វេទិកាអនាគតរបស់អាស៊ាន

ទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦ - បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងធានាសន្តិសុខថាមពល

នាថ្ងៃទី១០ ខែមិថុនា នៅថ្ងៃទីពីរនៃវេទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦ តំណាងមកពីប្រទេសផ្សេងៗ និងប្រតិភូអន្តរជាតិបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបី៖ ទំនាក់ទំនងអាមេរិក-អាស៊ាន ជំរុញសន្តិសុខថាមពល និងគំរូអភិវឌ្ឍន៍ក្នុងបរិបទនៃការផ្លាស់ប្តូរសកល។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau បានអញ្ជើញចូលរួម និង​ថ្លែងសុន្ទរកថា ក្នុងវេទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦។ រូបថត៖ VNA

 

ថ្លែង​នៅនៅក្នុងវេទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦ ស្តីពីទំនាក់ទំនងការទូតរវាងសហរដ្ឋ អាមេរិកនិងអាស៊ាន អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច ថាមពល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល។ យោងតាមលោក Landau អាស៊ានគឺជាតំបន់ដែលមានភាពចម្រុះ ដែលមានរដ្ឋជាសមាជិកស្ថិតនៅដំណាក់កាលអភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗ។ ដូច្នេះ សហរដ្ឋអាមេរិកប្តេជ្ញាសហការជាមួយតំបន់អាស៊ានទាំងកម្រិតពហុភាគី និងទ្វេភាគី។


ក្នុងបរិបទតម្រូវការថាមពលរបស់អាស៊ានគ្រោងនឹងកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងទសវត្សរ៍ខាងមុខ ហើយការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសកលកំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំងឡើង ប្រតិភូបានពិភាក្សាអំពីការរៀបចំឡើងវិញនូវសន្តិសុខថាមពលជាបញ្ហាប្រឈមជាយុទ្ធសាស្ត្រនៅចំណុចប្រសព្វនៃកំណើនសេដ្ឋកិច្ច ការប្តេជ្ញាចិត្តអាកាសធាតុនិងលទ្ធភាំពស្តាររបស់តំបន់។

នៅក្នុងវគ្គពិភាក្សារសៀលថ្ងៃទី១០ ខែមិថុនា វេទិកាអនាគតអាស៊ានឆ្នាំ២០២៦ បានលើកយកគំរូអភិវឌ្ឍន៍ដែលបានជំរុញកំណើនគួរឱ្យកត់សម្គាល់របស់អាស៊ាន ដូចជាឧស្សាហូបនីយកម្មដែលផ្តោតលើការនាំចេញ អត្ថប្រយោជន៍នៃកម្លាំងពលកម្មថោក និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មសកល៕


top