ព័ត៌មាន

ទីក្រុងហូជីមិញមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើវិស័យអប់រំនិងបណ្តុះបណ្តាល


 ទីក្រុងហូជីមិញមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើវិស័យអប់រំនិងបណ្តុះបណ្តាល 

នេះគឺជាការអះអាងរបស់លោក  Nguyen Thanh Phong ប្រធាន គណៈកម្មាធិការ ប្រជាជន​ទីក្រុង​ហូជីមិញ​នៅក្នុង​​​ជំនួប​សន្ទនាជាមួយលោក Choi Jae-sung អតីតសមាជិកសភាកូរ៉េខាងត្បូង និងជាប្រធាន​មូល​និធិមិត្ត​ភាព​កូរ៉េខាងត្បូង - អាស៊ី (KAFF) នាល្ងាចថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានអបអរសាទរ និងសម្ដែងការគាំទ្រចំពោះមូលនិធិមិត្តភាពកូរ៉េខាងត្បូង - អាស៊ី​ដំណើរ​​ការ​សាងសង់មជ្ឈមណ្ឌលលើកកំពស់គុណភាពសម្រាប់គ្រូបង្រៀននៅទីក្រុង ហើយនេះជាសក្ខីភាព​ដ៏រស់​រវើក ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ស្អប្រសើរ​ លើវិស័យវប្បធ៌សង្គមរវាងទីក្រុងនិ​ង កូរ៉េខាងត្បូង។ លោក​បាន​អះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមជន កូរ៉េខាងត្បូងវិនិយោគ ធ្វើអាជីវកម្ម និង​រស់នៅទីក្រុងហូ​ជីមិញ។
 
រីឯខ្លួនវិញ លោក Choi Jae-Sung បានអះអាងថាមូលនិធិមិត្តភាពកូរ៉េខាងត្បូង - អាស៊ីជាអង្គការ​ក្រៅរ​ដ្ឋាភិបាល​ ធ្វើសកម្មភាពដោយមិក​យកប្រាក់កំរៃ ហើយមានបំណង​សហប្រតិបត្តិការ​ជាមួយ​ទីកុ្រង​អនុវត្ត​គម្រោង​ការណ៍ សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ បណ្ដុះប​ណ្ដាល លើកកំពស់គុណភាពសម្រាប់គ្រូ​បង្រៀន​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top