ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតាមមូលដ្ឋាន

បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Dien Bien នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតជាង ២០០ កញ្ចប់ដល់គ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយនៅស្រុក Nam Po និងស្រុក Muong Cha។
ឧបនាយករដ្ឋមន្ត្រី Le Minh Khai និងគណៈប្រតិភូរដ្ឋាភិបាលបានប្រគល់អំណោយបុណ្យតេតចំនួន ២៤០កញ្ចប់ ជូនដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅស្រុក Muong Cha និង Nam Po ខេត្ត Dien Bien។ រូបថត៖ Vu Loi/VOV

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យទីភ្នាក់ងារមជ្ឈឹម និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀត ថែទាំជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ ប្រជាជននៅតំបន់ភ្នំនិងព្រំដែន និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយចំពោះជនមានគុណូបការៈ ធានាថាប្រជាជនគ្រប់គ្រួសារមានលក្ខខណ្ឌអំណរនិទាឃរដូវ អំណរបុណ្យតេតប្រពៃណី។

ក៏នៅព្រឹកនេះដែរ លោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានទៅសួរសុខទុក្ខ និងជូនអំណោយដល់ទីភ្នាក់ងារ និងអង្គភាពមួយចំនួននៅខេត្ត Dak Lak ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៤ ។ ពិភាក្សាជាមួយគណៈប្រតិភូរដ្ឋសភានៅខេត្ត Dak Lak ប្រធានក្រុមប្រឹក្សាជនជាតិបានស្នើឱ្យគណៈប្រតិភូរដ្ឋសភាខេត្ត Dak Lak បន្តអនុវត្តន៍ឲ្យបានល្អភារកិច្ចដែលត្រូវបានប្រគល់ជូន លើកកម្ពស់គុណភាព និងសមត្ថភាពប្រតិបត្តិការរបស់តំណាងប្រជាជន នាំយកសម្លេងរបស់ម្ចាស់ឆ្នោត និងប្រជាជនខិតជិតដល់រដ្ឋសភា។ ប្រធានក្រុមប្រឹក្សាជនជាតិក៏បានប្រគល់ជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak នូវទឹកប្រាក់ចំនួន ២៥០ លានដុង (ជាង ១០ ពាន់ដុល្លារអាមរេរិក) ដើម្បីប្រគល់អំណោយដល់គ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាកនៅខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ២០២៤ ៕


top