នាថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៩ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមលោក Vo Van Thuong រួមជាមួយគណៈប្រតិភូរដ្ឋសភាមណ្ឌលខេត្ត Dong Nai បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនអំណោយចំពោះបណ្ដាគ្រួសារគោលនយោបាយនៅស្រុក Nhon Trach ខេត្ត Dong Nai។
លោក Vo Van Thuong បានអបអរសាទរចំពោះរាល់ សមិទ្ធផលដែលបក្សភាគ អាជ្ញាធរនិងប្រជាជនស្រុក Nhon Trach សម្រេចបាន នាពេលកន្លងទៅ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺការងារថែទាំដល់ គ្រួសារគោលនយោបាយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម