ទិដ្ឋភាពនៃជំនួបពិភាក្សា
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅរុស្ស៊ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែឧសភានោះ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង St.Peterburg លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទី ក្រុងហូជីមិញបានជួបពិភាក្សា ជាមួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុង St.Peterburg ដឹក នាំដោយលោក Georgy Poltavchenko អភិបាលទីក្រុង St.Peterburg សំដៅផ្លាស់ប្តូរ នូវផែនការបង្កើន ថែមទៀតកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។
អភិបាលទីក្រុង St.Peterburg លោក Georgy Poltavchenko បានអះ អាង ថា ឈរលើ គ្រឹះស្ថាននៃទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរនោះ ទំនាក់ទំនងរវាងទី ក្រុងទាំងពីរក៏កំពុងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានសក្កានុភាពជាច្រើនសម្រាប់ សហការផងដែរ។ ហើយ St.Peterburg មានសហគ្រាសជាច្រើន មានបទពិសោធន៍ បច្ចេកវិទ្យាខ្ពស់ក្នុងការដោះស្រាយបញ្ហាទឹក ហើយបានត្រៀមជាស្រេចជួយចែករំ លែកបទពិសោធន៍និងបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ទីក្រុងហូជីមិញ។
ចែករំលែកអំពីឧត្តមភាពរបស់ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអះ អាងថា ទីក្រុងហូជីមិញ ជាទីក្រុងវ័យក្មេងនិងស្វាហាប់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ តាមនោះ ទីក្រុងមានបំណង ជម្រុញនិងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ ជាមួយតំបន់នានារបស់រុស្ស៊ីនិងត្រៀមជាស្រេចសហការជាមួយសហគ្រាសរុស្ស៊ីក្នុងនោះមានទីក្រុង St.Peterburg មកស្វែងរកពន្លឿនពាណិជ្ជកម្ម និងធ្វើការវិនិយោគ យូរអង្វែង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម