នៅក្នុងការវាយតម្លៃសសម្រាប់ទីក្រុងហូជីមិញ TTW ពិពណ៌នាអំពីទីក្រុងនេះថា ជាគោលដៅទិញទំនិញដ៏ផុលផុសបំផុតមួយរបស់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលទីផ្សារប្រពៃណី ហាងក្នុងស្រុក និងមជ្ឈមណ្ឌលលក់រាយទំនើបៗ ជាប់គ្នា បង្កើតបទពិសោធន៍ទិញទំនិញចម្រុះ។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់វៀតណាម លោក Archon Wong ភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី បានវាយតម្លៃថា៖ “ខ្ញុំបានទិញរបស់របរជាច្រើន ក្នុងនោះមានកាហ្វេវៀតណាម អាហារសម្រន់ វត្ថុអនុស្សាវរីយ៍សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ សម្លៀកបំពាក់ និងផលិតផលសិប្បកម្មមួយចំនួន។ ខ្ញុំចូលចិត្តផលិតផលដែលពោរពេញទៅដោយអត្តសញ្ញាណវៀតណាម ពីព្រោះវានាំមកនូវអារម្មណ៍ថា មានលក្ខណៈផ្ទាល់ខ្លួន និងមានអត្ថន័យជាងវត្ថុអនុស្សាវរីយ៍ធម្មតា”។
លោក Eli Dukorski ជាអ្នកទេសចរមកពីប្រទេសអ៊ីស្រាអែល បាននិយាយថា៖ “ខ្ញុំមានការចាប់អារម្មណ៍ពេលទិញទំនិញនៅទីក្រុងហូជីមិញ។ ខ្ញុំបានទៅទស្សនាផ្សារទំនើបជាច្រើន ហើយពិតជារីករាយនឹងសេវាកម្មនេះ។ បរិយាកាសមានភាពរីករាយ ហើយប្រជាជនមានភាពរាក់ទាក់។ ខ្ញុំមានអារម្មណ៍ស្រួល និងរីករាយរាល់ពេល។ នេះជាលើកដំបូងរបស់ខ្ញុំ ដែលមកកាន់តំបន់អាស៊ី ដូច្នេះនេះជាបទពិសោធន៍ថ្មីថ្មោងសម្រាប់ខ្ញុំ ប៉ុន្តែជាបទពិសោធន៍ដ៏ល្អមួយដែរ”។
ភ្ញៀវទេសចមកទស្សនា និងទិញទំនិញ នៅផ្សាររាត្រីមួយ ក្នុងទីក្រុង ហូជីមិញ ។ រូបថត៖ VNP