ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩

មហាពិធីបុណ្យនេះ ប្រារព្ធឡើងក្នុងឱកាសគម្រប់ខួប ១ ឆ្នាំ នៃការរាតត្បាតជំងឺកូវីដ-១៩ លើកទី៤ ដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ប៉ុន្តែទីក្រុងហូជីមិញជាទីកន្លែង ដែលទទួលរងនូវផលប៉ះពាល់ និងការបាត់បង់ច្រើនបំផុត។
  ចាប់ពីម៉ោង ៨ ព្រឹក នៅវត្ត Quoc Tu ពុទ្ធសាសនិកប្រមាណ ២០០ នាក់បានប្រារព្ធពិធីសូត្រមន្តឧទ្ទិសកុសលជូនជនរងគ្រោះដោយសារជំងឺកូវីដ-១៩ (រូបថត៖ Quynh Tran/ VNExpress)  

នាព្រឹកថ្ងៃទី ១៨ ខែសីហា (ត្រូវនឹងថ្ងៃទី ២១ នៃខែទី ៧ តាមច័ន្ទគតិ) នៅទីក្រុង ហូជីមិញ សមាគមព្រះពុទ្ធសាសនាទីក្រុងហូជីមិញបានប្រារព្ធមហាពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធរបស់បងប្អូនជនរួមជាតិ កម្មាភិបាលនិងយុទ្ធជនត្រូវស្លាប់នាគ្រារីករាលដាលជំងឺកូវីដ ១៩។ មហាពិធីបុណ្យនេះ ប្រារព្ធឡើងក្នុងឱកាសគម្រប់ខួប ១ ឆ្នាំ នៃការរាតត្បាតជំងឺកូវីដ-១៩ លើកទី៤ ដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ប៉ុន្តែទីក្រុងហូជីមិញជាទីកន្លែង ដែលទទួលរងនូវផលប៉ះពាល់ និងការបាត់បង់ច្រើនបំផុត។

  នៅចុងបញ្ចប់នៃកម្មវិធី គណៈអភិបាលនៃសមាគមពុទ្ធសាសនា ទីក្រុងហូជីមិញ បានប្រគល់អំណោយចំនួន ១.០០០ ជូនដល់គ្រួសារដែលមានការលំបាកដោយសារផលប៉ះពាល់នៃកូវីដ-១៩ (រូបថត៖ Quynh Tran/ VNExpress)  
  នៅវេលាម៉ោង៩៖៣០នាទីព្រឹក ព្រះសង្ឃ និងដូនជី បានចេញពីសាលធំ ដើម្បីទៅកាន់ទីតាំងរំលឹកដល់វិញ្ញាណក្ខន្ធ ជនដែលបានទទួលមរណៈភាព ដោយសារជំងឺកូវីដ១៩ (រូបថត៖ Quynh Tran/ VNExpress)  

ក្នុងឱកាសនេះ ពុទ្ធសាសនិកជនវៀតណាមនៅទីក្រុងហូជីមិញបានប្រគល់អំណោយដល់គ្រួសារជាង ១.០០០ ដែលមានមនុស្សជាទីស្រឡាញ់ត្រូវស្លាប់ដោយសារជំងឺ កូវីដ-១៩  ហើយកំពុងជួបការលំបាក ដោយមានតម្លៃសរុបចំនួន ១,២ ពាន់លានដុង និងបរិច្ចាគ ១ ពាន់លានដុងដល់មូលនិធិសម្រាប់ប្រជាជនក្រីក្រ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ៕


top