នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងបារាំង (១៨៧៣-២០១៨)។
	
	ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ TTXVN)
	ថ្លែងនៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានគោលបំណង ទំនាក់ទំនងសហប្រតិបត្តិការជាមួយតំបន់នានារបស់បារាំងអោយបានខ្លាំងក្លាថែមទៀត ជាពិសេសគឺលើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ អប់រំ បណ្ដុះបណ្ដាលនិងធនធានមនុស្សមានគុណភាពខ្ពស់ ជាដើម។
	
	ចំណែកឯលោក Vincent Floreani អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ បានសម្ដែងក្ដីសោមនស្សរីករាយដោយសារឆ្នាំ២០១៨ជាឆ្នាំពិសេសមួយចំពោះទំនាក់ទំនងរវាងបារាំងនិងវៀតណាម៖  “ចាប់តាំងពីពេលទទួលបេសកកម្មនៅទីក្រុងហូជីមិញមក ខ្ញុំបានសង្កេតឃើញកិច្ចសហប្រតិបត្តិការដ៏ស្វាហាប់និងប្រកបដោយប្រសិទ្ធភាពរវាងបារាំងនិងវៀតណាម ជាពិសេសគឺនៅតំបន់ភាគខាងត្បូង។ យើងទទួលបានការរីក ចម្រើនលើវិស័យជាច្រើន ជាពិសេសគឺវិស័យវេជ្ជសាស្ត្រ កសិកម្ម ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាខ្ពស់។
	គណៈប្រតិភូធុរកិច្ចជនបារាំងតែងតែមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ សំដៅត្រៀមរៀបចំអោយគម្រោងវិនិយោគនាអនាគត”៕
	តាម VOV5 - វិទ្យុសម្លេងវៀតណាម