ដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់គណប្រតិភូសិល្បៈកូរ៉េខាងត្បូងគឺជាកាយវិការថ្មីៗបំផុត ក្នុងការបង្រួបបង្រួមរវាងប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីព្រឹត្តិការណ៍គណប្រតិភូកីឡាព្យុងយ៉ាងចូលរួម Olympic រដូវរងារ PyeongChang 2018។
ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un និងភរិយា
ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un និងភរិយារបស់លោក នាថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ បានចូលរួមពិធីសម្ដែងសិល្បៈជាលើកដំបូងរបស់សិល្បៈករកូរ៉េខាងត្បូង នៅព្យុងយ៉ាងក្រោយរយៈពេលជាង ១ ទសវត្សរ៍កន្លងទៅ។ ដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់គណប្រតិភូសិល្បៈកូរ៉េខាងត្បូងគឺជាកាយវិការថ្មីៗបំផុត ក្នុងការបង្រួបបង្រួមរវាងប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីព្រឹត្តិការណ៍គណប្រតិភូកីឡាព្យុងយ៉ាងចូលរួម Olympic រដូវរងារ PyeongChang 2018។
គណប្រតិភូនេះមានសមាសភាពចំនួន ១៨៦ រូប រួមមានតារាចម្រៀង អ្នកប្រដាល់តៃក្វាន់ដូ រួមទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកយកព័ត៌មានរបស់កូរ៉េខាងត្បូងបានទៅកាន់ព្យុងយ៉ាង ដើម្បីចូលរួមពិធីសម្ដែង ២ ពេល ក្នុងកម្មវិធីចម្រៀងដោយមានឈ្មោះថា “និទាឃរដូវមកដល់”។ ប្រទេសកូរ៉េទាំងពីរកំពុងជំរុញបរិយាកាសផ្សះផ្សា មុនកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម