក្នុងប្រទេស និងអាស៊ីអាគ្នេយ៍នោះឡើយ"។
លោក លេ កុងកើ (Le Cong Co) អតីតអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃអតីតខេត្ត ក្វាងណាម - ដាណាំង (Quang Nam - Da Nang) បាននិយាយថា បើប្រៀបធៀបនឹងតំបន់ ដែលរួមបញ្ចូលគ្នាផ្សេងៗទៀត ទីក្រុង ដាណាំង (Da Nang) ថ្មីអាចក្លាយជាតំបន់ "ស្អាតបំផុត" គ្មានខេត្តណា ប្រៀបផ្ទឹម ព្រោះតំបន់មួយនេះមានអាកាសយានដ្ឋានអន្តរជាតិចំនួនពីរគឺ អាកាសយានដ្ឋាន ជូឡាយ (Chu Lai) និង អាកាសយានដ្ឋាន ដាណាំង (Da Nang) កំពង់ផែសមុទ្រធំចំនួនពីរ និងបេតិកភណ្ឌអន្តរជាតិចំនួនពីរទៀត …បង្កើតទីតាំងធំទូលាយសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យថ្មី។
ភាពសប្បាយរីករាយ នៅឆ្នេរសមុទ្រ ដាណាំង (Da Nang)។ រូបថត៖ ថាញហ្វ័រ
ភូមិនេសាទបុរាណ ម៉ឹនថាយ នៅឆ្នេរសមុទ្រ ដាណាំង(Da Nang) ។ រូបថត៖ ង្វៀនទ្រីញ
អាចនិយាយបានថា ការរួមបញ្ចូលគ្នានូវខេត្ត ក្វាងណាម (Quang Nam) និងទីក្រុង ដាណាំង (Da Nang) នឹងបង្កើតប្រព័ន្ធអេកូទេសចរណ៍ពិសេសសម្រាប់ទីក្រុង ដាណាំង (Da Nang) ថ្មី។ បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុងថ្មីនេះ នឹងមានប្រព័ន្ធសេវាស្នាក់នៅឈានមុខគេក្នុងប្រទេស ដោយមានបន្ទប់ប្រហែល ៨០.០០០ បន្ទប់ ក្នុងនោះអត្រាបន្ទប់លំដាប់ផ្កាយ ៥ គឺខ្ពស់ជាងគេក្នុងទូទាំងប្រទេសវៀតណាម។ លើសពីនេះ ទីក្រុងក៏នឹងមាន ទីក្រុងក៏នឹងមានគ្រប់ប្រភេទនៃទេសចរណ៍សមុទ្រ កោះ ទេសចរណ៍តាមដងទន្លេ ទេសចរណ៍លំហែកាយ ទេសចរណ៍ធម្មជាតិ និងអេកូឡូស៊ី ទេសចរណ៍បេតិកភណ្ឌ ទេសចរណ៍វប្បធម៌ ទេសចរណ៍កីឡា ទេសចរណ៍សន្និសីទ... គឺជាប្រៀបខ្លាំងមួយ ដែលមិនមែនតំបន់ណាមាន។
ហើយនៅពេលនិយាយអំពីទីក្រុង ដាណាំង (Da Nang) ពិភពលោកនឹងស្គាល់ទីក្រុងដែលមានគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ល្បីៗ ជាច្រើន ដូចជា ឆ្នេរសមុទ្រ មីខេ (My Khe) បេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) បេតិកភណ្ឌពិភពលោក មីសើន (My Son) រមណីយដ្ឋាន ងូហាញសើន (Ngu Hanh Son) តំបន់ទេសចរណ៍ បាណា (Ba Na) Hills ស្ពានមាស តំបន់ជីវមណ្ឌលបម្រុង គូឡាវចាម (Cu Lao Cham) ព្រៃដូង បៃមៅ (Bay Mau) មហោស្រពកាំជ្រួចអន្តរជាតិ រួមជាមួយព្រឹត្តិការណ៍វប្បធម៌ មហោស្រពនានា ដូចជាមហោស្រពវប្បធម៌វៀតណាម - ជប៉ុន ពានរង្វាន់កីឡាវាយកូនហ្គោលទេសចរណ៍ មហោស្រពភាពយន្តអន្តរជាតិ ការប្រកួតសម្រស់បវរកញ្ញាអន្តរជាតិ...
បេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) ដែលជាគោលដៅដ៏ល្បីល្បាញក្នុងដំណើរទេសចរណ៍បេតិកភណ្ឌ ភាគកណ្តាល។ រូបថត៖ ង្វៀនទ្រីញ
ពិធីបុណ្យពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ វៀតណាម-ជប៉ុន នៅក្នុងបេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ្វ័រ
មិនផ្អាកនៅទីនោះ បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុង ដាណាំង (Da Nang) ថ្មី នឹងបង្កើតភាពទាក់ទាញបន្តការតភ្ជាប់ពង្រីកទីផ្សារទេសចរណ៍ពោរពេញដោយសក្ដានុពលក្បែរតំបន់មួយចំនួន ដូចជា អតីតរាជវាំងហ្វេ (Hue) ខេត្ត ក្វាងទ្រី (Quang Tri) ខេត្តក្វាងប៊ិញ (Quang Binh) តាមរយៈផ្លូវបេតិកភណ្ឌនៃភាគកណ្តាល ជាមួយបណ្ដាខេត្តតំបន់តីង្វៀន (Tay Nguyen) និងសូម្បីតែតភ្ជាប់ជាមួយប្រទេសឡាវ តាមរយៈច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។
ក្នុងទិសដៅអភិវឌ្ឍទីក្រុង ដាណាំង (Da Nang) ថ្មីឲ្យក្លាយជាប៉ូលកំណើនរបស់វៀតណាម និងជាទីក្រុងមួយក្នុងចំណោមបណ្ដាទីក្រុងមានលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងប្រទេស និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក លោកអគ្គលេខាបក្ស តូឡឹម (To Lam) សន្និដ្ឋានថា ទីក្រុង (Da Nang) ថ្មីត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ តាមទិសដៅលើកកម្ពស់ទិន្នផលពលកម្ម ពង្រឹកសក្តានុពល ប្រៀបខ្លាំងជាអតិបរមា កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី តំបន់បុរីទំនើប តំបន់ទេសចរណ៍លំហែកាយមានគុណភាពខ្ពស់។
ទីតាំងអភិវឌ្ឍថ្មីត្រូវកំណត់តួនាទី យុទ្ធសាស្ត្រ និងគុណសម្បត្តិរៀងៗខ្លួន ដូចជា ប៉ូលអភិវឌ្ឍឧស្សាហកម្ម logistics ជូឡាយ (Chu Lai) មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ហូយអាន (Hoi An) តំបន់ មីសើន (My Son) តំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់…ជាដើម។
ដូច្នេះអាចមើលឃើញថា នៅពេលអនាគត បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុង ដាណាំង (Da Nang) ថ្មីនឹងមានសក្តានុពលកំណើន និងប្រៀបខ្លាំងជាច្រើន ដើម្បីកំណើនសេដ្ឋកិច្ច និងប្រៀបខ្លាំងមួយក្នុងចំណោមបណ្តាប្រៀបខ្លាំងឈានមុខ ដែលអាចក្លាយជាកម្លាំងចលករសម្រាប់វិស័យផ្សេងទៀតគឺ វិស័យ logistics និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
លោក ផាម បាក់ប៊ិញ (Pham Bac Binh) ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃទីក្រុង ដាណាំង (Da Nang) បាននិយាយថា បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុង ដាណាំង (Da Nang) ថ្មីមិនត្រឹមតែនឹងពង្រីកភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសក្តានុពលនៃកំណើន ដែលមិនធ្លាប់មានពីមុនមក ជាពិសេសគឺវិស័យទេសចរណ៍ ឧស្សាហកម្ម សេវាកម្ម logistics និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
តំបន់ឧស្សាហកម្ម THACO ជូឡាយ ( Chu Lai) បច្ចុប្បន្នជាកន្លែងប្រមូលផ្តុំរោងចក្រផលិត និងដំឡើងរថយន្ត រោងចក្រជំនួយឧស្សាហកម្ម និងមជ្ឈមណ្ឌលផលិតគ្រឿងយន្តធំ នៅភាគកណ្តាល និងទូទាំងប្រទេស។ រូបថត៖ ង្វៀនទ្រីញ
ជាការពិត "អាវតឹងពេក" របស់ទីក្រុង ដាណាំង (Da Nang) ក្នុងប៉ុន្មានឆ្នាំកន្លងបានរារាំងល្បឿនរើបម្រះខ្លួន។ កង្វះដីអភិវឌ្ឍឧស្សាហកម្ម បន្ថយទីតាំងសម្រាប់ការពង្រីកទីក្រុង និងការពឹងផ្អែកលើធនធានមានកម្រិត គឺជាឧបសគ្គចាំបាច់ត្រូវតែដោះស្រាយ។ ទន្ទឹមនឹងនោះ ខេត្ត ក្វាងណាម (Quang Nam) មានផ្ទៃដីធំ ការបែងចែកប្រជាជនរស់នៅសមហេតុផល និងសក្តានុពលធនធានច្រើនសម្បូរបែប នោះគឺ "បន្តដៃវែង" ដ៏ល្អសម្រាប់យុទ្ធសាស្ត្រពង្រីកផ្ទៃដីអភិវឌ្ឍទីក្រុង ដាណាំង (Da Nang) ថ្មី។
អាកាសយានដ្ឋានអន្តរជាតិ ដាណាំង (Da Nang) ស្ថិតក្នុងចំណោមអាកាសយានដ្ឋានល្អបំផុតទាំង ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៥។ រូបថត៖ ថាញហ្វ័រ
អំពីហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ក្នុងតំបន់បានលើកកម្ពស់ ពីកំពង់ផែ ទៀនសា (Tien Sa) លៀនចៀវ (Lien Chieu) ជូឡាយ (Chu Lai) អាកាសយានដ្ឋាន ដាណាំង (Da Nang) និង ជូឡាយ ( Chu Lai) ផ្លូវល្បឿនលឿនពីភាគខាងជើង – ភាគខាងត្បូង ដាណាំង (Da Nang) –ក្វាងង៉ាយ (Quang Ngai)... ។ ខេត្ត ដាណាំង (Da Nang) ថ្មីក្លាយជាមជ្ឈមណ្ឌលចរាចរណ៍ និង logistics ចម្រុះ បម្រើទាំងទំនិញ និងអ្នកដំណើរអន្តរជាតិ។
ភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន logistics យន្តការជាដើម ក៏នឹងជំរុញការពង្រីក និងបង្កើតការតភ្ជាប់នៃការផ្លាស់ប្តូរផលិតកម្មរវាងតំបន់ឧស្សាហកម្មកំពុងមានស្រាប់ នៅ ខេត្ត ក្វាងណាម (Quang Nam) និងទីក្រុង ដាណាំង (Da Nang) ក្នុងនោះមានទាំងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៃទីក្រុង ដាណាំង (Da Nang) និងតំបន់សេដ្ឋកិច្ចបើកចំហ ជូឡាយ (Chu Lai) របស់ខេត្ត ក្វាងណាម (Quang Nam) បង្កើតជាប្រព័ន្ធតំបន់ឧស្សាហកម្មទ្រង់ទ្រាយធំ នៅភាគកណ្តាល និងទូទាំងប្រទេសដោយមានគ្រប់មុខរបរ។
សកម្មភាពផលិត នៅរោងចក្ររថយន្ត ស្ថិតក្នុងតំបន់ឧស្សាហកម្ម THACO ជូឡាយ ( Chu Lai)។ រូបថត៖ ថាញហ្វ័រ
លើសពីនេះ ខេត្ត ក្វាងណាម (Quang Nam)បច្ចុប្បន្នមានផ្ទៃដីជាច្រើន ដែលមិនទាន់ប្រើប្រាស់។ ការឆ្លៀត យកដីទាំងនេះ ដើម្បីពង្រីកតំបន់ឧស្សាហកម្មជំនួយ តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ … នឹងជាដំណោះស្រាយបញ្ហាពង្រីកទីតាំងផលិតកម្ម – ជាអ្វីដែលទីក្រុង ដាណាំង (Da Nang) តែងតែខ្វះខាត។
យោងតាមលោកលេខាបក្សទីក្រុង ដាណាំង (Da Nang) ង្វៀន វ៉ាន់ក្វាង (Nguyen Van Quang) នៅពេលតំបន់ទាំងពីររួមបញ្ចូលគ្នា ទីក្រុង ដាណាំង (Da Nang) ថ្មីនឹងមាន “ឱកាសពង្រីកធំជាង” ព្រោះបច្ចុប្បន្ន ដា ណាំង (Da Nang) កំពុងទទួលបានយន្តការ និងគោលនយោបាយពិសេសជាច្រើនពីមជ្ឈិម។ នៅពេលរួមបញ្ចូលគ្នា យន្តការទាំងនេះនឹងត្រូវបានអនុវត្តរួមចំពោះទីក្រុងថ្មី។
ដោយការរួមបញ្ចូលគ្នានោះ នឹងបង្កើតសន្ទុះថ្មីនៅក្នុងដំណើរការអភិវឌ្ឍ ទីក្រុង ឧស្សាហកម្ម logistics បច្ចេកវិទ្យាខ្ពស់ និងសេវាកម្មគុណភាពខ្ពស់។ ការរួមបញ្ចូលគ្នានៃខេត្ត ក្វាងណាម (Quang Nam) និងទីក្រុង ដាណាំង (Da Nang) ក៏ជាជំហានមួយ ដើម្បីអនុវត្តគោលនយោបាយធំៗ ចំនួនពីរ របស់ការិយាល័យនយោបាយ៖ សេចក្តីសម្រេចចិត្តលេខ ៤៣-NQ/TW ស្តីពីការកសាង និងអភិវឌ្ឍទីក្រុង ដាណាំង (Da Nang) រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ និងសេចក្តីសម្រេចចិត្តលេខ ២៦- NQ/TW ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងធានាការការពារជាតិ សន្តិសុខ ក្នុងតំបន់ខាងជើងនៃភាគកណ្តាល និងតំបន់ឆ្នេរសមុទ្រនៃភាគកណ្តាលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។
ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ទ្រឿងហាយ (Truong Hai) (THILOGI) ដឹកជញ្ជូនសឺមីរ៉ឺម៉កសម្រាប់ការនាំចេញ។ រូបថត៖ ឯកសាររបស់ THILOGI
ជាពិសេស ដូចលោកអគ្គលេខាបក្ស តូឡឹម (To Lam) បានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នា មិនគ្រាន់តែជាការផ្លាស់ប្តូរផ្នែករដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែនោះគឺជាឱកាសប្រវត្តិសាស្ត្រសម្រាប់ខេត្ត ក្វាងណាម (Quang Nam) និងទីក្រុង ដាណាំង (Da Nang) ដើម្បីរួមគ្នាកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងនវានុវត្តន៍ឈានមុខក្នុងតំបន់ ចាំបាច់ពង្រីកប្រៀបខ្លាំងទាំងសងខាង រៀបចំផែនការចក្ខុវិស័យក្នុងរយៈពេលវែង ចែករំលែកផលប្រយោជន៍ ទំនួលខុសត្រូវ និងសេចក្តីប្រាថ្នាអភិវឌ្ឍ ដើម្បីក្វាង (Quang) - ដា (Da) ពិតជាឆ្ពោះទៅកាន់មហាសមុទ្រ៕
អត្ថបទ៖ ថាញហ្វ័រ - រូបថត៖ ថាញហ្វ័រ ង្វៀនទ្រីញ និងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង