ព័ត៌មាន

ទីក្រុងហាណូយណែនាំរូបភាពផលិតផលកសិកម្មសុវត្ថិភាពពីទូទាំងប្រទេសវៀតណាម

នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅសួនផ្កា Kim Lien (លេខ ១៧៥ ផ្លូវ Tay Son Kim Lien) មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ Kim Lien ដើម្បីរៀបចំពិធីបើក "សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥"។
 នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅសួនផ្កា Kim Lien (លេខ ១៧៥ ផ្លូវ Tay Son Kim Lien) មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ Kim Lien ដើម្បីរៀបចំពិធីបើក "សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្ម​ផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥"

ព្រឹត្តិការណ៍នេះ ដែលបានធ្វើឡើង ក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ បានក្លាយជាចំណុចលេចធ្លោពិសេសមួយ នៅក្នុងបណ្តាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មរវាងទីក្រុងហាណូយ និងតំបន់នានាទូទាំងប្រទេស។

នៅឆ្នាំនេះ សប្តាហ៍នេះបានប្រមូលផ្តុំផលិតផលកសិកម្មសុវត្ថិភាពជាង ១៣០០ មុខ ផលិតផលពិសេសក្នុងតំបន់ និងផលិតផល OCOP ពិសេស មកពី ២៥ ខេត្ត និងក្រុង។ ដោយមានស្តង់ជាង ៥០ ដែលរៀបចំតាមបែបវិទ្យាសាស្ត្រ ព្រឹត្តិការណ៍នេះបង្ហាញពីរូបភាពចម្រុះនៃកសិកម្មវៀតណាម - ចាប់ពីផលិតផលកសិកម្មស្រស់ៗ រហូតដល់ផលិតផលកែច្នៃ   និងផលិតផលជល អនុវត្តបច្ចេកវិទ្យាខ្ពស់ និងផលិតផលពិសេស ដែលមានសក្តានុពលនាំចេញ។

 ការកាត់ខ្សែបូរ ក្នុងពិធីបើកព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ងហា / VNP

បើកទ្វារពីម៉ោង ៩ និង​ ០០ នាទី ព្រឹក ដល់ម៉ោង ១០ និង​ ០០ នាទីយប់ ជារៀងរាល់"សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥" ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកទស្សនា ទទួលបទពិសោធន៍ និងទិញទំនិញ ។

  លោក Ta Van Tuong អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាស្តង់ ក្នុង​ព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ងហា / VNP

ក្រៅមពីការតាំងពិព័រណ៍ សកម្មភាពជាច្រើន​ដែល​បាន​រៀបចំ ដូចជា ការសាកល្បងផលិតផល ការ​ស្វែងយល់នូវបច្ចេកវិទ្យារក្សាទុក អភិរក្ស និងកែច្នៃថ្មីត្រូវបានដាក់ពង្រាយ ដែលបង្កើតជាស្ពានពិតប្រាកដរវាងអាជីវកម្ម សហករណ៍ និងប្រព័ន្ធចែកចាយ នៅទីក្រុងហាណូយ។

លោក Ta Van Tuong អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាស្តង់នៅក្នុង​ព្រឹត្តិការណ៍នេះ​។ រូបថត៖ ហ័ងហា / VNP 

ថ្លែងសុន្ទរកថាក្នុង​ពិធីបើកនេះ លោកអនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ Ta Van Tuong បានសង្កត់ធ្ងន់លើតួនាទីរបស់ទីក្រុងហាណូយដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំជាងគេបំផុតមួយ នៅក្នុងប្រទេស ដែលមានតម្រូវការយ៉ាងច្រើន សម្រាប់ការប្រើប្រាស់ទំនិញ និងបណ្តាញ​ពាណិជ្ជកម្ម និងសេវាកម្មទំនើប។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មកសិកម្មក្នុងស្រុកឆ្លើយតបបានត្រឹមតែ ២០% ទៅ ៧០% នៃតម្រូវការប៉ុណ្ណោះ អាស្រ័យលើក្រុមផលិតផល សម្រាប់ប្រជាជនជាង ១០ លាននាក់ ដែលរស់នៅ និងធ្វើការនៅទីក្រុងហាណូយ។ ផ្នែកដែលខ្វះខាត ត្រូវបានបំពេញបន្ថែមតាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ពីខេត្ត និងប្រភពនាំចូល។

