ព័ត៌មាន

ទារកឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់នៅវៀតណាមបានជាសះស្បើយ

នាថ្ងៃទី ១៩ ខែកុម្ភះ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ២ របស់ខេត្ត Hai Duong មានអ្នកជម្ងឺចំនួន ៩ នាក់ត្រូវបានប្រកាសជាសះស្បើយ ក្នុងនោះមានអ្នកជំងឺជាទារកម្នាក់ផងដែរ។

ក្រោយពីការព្យាបាលអស់រយៈពេល ១០ ថ្ងៃ អ្នកជំងឺមានលទ្ធផលតេស្តអវិជ្ជមានចំនួន ៣ លើក ហើយមានគ្រប់លក្ខខ័ណ្ឌ ដើម្បីចាកចេញពីមន្ទីរពេទ្យ។ (រូបថត៖ ក្រសួងសុខាភិបាលវៀតណាម)


នេះជាអ្នកជំងឺក្មេងជាងគេនៅប្រទេស វៀតណាមដែលបានឆ្លងជំងឺកូវីដ-១៩ ហើយក៏ជាករណីមួយក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩ ជាទារកទាំង៤ នាក់ដំបូងគេបានចេញពីមន្ទីរពេទ្យបណ្តោះអាសន្នលេខ២របស់ខេត្ត Hai Duong ផងដែរ។

នាថ្ងៃដដែល ខេត្ត Hai Duong ក៏បានប្រកាសថាមានអ្នកជំងឺកូវីដ - ១៩ ចំនួន ៣១ នាក់បានប្រកាសជាសះស្បើយហើយ។ អ្នកជំងឺទាំងនេះនៅតែបន្តដាក់នៅដាច់ដោយឡែកនៅឯផ្ទះរបស់ខ្លួន និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមការងារសុខាភិបាលនៅមូលដ្ឋានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top