ព័ត៌មាន

ថ្នាក់ដឹកនាំបណ្ដាប្រទេស និងគណៈបក្សបរទេសនានាអប​អរសាទរ ចំពោះ​អគ្គលេខាបក្ស​លោក Nguyen Phu Trong ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំងជាប្រធានរដ្ឋវៀតណាម

 ក្នុង​ឱកាសដែលអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹម​បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong​ ត្រូវ​បាន​រដ្ឋសភានីតិ​កាលទី១៤បោះឆ្នោត ជ្រើសតាំងចូល​កាន់តំណែងជាប្រធានរដ្ឋ​ នៃសាធារណៈ​រដ្ឋសង្គម​និយម​វៀត​​ណាម​នោះ ​ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសប្រ៊ុយណេដារូសាឡឹម សាធារណៈ រដ្ឋសហព័ន្ធមីយ៉ាន់ម៉ា នូវែលហ្សេ​ឡង់ និងថ្នាក់​ដឹក​នាំនៃគណៈបក្សបរទេសជា ច្រើនបន្តផ្ញើរសារទូរលេខចូល​រួមអបអរសាទរ។
 ​
ក្នុង​សារទូរលេខអបអរសាទររបស់ខ្លួន ព្រះមហាក្សត្រប្រ៊ុយណេ Suntan Haji Hassanal Bolkiah បានស​ម្ដែង​នូវ​គោល​បំណង​ចង់សហប្រតិបតិ្តការយ៉ាង ជិតស្និទ្ធជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដើម្បីពង្រឹង​និង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
ប្រធានាធិបតី​មីយ៉ាន់ម៉ាលោក Win Myint បានអញ្ជើញផ្ញើរលិខិតអបអរ សាទរ ក្នុងនោះសម្ដែង​នូវជំនឿ​ទុក​ចិត្ត​ថា ​ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រធានរដ្ឋលោក Nguyen Phu Trong ប្រទេស វៀតណាមនឹងបន្តទទួលបាន សមិទ្ធផល​ដ៏ធំធេង​ថែមទៀត នៅក្នុងបុព្វហេតុកសាងនិងអភិវ​ឌ្ឍន៍ប្រទេសជាតិ។
 
ក្នុងឱកាស​នេះ អគ្គទេសាភិបាលនូវែលហ្សេឡង់លោក Patxy Reddy ក៏ផ្ញើរ លិខិតអបអរសាទ​រចំពោះប្រធាន​រដ្ឋនៃ​សាធារណៈ​រដ្ឋសង្គម​និយម​វៀត​ណាម​ លោក Nguyen Phu Trong​។ ថ្នាក់ដឹក​នាំនៃគណៈ​បក្សជា​ច្រើន​នៃប្រទេស​ឥណ្ឌា មិច​ស៊ិក អាហ្សង់ទីន​ ស៊ូដង់ ប៉េរូ និងប៉ាឡេស្ទីនក៏បានផ្ញើរសារទូរ​លេខអបអរសាទរផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top