ព្រឹត្តិការណ៍នេះប្រមូលផ្តុំផលិតផលកសិកម្ម សុវត្ថិភាព ផលិតផលពិសេសក្នុងតំបន់ និងផលិតផល OCOP ពិសេស ជាង ១.៣០០ មុខ មកពីខេត្ត និងក្រុងចំនួន ២៥។ រូបថត៖ ហ័ងហា / VNP

"សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្ម​ផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥" បានក្លាយជាសកម្មភាពជាក់ស្តែង ដោយអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ វាមិនត្រឹមតែជាកន្លែងសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មម៉ាកយីហោរបស់សហគ្រាស និងសហករណ៍ប៉ុណ្ណោះទេ ព្រឹត្តិការណ៍​នេះក៏ជាវេទិកាសម្រាប់តំបន់នានាក្នុងការផ្លាស់ប្តូរបទពិសោធន៍ផលិតកម្ម ភ្ជាប់ខ្សែសង្វាក់ និងកែលម្អគុណភាព និងតម្លៃផលិតផលផងដែរ។ ក្នុង​ក្របខណ្ឌនៃព្រឹត្តិការណ៍នេះ មានកម្មវិធីផ្តល់យោបល់ជាច្រើន និងការតភ្ជាប់ដោយផ្ទាល់រវាងអាជីវកម្ម និងប្រព័ន្ធចែកចាយ ផ្សារទំនើប ក៏ដូចជាអង្គភាពកែច្នៃ និងនាំចេញត្រូវបានរៀបចំឡើង ដែលរួមចំណែកដល់ការពង្រីកឱកាសពាណិជ្ជកម្ម។

ស្តង់ជាង ៥០ ដែលរៀបចំតាមបែបវិទ្យាសាស្ត្រ ព្រឹត្តិការណ៍នេះបង្ហាញពីរូបភាពចម្រុះនៃកសិកម្មវៀតណាម ។ រូបថត៖ ហ័ងហា / VNP

ព្រឹត្តិការណ៍នេះ ដែលបានធ្វើឡើង ក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ បានក្លាយជាចំណុចលេចធ្លោពិសេសមួយ នៅក្នុងបណ្តាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មរវាងទីក្រុងហាណូយ និងតំបន់នានាទូទាំងប្រទេស។ រូបថត៖ ហ័ងហា / VNP  

លោក Ta Van Tuong បានបញ្ជាក់ថា ការរៀបចំ"សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥" នៅសង្កាត់ Kim Lien មិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងបានបង្កើត "កម្លាំងថ្មី" សម្រាប់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជនបទផងដែរ។ ព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការពង្រឹងស្មារតី "រដ្ឋធានីហាណូយសម្រាប់ប្រទេសទាំងមូល ប្រទេសទាំងមូលសម្រាប់រដ្ឋធានីហាណូយ" ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋធានីក្នុងការអមដំណើរតំបន់នានា ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព។

ផលិតផលកសិកម្មមួយចំនួនរបស់ទីក្រុងហាណូយ ក៏ដូចជាប្រទេសទាំងមូលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ង​ហា / VNP

ផលិតផលកសិកម្មមួយចំនួនរបស់ទីក្រុងហាណូយ ក៏ដូចជាប្រទេសទាំងមូលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ង​ហា / VNP

ផលិតផលកសិកម្មមួយចំនួនរបស់ទីក្រុងហាណូយ ក៏ដូចជាប្រទេសទាំងមូលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ង​ហា / VNP

ផលិតផលកសិកម្មមួយចំនួនរបស់ទីក្រុងហាណូយ ក៏ដូចជាប្រទេសទាំងមូលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ង​ហា / VNP

លោក Ta Van Tuong  នៃមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសម្តែងបំណងប្រាថ្នាចង់បន្តទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគមន៍ធុរកិច្ច។ គោលដៅរួមគឺការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្ម ព្រៃឈើ និងជលផល​ ប្រកបដោយសុវត្ថិភាព ដែលមិនត្រឹមតែបម្រើប្រជាជនទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតម្លៃបន្ថែម រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកសាងរូបភាពនៃផលិតផលកសិកម្មវៀតណាម ដែលមានគុណភាពខ្ពស់នៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ ./.

អនុវត្ត៖ ហ័ងហា / VNP


top