ទីក្រុងហ្វេអបអរសាទរបុណ្យវិសាខបូជា

ទីក្រុ​ងបូរាណ​ហ្វេ​ ជា​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសានា​ធំ​បំផុត​​ទូទាំងប្រទេស​វៀតណាម​​។ បន្ទាប់ពី​ពីរ​ឆ្នាំ​រង​ឥទ្ធិពល​ដោយ​​ជំងឺ​កូវិដ ​- ១៩  ឆ្នាំនេះ​នៅ​ទូទាំង​ក្រុងហ្វេ ​បាន​រៀប​ចំ​ប្រារព្ភពិធី​​​អបអរសាទរ​ដោយ​ចិត្ត​ជ្រះថ្លា ​បុណ្យ​វិសាខបូជា​ពុទ្ធស័ក​រាជ​​​២៥៦៦​​​​​​។ នេះ​ជា​សកម្មភាព​អបអរសាទរ នា​រដូវ​កាល​ចូល​ព្រះវស្សាខាង​ពុទ្ធសាសនា​វៀតណាម​​ ​ធ្វើ​ឱ្យ​ពិ​ធី​បុណ្យ​ទាន​ដែល​តែង​តែ​បាន​ប្រព្រឹត្តទៅ​នៅ​រដូវ​កាល​ទាំងបួ​ន​ក្នុង​ឆ្នាំ កាន់តែសម្បូរបែប ម្យ៉ាង​ទៀត​ជួយ​លើក​ស្ទួយ​តម្លៃ​កេរដំណែល​វប្បធម៌ពិសេស​ផង​ បង្កើត​ជា​ផលិតផល​ទេសចរណ៍​ពិសេស​​ផង​​ សម្រាប់​​​ឆ្ពោះទៅកាន់​​សប្តាហ៍​ពិធីបុណ្យ ​Festival Hue 2022 “កេរដំណែល​​វប្បធម៌​ព្រមទាំង​ចូលរួម​សមាហរណកម្ម​និង​អភិវឌ្ឍន៍” នឹងបាន​ប្រព្រឹត្តទៅ​នៅចុង​ខែ​​មិថុនា​ខាង​មុខ​។​

អតីតកាល​ នៅថ្ងៃ​ពេញ​បូណ៌មី​​ខែ​វិសាខ​ បុណ្យ​វិសាខបូជា​មិនត្រឹមតែ​ជា​សកម្មភាព​សាសនា​ ជំនឿ​ដោយ​ឡែក​សម្រាប់​ពុទ្ធបរិស័ទ​ នៅថែមទាំង​ចូល​រួម​ការ​អភិវឌ្ឍ​​​ជាមួយនឹង​ជីវភាព​រស់នៅ​ បង្កើត​ជា​ព្រឹត្តិការណ៍​វប្បធម៌​ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​នៃប្រជា​ជន​ក្រុង​បុរាណ​ហ្វេ​ ប្រកបទៅដោយ​ភាព​​សម្បូរ​បែប​។ ​ក្រុង​ហ្វេ​សព្វថ្ងៃ​ សេដ្ឋកិច្ច​ វប្បធម៌​ សង្គម​ អភិវឌ្ឍន៍​ចីរភាព​ ជីវភាព​សកម្មភាព​សាសនា​ ជំនឿ​របស់ប្រជាជន​ បាន​អាជ្ញាធរ​យក​ចិត្តទុកដាក់​ បង្កលក្ខណៈ​វិវត្តន៍​ទៅ​មុខ ដូច្នេះ​ ព្រះសង្ឃ​ ពុទ្ធបរិស័ទ ​និង​ប្រជា​ជន​តែង​មាន​អារម្មណ៍​ទំនុក​ចិត្ត​ រំភើប​ ផ្តើម​ចេញ​ពីនោះ​​ បាន​ព្រួត​ដៃជាមួយ​​នឹង​អាជ្ញាធរ​​ កសាង​ស្រុក​កំណើត​ មួយ​ថ្ងៃកាន់តែ​ស្រស់ស្អាត​ជាង​។ ប្រការ​នោះ បង្ហាញ​តាម​រយៈ​ការដែ​ល​ប្រជា​ជន​និង​ពុទ្ធបរិស័ទ​នៅ​ក្រុង​ហ្វេ​ អបអរសាទរ​ពិធី​វិសាខបូជា​ឆ្នាំនេះ ដោ​យ​មាន​សកម្មភាព​ទាក់ទាញ​ និង​មាន​អត្ថន័យ​។ បរិយាកាស​សប្បាយ​រីករាយ​ មិនត្រឹម​តែ​បាន​ប្រព្រឹត្តទៅ​នៅតាម​វត្ត​អារាម​រាប់រយ​ខ្នង នៅទាំង​សាយ​ភាយ​ទៅ​គ្រប់ច្រក​ល្ហក​ តាម​ភូមិ​ ឃុំ​ និង​តាម​ផ្ទះ​នៅក្រុង​ហ្វេ​ផង​ដែរ​។


top