ព័ត៌មាន

ទីក្រុងហាណូយបានទទួលភ្ញៀវទេសចរចំនួន២៤លាននាក់ក្នុងឆ្នាំនេះ

ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរសម្រេចបានជិត ៣,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៥,៥% បើធៀបនឹងឆ្នាំមុន។
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាពន្ធនាគារ Hoa Lo ទីក្រុងហាណូយ។ រូបថត៖ Tuan Anh – VNA

មន្ទីរទេសចរណ៍ហាណូយនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានជូនដំណឹងថា ឆ្នាំនេះផ្នែក ទេសចរណ៍ហាណូយបានស្វាគមន៍ភ្ញៀវទេសចរចំនួន ២៤ លាននាក់ ក្នុងនោះមាន ភ្ញៀវអន្តរជាតិចំនួន ៤ លាននាក់។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរសម្រេចបានជិត ៣,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៥,៥% បើធៀបនឹងឆ្នាំមុន។

នៅឆ្នាំក្រោយ ផ្នែកទេសចរណ៍ហាណូយដាក់ចេញគោលដៅទទួលភ្ញៀវ ទេសចរប្រមាណ ២៦,៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរនៅឆ្នាំក្រោយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤,១ ពាន់លានដុល្លារអាមេរិក៕


top