ពិធីបុណ្យប្រាសាទកឺន ស្ថិតនៅសង្កាត់គ្វិញម៉ាយ គឺជាពិធីបុណ្យមួយ ដែលមានទ្រង់ទ្រាយធំ ប្លែកភ្នែក និងសម្បូរបែបទៅដោយអត្តសញ្ញាណបំផុតនៅក្នុងខេត្តងែអាន នាពេលបច្ចុប្បន្ន។
ពិធីបុណ្យប្រាសាទកឺន ស្ថិតនៅសង្កាត់គ្វិញម៉ាយ គឺជាពិធីបុណ្យមួយ ដែលមានទ្រង់ទ្រាយធំ ប្លែកភ្នែក និងសម្បូរបែបទៅដោយអត្តសញ្ញាណបំផុតនៅក្នុងខេត្តងែអាន នាពេលបច្ចុប្បន្ន។ នេះគឺជាពិធីបុណ្យដែលមានតម្លៃយ៉ាងធំធេងទាំងផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ ព្រមទាំងបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី បានចូលរួមពិធីបន់ស្រន់សុំសេចក្តីសុខពេលនេសាទ សុំឱ្យឆ្នាំថ្មីមានទឹកភ្លៀងអំណោយផល សមុទ្រស្ងប់ស្ងាត់ ត្រីពេញទូក និងអ្នកនេសាទមានសុវត្ថិភាព។ រូបថត៖ ត្រឹន ញឹនក្វៀន
ការបូជាទូកនាគថ្វាយដល់ពួកទេវតាក្នុងពិធីបន់ស្រន់សុំសេចក្តីសុខពីត្រី និងសមុទ្រ។ រូបថត៖ ត្រឹន ញឹនក្វៀន
ពិធីបុណ្យប្រាសាទកឺន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ចំណាស់បំផុតនៅក្នុងតំបន់ងែអាន។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទកឺន បានរដ្ឋក្នុងសម័យសក្តិភូមិ ប្រទានសក្ការៈនិងឧបត្ថម្ភការជួសជុល ក៏ដូចជាការរៀបចំពិធីបូជា ចាប់តាំងពី រជ្ជកាល ស្តេច ត្រឹន ញឹនតុង (ឆ្នាំ១៣១២) ហើយបានបន្តអត្ថិភាពរហូតមកដល់បច្ចុប្បន្នជាង ៨០០ ឆ្នាំហើយ។
ពិធីសែងព្រះគ្រែស្នែង ក្នុងទំនៀមទម្លាប់បួងសួងសុំអាកាសធាតុអំណោយផល នៅបុណ្យប្រាសាទ កឺន។ រូបថត៖ ត្រឹន ញឹនក្វៀន
ពិធីការបួងសួងសុំអាកាសធាតុអំណោយផល - ជាការសម្តែងពិសេសមួយ ក្នុងពិធីបុណ្យប្រាសាទ កឺន ប្រចាំឆ្នាំ។ រូបថត៖ ត្រឹន ញឹនក្វៀន
ពិធីបុណ្យប្រាសាទកឺន បានប្រារព្ធឡើងក្នុងរយៈពេល០១ខែ ដោយចាប់ផ្តើមពីខែទី១២ តាមច័ន្ទគតិឆ្នាំមុន និងបញ្ចប់នៅខែទី១ តាមច័ន្ទគតិឆ្នាំបន្ទាប់។ ល្បែងប្រជាប្រិយក្នុងពិធីបុណ្យដូចជា ការប្រណាំងទូក ការរត់បណ្តេញគ្រោះ។ល។ ក៏ជាការសម្តែងសិល្បៈប្រជាប្រិយ ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃមុខរបររបស់ប្រជាជនតំបន់សមុទ្រផង និងជាសកម្មភាពរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ក៏ដូចជាដំណើរការតស៊ូប្រឆាំងសត្រូវឈ្លានពានរបស់ស្តេច និងមន្ត្រីរាជវង្ស ត្រឹន ក្នុងសង្គ្រាមប្រឆាំងនឹងទ័ពម៉ុងហ្គោល និងការលើកទ័ពទៅទិសខាងត្បូងដើម្បីវាយបង្ក្រាបទ័ពចម្ប៉ា។
ពិធីបុណ្យប្រាសាទ កឺន បានប្រៀបប្រដូចទៅនឹងសារមន្ទីររស់នៃប្រជាជាតិ ដែលជាកន្លែងរក្សាទុក និងអភិរក្សនូវតម្លៃអត្តសញ្ញាណវប្បធម៌។ រូបថត៖ ត្រឹន ញឹនក្វៀន
ពិធីបុណ្យប្រាសាទ កឺន ផ្សារភ្ជាប់ជាមួយនឹងជំនឿ លើការគោរពបូជាទេវតាសមុទ្រ ដែលជាទេវតាមួយអង្គ បានគេគោរពបូជាទូលំទូលាយ នៅតំបន់ងែអាន ហើយក៏ជាការបង្ហាញពីលក្ខណៈពិសេស នៃវប្បធម៌ជំនឿតាមតំបន់ឆ្នេរសមុទ្រងែអានផងដែរ។ រូបថត៖ ត្រឹន ញឹនក្វៀន
ស្វែងយល់អំពីពិធីបុណ្យប្រាសាទកឺន យើងក៏បានឃើញពីលក្ខណៈនៃផ្នត់គំនិត និងជំនឿរបស់ប្រជាជនពីបុរាណ។ ពិធីបុណ្យនេះ បានកើតឡើងទន្ទឹមនឹងជំនឿបូជាអាទិទេពទឹក របស់ប្រជាជនតំបន់សមុទ្រ ដែលផ្សារភ្ជាប់នឹងមុខរបរនេសាទ។ ប្រព័ន្ធជំនឿបូជាអាទិទេពទឹកនេះ មិនត្រឹមតែផ្សារភ្ជាប់នឹងសង្គមកសិកម្មប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នឹងបំណងប្រាថ្នាសុំការការពារ ឃុំគ្រង សម្រាប់អ្នកប្រកបរបរលើទឹកទន្លេ និងសមុទ្រនៅពេលចេញទៅនេសាទឆ្ងាយ។
ពិធីបុណ្យប្រាសាទ កឺន បានប្រៀបប្រដូចទៅនឹងសារមន្ទីររស់នៃប្រជាជាតិ ដែលជាកន្លែងរក្សាទុក និងអភិរក្សនូវតម្លៃអត្តសញ្ញាណវប្បធម៌។ រូបថត៖ ត្រឹន ញឹនក្វៀន
ពិធីបុណ្យប្រាសាទកឺន បង្ហាញពីភាពសម្បូរបែបនៃជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជននៅទីនេះ និងជាផ្ទាំងទស្សនីយភាពដែលឆ្លុះបញ្ចាំងពីផ្នែកមួយនៃប្រវត្តិសាស្ត្រ សតិអារម្មណ៍ និងវប្បធម៌ប្រពៃណីរបស់វៀតណាម៕
អត្ថបទនិងរូបថត៖ ត្រឹន ញឹនក្វៀន
ប្រែសម្រួល៖ រីកើង