ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ ទិវាបុណ្យជាតិ ២ កញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) និងទិវាប្រពៃណីនៃវិស័យការទូតវៀត ណាម (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៥) ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែសីហា ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមប្រទេសឡាវ បានអញ្ជើញទៅជូនពរនៅស្ថានទូតវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam បានទទួលកន្ត្រកផ្កាអបអរសាទរពីឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith (រូបថត៖ VOV)
តំណាងក្រសួង
នាយកដ្ឋាននានារបស់ឡាវបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយដែលបក្ស រដ្ឋ
និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកលើគ្រប់វិស័យ; ព្រមទាំងមានជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ
កាន់តែច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវក៏បានសម្តែងនូវសេចក្តីរីករាយ
ចំពោះទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ
ដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់នៃបក្ស និងប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ
ហើយបានបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ក្លាយជាការអនុវត្តជាក់ស្តែង
និងមានប្រសិទ្ធភាពលើគ្រប់វិស័យ៕