ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញដាក់កម្រងផ្ការំលឹក វិញ្ញាណក្ខ័ន្ឌវីរៈយុទ្ធជនពលី


 គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាមអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)
 

​ក្នុង​ឱកាសរំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា) នាព្រឹកថ្ងៃទី២៦ ខែកក្កដា គណៈ​ប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​​ណាម បានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធ​ជនពលី នៅស្ដូបរំលឹក​វិញ្ញាណក្ខ័ន្ធ​វីរៈយុទ្ធ​ជនពលី និងចូលប្រាង្គតម្កល់សពគោ​រព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផង​ដែរ។
 
អញ្ជើញ​ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះ មានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc ប្រធាន​រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man​ រួមជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជាច្រើនរូបទៀត។
 
ថ្នាក់ដឹកនាំ​បក្ស រដ្ឋវៀតណាម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាវីរៈយុទ្ធជនពលី ជាកុល​បុត្រ​​កុលធីតាឆ្នើមៗរបស់ប្រជាជាតិដែល បានពលីយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យ សេរីភាពរបស់​ប្រទេស​ជាតិ​ ដើម្បី លទ្ធិសង្គមនិយម ក៏ដូចជាដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។
 
នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការយោធាមជ្ឈឹម គណៈកម្មា ធិការបក្សនគរបាលមជ្ឈឹម និង​បណ្ដា​ក្រសួង​ ស្ថាប័នជាច្រើនផ្សេងទៀត បានមក ដាក់កម្រងផ្ការំលឹក​វិញ្ញាណក្ខ័ន្ធ​វីរៈយុទ្ធ​ជន​ពលី​និង​ចូល​ប្រាង្គ​តម្កល់​សព​គោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម


top