លើសពីនេះ ក្នុងមហោស្រពនេះ បានរៀបចំការប្រណាំងទូកប្រពៃណីទីក្រុងហូជីមិញ (Ho Chi Minh) បើកទូលាយ ឆ្នាំ២០២៣ ដើម្បីចូលរួមការចលនា “ប្រជាជនទាំងអស់ហាត់ប្រាណតាមគំរូរបស់លោកប្រធានហូជីមិញ (Ho Chi Minh)” ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដែលបានទាក់ទាញកីឡាករប្រមាណ ៦៤០ នាក់មកពី ២៥ អង្គភាព ជាពិសេសមានអង្គភាពនៅតាមតំបន់ដាច់ស្រយាល ដែលចូលរួមការប្រកួត ដូចជា ខេត្ត ក្វាងប៊ិញ (Quang Binh) ទីក្រុងហាណូយ (Ha Noi)... ធ្វើឱ្យទន្លេ សាយហ្គន (Sai Gon) ដែលធ្លាប់ស្ងាប់ស្ងាត់ ក្លាយជាអ៊ូអរ និងសប្បាយរីករាយក្រៃលែង។
ចំណុចពិសេសនៃមហោស្រព គឺកម្មវិធីសិល្បៈ "ដងទន្លេនិទានរឿង" - បង្ហាញឡើងវិញនូវប្រវត្តិសាស្ត្រនៃទីក្រុង សាយហ្គន (Sai Gon) - ចើឡឹន (Cho Lon) - យ៉ាឌីញ (Gia Dinh) - ទីក្រុងហូជីមិញ (Ho Chi Minh) បានឆ្លងកាត់រយៈពេលជាង ៣០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ ដោយមានការរួមបញ្ចូលគ្នានៃទម្រង់សិល្បៈពីប្រជាប្រិយ រហូតដល់សហសម័យ ពីតន្ត្រី ភាពយន្ត របាំ ដល់បច្ចេកវិទ្យាពន្លឺ រួមជាមួយនឹងបច្ចេកវិជ្ជាសម្តែង ៣D ទំនើប។
ចំណុចពិសេសនៃមហោស្រព គឺកម្មវិធីសិល្បៈ "ដងទន្លេនិទានរឿង" - បង្ហាញឡើងវិញនូវប្រវត្តិសាស្រ្តនៃទីក្រុង សាយហ្គន (Sai Gon) - ចើឡឹន (Cho Lon) - យ៉ាឌីញ (Gia Dinh) - ទីក្រុងហូជីមិញ (Ho Chi Minh) បានឆ្លងកាត់រយៈពេលជាង ៣០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ។ រូបថត៖ ង្វៀនឡឹន /កាសែតរូបភាពវៀតណាម
មហោស្រពទន្លេនេះ មានបំណងចង់រួមចំណែកក្នុងការលើកកម្ពស់សក្តានុពលមានស្រាប់ និងទាញយកតម្លៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាអតិបរមានៃទន្លេ សាយហ្គន (Sai Gon) ដូច្នេះកម្មវិធីដងទន្លេនិទានរឿងក៏ត្រូវបានចាត់ទុកថាជាផលិតផលសិល្បៈដ៏ពិសេសដែរ។
មហោស្រពទន្លេទីក្រុង ហូជីមិញ (Ho Chi Minh) ត្រូវបានសង្ឃឹមថា នឹងផ្សព្វផ្សាយមោទនភាព និងសេចក្តីស្រឡាញ់ចំពោះទីក្រុង ក៏ដូចជាផ្តល់ចំណូលចំណង់ចិត្តទេសចរណ៍និងការស្វែងយល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមចំណែកបង្កើតអនុភាព ជំរុញអភិវឌ្ឍសេដ្ឋកិច្ច - វប្បធម៌ - សង្គមទីក្រុងក្នុងសម័យកាលថ្មី./ .
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង