ព័ត៌មាន

ទីក្រុងហូជីមិញត្រៀមជាស្រេចសម្រាប់មហាពិធីបុណ្យវិសាខបូជា ២០២៥

ការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំ ២០២៥ ដែលនឹងត្រូវប្រារព្ធឡើងជាលើកដំបូងនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី៦-៨ ខែឧសភា ត្រូវបានបង្ហើយរួចជាស្រេច
ពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់បម្រើមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៥ (រូបថត៖ Ngoc Hang/chinhphu.vn)

យោងតាមព្រះតេជគុណ Thich Duc Thien - អនុប្រធាន និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អនុប្រធាននិងជាអគ្គលេខាធិការ នៃគណៈ កម្មាធិការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ នៃអង្គការសហប្រជាជាតិថា ក្នុងអំឡុងពេលត្រួតពិនិត្យការរៀបចំមហាពិធីបុណ្យនេះ ប្រធានគណៈកម្មាធិការរៀបចំ និងសមាជិកបានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម តាំងពីកម្មវិធី ឯកសារ រហូតដល់មូលដ្ឋានសំភារៈនៅទីតាំងប្រារព្ធមហាពិធីបុណ្យវិសាខបូជា។

ទាក់ទិននឹងចំនួនគណៈប្រតិភូ មកទល់នឹងពេលនេះ មានប្រតិភូអន្តរជាតិចំនួន ១.៣០០នាក់ មកពី ៨៥ ប្រទេស និងតំបន់ដែនដីបានចុះឈ្មោះជាផ្លូវការដើម្បីចូលរួមមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥៕


top