ទីក្រុង ដាណាំង (Da Nang) បានប្រារព្ធខួបលើកទី ២៥ ឆ្នាំនៃការក្លាយជាទីក្រុងចំណុះមជ្ឈិម (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)។ ក្នុងរយៈពេលមួយភាគបួននៃសតវត្សកន្លងទៅនេះ ទីក្រុង ដាណាំង (Da Nang) បានបន្តខិតខំជារៀងរាល់ថ្ងៃ ដើម្បីក្រោកឡើង ដើម្បីផ្លាស់ប្តូររូបរាង ក្លាយជាទីក្រុងដ៏ស្វាហាប់ ស៊ីវិល័យ និងទំនើប សក្តិសមជា “ទីក្រុងរស់នៅ” របស់ប្រទេសវៀតណាម។
ពេលមកដល់ទីក្រុងដាណាំង (Da Nang) គ្រប់គ្នាអាចមានអារម្មណ៍ថា ទីក្រុងនេះមានលក្ខខណ្ឌធម្មជាតិល្អ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង “ភ្នំនៅកណ្តាលទីក្រុង ទីក្រុងនៅកណ្តាលសមុទ្រ”... លើសពីនេះ ទីក្រុង ដាំណាំង (Da Nang) ក៏ល្បីល្បាញ ដោយសារមានស្ពានដែលមានរាង និងពណ៌ផ្សេងៗគ្នា តភ្ជាប់ច្រាំងទន្លេ Han ដ៏ស្រស់ស្អាត នៅកណ្តាលទីក្រុង បង្កើតបានជាភាពស្រស់ស្អាតភ្លឺចែងចាំង។ នេះជាមូលដ្ឋានគ្រឹះដើម្បីបង្កើតការងារវប្បធម៌ កីឡា ពាណិជ្ជកម្ម និងសេវាកម្ម... បង្កើតការលើកទឹកចិត្តនិងដាស់ស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង និងសក្តានុពលទេសចរណ៍សមុទ្រ។
ប្រជាជននៅទីនេះ ជាស្លូតបូត សាមញ្ញ រួសរាយរាក់ទាក់ ដែលរួមចំណែកទាំងយប់ទាំងថ្ងៃ ដើម្បីការពារការកសាង និងអភិវឌ្ឍន៍ទីក្រុងដ៏ស្រស់ស្អាត។
ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍រយៈពេល ២៥ ឆ្នាំនេះ ទីក្រុង ដាំណាំង (Da Nang) ជាច្រើនដងបានជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈម ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតបំផ្លិចបំផ្លាញដូចជាទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៩៩ ព្យុះ Xangsane ក្នុងឆ្នាំ ២០០៦ និងជិតជាពិសេសការផ្ទុះឡើងជាច្រើននៃ Covid-19 ។ ជំងឺរាតត្បាត ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន រារាំងដល់ការអភិវឌ្ឍន៍ទីក្រុងទាំងមូល។ ប៉ុន្តែក្នុងការលំបាកនោះបានឃើញក្រុងដាំណាំង (Da Nang) រួបរួមគ្នា ប្រជាជនឯកភាពគាំទ្រគោលការណ៍ណែនាំ និងគោលនយោបាយរបស់ទីក្រុង ហើយដោយមានការយកចិត្តទុកដាក់ និងការគាំទ្រទាន់ពេលវេលាពីរដ្ឋាភិបាលមជ្ឈិម ទីក្រុង ដាំណាំង (Da Nang) បានជម្នះជាបណ្តើរៗនូវរយៈពេលលំបាកមួយចំនួន ដើម្បីស្ថិរភាពការអភិវឌ្ឍន៍ សមនឹងការទទួលបានតំណែងជាក្បាលរថភ្លើងអភិវឌ្ឍន៍នៃភាគកណ្តាល។
ដោយមានគុណសម្បត្តិដូចបានរៀបរាប់ខាងលើ រួមជាមួយនឹងការឯកភាពរបស់ប្រជាជន និងសក្ដានុពលរបស់អាជ្ញាធរក្រុង ដាណាំង (Da Nang) នឹងបន្តរក្សា និងលើកកម្ពស់សមិទ្ធិផលដែលសម្រេចបាន បន្ទាប់ពីរយៈពេល ២៥ ឆ្នាំក្រោមការដឹកនាំរបស់រដ្ឋាភិបាលមជ្ឈិម និងជម្រើសលេខមួយជានិច្ចរបស់វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក និងបរទេស៕