ព័ត៌មាន

ថ្ងៃនេះជាថ្ងៃបើកបុណ្យវត្ត ហឿង

ព្រឹកថ្ងៃទី ៣ កុម្ភៈ ត្រូវនឹងថ្ងៃទី ៦នៃបុណ្យតេតឆ្នាំ ម្សាញ់ សប្តស័ក ស្រុកមី ឌឹក ទីក្រុងហាណូយបានប្រកាសសេចក្តីសម្រេចទទួលស្គាល់តំបន់រមណីយដ្ឋាន និងទេសភាពនៃវត្ត ហឿង ជាតំបន់ទេសចរណ៍កម្រិតទីក្រុង និងបានបើកពិធីបុណ្យវត្តហឿង ឆ្នាំ ២០២៥ ជាផ្លូវការ ក្រោមប្រធានបទ "វត្ត ហឿង - ជាគោលដៅទេសចរណ៍ វប្បធម៌ និងប្រពៃណីវៀតណាម"។

ពិធីបុណ្យវត្ត ហឿង គឺជាពិធីបុណ្យអូសបន្លាយរយៈពេលយូរបំផុតនៅក្នុងប្រទេស ដោយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យឆ្នាំនេះមានរយៈពេលរហូតដល់ថ្ងៃទី ១ ខែឧសភា។ នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏រួមបញ្ចូលផងដែរនូវសប្តាហ៍វប្បធម៌ - ទេសចរណ៍ (ចាប់ពីថ្ងៃទី ១១ ខែមីនាដល់ថ្ងៃទី ១៨ ខែមីនា) និងសកម្មភាពវប្បធម៌ សិល្បៈ និងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ជាមួយផលិតផល OCOP ក្នុងស្រុក។  លើសពីនេះ ពិធីបុណ្យក៏មានកម្មវិធី និងការតាំងបង្ហាញស្នាដៃសិល្បៈរូបថតអំពីវត្ត ហឿង កាលពីអតីតកាល និងបច្ចុប្បន្ន ។ល។


top