ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងចិនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរផងដែរ។
លោកប្រធានរដ្ឋ To Lam អញ្ជើញថ្លែងមតិបន្ទាប់ពីស្បថចូលកាន់តំណែង (រូបថត៖ VOV)
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោក To Lam ដែលត្រូវបានរដ្ឋសភាវៀតណាមបោះ ឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋ
ហើយទ្រង់ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ
វៀតណាមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ
និងរក្សាតួនាទីសំខាន់របស់ខ្លួនក្នុងតំបន់ និងពិភពលោក។
អគ្គលេខាបក្ស
ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun
Sisoulith បានអះអាងនូវសេចក្តីសោមនស្សរីករាយដែលបានធ្វើការជាមួយលោកប្រធានរដ្ឋ
To Lam ដើម្បីរួមចំណែកក្នុងការពូនជ្រុំនូវទំនាក់ទំនងមិត្តភាព
សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ
និងប្រជាជនឡាវនិងវៀតណាមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Xi Jinping
ប្រធានរដ្ឋចិនបានអះអាងថា
លោកតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-វៀតណាម
ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានរដ្ឋTo Lam ដើម្បីរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ
និងដឹកនាំការកសាងសហគមន៍ចិន-វៀតណាមនាពេលអនាគតដ៏ស៊ីជម្រៅ និងជាក់ស្តែង
នាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