ការបាញ់កាំជ្រួចផ្កាភ្លើងអបអរសាទរទិវាឯកភាពប្រទេសជាតិ (រូបថត៖ VOV)
នាយប់ថ្ងៃទី ៣០ មេសា ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលទីក្រុងហូជីមិញដើម្បីលេងកម្សាន និងទស្សនា ការបាញ់កាំជ្រួចផ្កាភ្លើង អបអរសាទរពិធីរំលឹកខួបលើកទី ៤៩ ទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២៤)។
ចាប់ពីវេលាម៉ោង ២០ យប់ថ្ងៃទី ៣០ មេសា ប្រជាជនបានប្រមូលផ្តុំគ្នានៅកំពង់ផែ Bach Dang និងផ្លូវដើរថ្មើរជើង Nguyen Hue ដើម្បីរង់ចាំការបាញ់កាំជ្រួចផ្កាភ្លើង។ នេះគឺជាទីតាំងបាញ់កាំជ្រួចផ្កាភ្លើងរយៈកម្ពស់ខ្ពស់តែមួយគត់កាលពីយប់ថ្ងៃទី ៣០ មេសា។ លើសពីនេះ អាជ្ញាធរទីក្រុងហូជីមិញក៏បានរៀបចំការបាញ់កាំជ្រួចផ្កាភ្លើង រយៈកម្ពស់ទាបនៅទីតាំងចំនួន ៤ ផ្សេងទៀត។ នាវេលាម៉ោង ២១ ថ្ងៃទី ៣០ មេសា កាំជ្រួចផ្កាភ្លើងបានបំភ្លឺនៅលើមេឃទីក្រុងហូជីមិញ ដោយទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនរាប់ពាន់នាក់នៅទីក្រុងហូជីមិញផងដែរ៕