ទិដ្ឋភាពនៃពិធីប្រារព្ធពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៦ (រូបថត៖ VOV)
ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៃអាវផាយទីក្រុង ហូជីមិញ” ពិធី បុណ្យឆ្នាំនេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ការប្រឡងអាវផាយ ការ ប្រឡងរូបថតអាវផាយអនឡាញ កម្មវិធីដើរបង្ហាញម៉ូដ និងកម្មវិធីបំផុសគំនិតអំពីអាវ ផាយ ជាដើម។
ពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៦បានប្រារព្ធឡើង នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។ ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៃអាវផាយទីក្រុងហូជីមិញ” ពិធី បុណ្យឆ្នាំនេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ការប្រឡងអាវផាយ ការប្រឡងរូបថតអាវផាយអនឡាញ កម្មវិធីដើរបង្ហាញម៉ូដ និងកម្មវិធីបំផុសគំនិតអំពីអាវ ផាយ ជាដើម។ ក្នុងពិធីបុណ្យលើកនេះ ទស្សនិកជនបានគយគន់ អាវ ផាយដ៏វិសេសវិសាលជាច្រើនរបស់អ្នករចនាម៉ូដល្បីល្បាញក្នុងទូទាំងប្រទេសបានស្រាវជ្រាវនិងច្នៃប្រឌិតឡើង ហើយវាជា លើកដំបូងដែលមានវត្តមានរបស់អ្នករចនាម៉ូដមកពីកូរ៉េខាងត្បូង ទៀតផង។ លោកស្រី Nguyen Thi Anh Hoa នាយិការងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានថ្លែងថា៖
“ក្នុងចំណោមអាវផាយរបស់អ្នករចនាម៉ូដដ៏ល្បីល្បាញនោះ គឺមានអាវផាយមួយចំនួន ស្ដីពីប្រធានបទការពារបរិស្ថាន។ ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំសកម្មភាព បំផុសគំនិតនៅវិថីដើរថ្មើជើង Nguyen Hue ទៀតផង”។
ពិធីបុណ្យអាវផាយទីក្រុងហូជីមិញប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៧ ខែមីនា ដែលស្ថិតនៅគោលដៅទេសចរណ៍ល្បីល្បាញជាច្រើននៃទីក្រុងដូចជា៖ វិថីដើរថ្មើរ ជើង Bui Vien វិថី Nguyen Hue ប្រៃសណីយ៍ទីក្រុង សារមន្ទីរស្លាកស្នាមសង្គ្រាម ក៏ដូចជានៅតាមបណ្ដាសាលារៀននិងសហគ្រាសផ្សេងៗទៀត សំដៅជួបប្រាស្រ័យ ផ្សាភ្ជាប់និងទាក់ទងជាមួយសាធារណៈជន នៅជុំវិញប្រធានបទស្ដីពីអាវផាយវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម