ព័ត៌មាន

ទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦៖ អាវផាយប្រាំផ្ទាំងនិទានរឿងរ៉ាវវប្បធម៌វៀតណាម នៅកាណាដា

ក្នុងឱកាសទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូល (ថ្ងៃទី ១៨ ខែវិច្ឆិកា) និងឆ្ពោះទៅកាន់ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) ក្រុមប្រឹក្សាវប្បធម៌ និងអប់រំ កាណាដា - វៀតណាម (CVCEC) បានរៀបចំកម្មវិធីពិសោធន៍ស្លៀកអាវផាយប្រាំផ្ទាំង សម្រាប់សិស្សានុសិស្សអន្តរជាតិ នៅវិទ្យាស្ថាន វេហ្គា (Vega) ក្នុងទីក្រុងតូរ៉ុនតូ។

អ្នកចូលរួម​ស្លៀក​អាវផាយ​ប្រពៃណី​វៀតណាម​ថតរូប​អនុស្សាវរីយ៍។ រូបថត៖ VNA

លោកស្រី ផាន ធីក្វីញត្រាង (Phan Thị Quỳnh Trang) ប្រធាន CVCEC បានឱ្យដឹងថា ក្រុមប្រឹក្សាចង់ឱ្យសិស្សានុសិស្សអាចប៉ះពាល់សាច់ក្រណាត់ សាកល្បងស្លៀកអាវ និងយល់ពីអត្ថន័យនៃអាវផាយប្រាំផ្ទាំងនៅក្នុងវប្បធម៌វៀតណាម។ កម្មវិធីពិសោធន៍នេះក៏បានផ្តល់គំនិតដល់វិទ្យាស្ថាន វេហ្គា ក្នុងការរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សឧទ្ទេសនាមអំពីវប្បធម៌នៃប្រទេសរៀងៗខ្លួន។ ក្រុមប្រឹក្សាមានបំណងចង់អភិវឌ្ឍបន្ថែមនូវកម្មវិធីនានា ស្តីពី អត្តសញ្ញាណវប្បធម៌វៀតណាម។

តាមរយៈអាវផាយប្រាំផ្ទាំង ក្រុមប្រឹក្សា CVCEC បាននាំយកមកកាន់ថ្នាក់រៀននៅទីក្រុងតូរ៉ុនតូ នូវរឿងរ៉ាវស្តីពីទំនៀមទម្លាប់ក្នុងគ្រួសារ និងឥរិយាបថប្រព្រឹត្តរបស់ជនជាតិវៀតណាម។ ចាប់ពីកម្មវិធីពិសោធន៍នោះ សិស្សានុសិស្សនៅវិទ្យាស្ថាន វេហ្គា (Vega) នឹងមានមូលហេតុបន្ថែមទៀតដើម្បីសាកសួរអំពីវប្បធម៌របស់មិត្តភក្តិ និងនិទានប្រាប់គ្នាទៅវិញទៅមកអំពីវប្បធម៌របស់ខ្លួនឯង៕


top