ព័ត៌មាន

ទីក្រុងហូជីមិញនិងអៀរឡង់សហប្រតិបត្តិកា​រ​លើកកំពស់​គុណភាព​ប្រភពធន​ធាន​មនុស្ស​បច្ចេកវិទ្យា​ព័ត៌មាន​

​នៅក្នុងជំនួបទទួលជួបជាមួយ​រដ្ឋមន្ត្រីក្រសួងអប់រំនិងបំណិ​នសាធា​រណរដ្ឋ​អៀរ​ឡង់​ លោក Richard Bruton នាថ្ងៃ​ទី២៤ ខែវិច្ឆិកា ​​ឆ្នាំ​២០១៧ ប្រធាន​​គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ ​លោក Nguyen Thanh Phong បាន​ឲ្យដឹង​​ថា កិច្ចសហប្រតិបត្តិ ការ​លើកកំពស់គុណភាព​ប្រភព​ធនធាន​មនុស្សដើម្បី​ឆ្លើយតប​នឹង​គោល​ដៅកសាង​ទីក្រុង​ឲ្យ​ក្លាយ​ទៅជាទីក្រុង​ឆ្លាត។

ទីក្រុងបាន​ស្នើឲ្យអៀរឡង់ បើក ទូលាយកម្មវិធីផ្តល់អាហា​រូបករណ៍សម្រាប់​និស្សិតវៀត​ណាម ដើម្បីឆ្លើយតប នឹង​តម្រូវ​ការធនធាន​មនុស្សសម្រាប់​ការអភិវឌ្ឍន៍​ទីក្រុងហូជីមិញ​ ក្នុងសម័យធ្វើ​សមាហរណកម្ម។
 
ទទួលយករាល់សំណើររប​ស់ថ្នាក់ដឹកនាំទីក្រុង រដ្ឋមន្ត្រីក្រសួងអ​ប់រំនិង បំណិនអៀរឡង់ បានសន្យានឹង​បើក​ទូលាយ​​កម្មវិធីផ្ត​ល់អាហារូបករ ណ៍ក៏ដូ​ចជាកម្ម វិធីសហប្រតិបត្តិការ​ផ្សេងៗទៀត​លើវិស័យស្រាវ​ជ្រាវវិទ្យាសាស្ត្រ​។ អៀរឡ​ង់​នឹង ជួយទីក្រុងហូជីមិញលើកកំពស់​គុណភាពប្រ​ភពធន​ធានមនុស្ស ឆ្លើយតបនឹង​តម្រូវ​ការ​ថ្មី របស់​សង្គម​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top