ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA)

អញ្ជើញចូលរួមមានវត្តមាន អគ្គលេខាបក្ស ឡោក តូ ឡឹម; លោកប្រធានរដ្ឋ លោក លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន... រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរូបនៃបក្ស រដ្ឋ និងរដ្ឋសភា។ កម្រងផ្កាពីគណៈប្រតិភូសរសេរថា "ដឹងគុណជារៀងរហូតចំពោះលោកប្រធានហូជីមិញដ៏មហិមារ"។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA) 

គណៈប្រតិភូបានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ និងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់លោកប្រធាន ហូ ជីមិញ ដែលជាស្ថាបនិក ជាថ្នាក់ដឹកនាំ និងជាអ្នកដឹកមនាំបក្សកុម្មុយនិស្តវៀតណាម ដែលជាកងទ័ពជួរមុខរបស់វណ្ណៈកម្មករ ប្រជាជនកម្មករ និងប្រជាជាតិវៀតណាម។ ក្នុងរយៈពេលជាង ៩៦ ឆ្នាំនៃការអភិវឌ្ឍ និងការរីកចម្រើន បក្សបានដឹកនាំប្រជាជនឱ្យសម្រេចបាននូវសមិទ្ធផលដ៏ឧត្តុងឧត្តម។ ខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្ត វៀតណាមក៏ស្របពេលវេលាដែលប្រទេសជាតិទាំងមូល កំពុងអវអរសាទរភាពគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សផងដែរ។ មហាន្និបាតគឺជាព្រឹត្តិការណ៍មានអត្ថន័យប្រវត្តិសាស្ត្រ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការនាំប្រទេសជាតិឈានចូលយុគ្គសម័យស្ទុះឈានទៅមុខ៕


top