ព័ត៌មាន

ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីអញ្ជើញសួរសុខទុក្ខ អ្នកនេសាទ​មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩

ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ដឹកនាំដោយ លោក Pham Vinh Quang ឯកអគ្គរដ្ឋទូត បានអញ្ជើញសួរសុខទុក្ខនិងជូនពរបុណ្យតេតអ្នកនេសាទវៀតណាមនៅមណ្ឌលឃុំឃាំងនៃស្វាប័នគ្រប់គ្រងអន្តោប្រវេសន៍ Tanjung Pinang ប្រទេសឥណ្ឌូនេស៊ី។

ទិដ្ខភាពនៃជំនួបសួរសុខទុក្ខ អ្នកនេសាទមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Pham Vinh Quang បានផ្ទៀងស្ដាប់មតិ យោបល់ និងបំណងប្រាថ្នារបស់អ្នកសេសាទ ពិនិត្យមើលលើស្ថានភាពរស់នៅរបស់អ្នកនេសាទនៅកន្លែងឃុំឃាំង ព្រមទាំងពន្យល់និងលើក​ទឹកចិត្តដល់អ្នកនេសាទឲ្យគោរពបទបញ្ញត្តិនៅកន្លែងឃុំឃាំងយ៉ាងល្អក៏ដូចជាច្បាប់របស់ប្រទេសសាមីផងដែរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ កុវ ឯកស័ក ២០១៩ ខាងមុខនេះ លោក Pham Vinh Quang បានជូនពរបុណ្យតេត និងប្រគល់អំណោយជូនអ្នកនេសាទ ដោយមានគោលបំណងថា អ្នកនេសាទទាំងអស់នឹងជំនះ​ពុះ​ពារ​លើការសាកល្បង ហើយបានវិលត្រឡប់ជួមជុំជាមួយគ្រួសារវិញឲ្យឆាប់ៗផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top