ព័ត៌មាន

ថៃបាន​​សន្យា​មិន​ប្រឈម​មុខដាក់​គ្នា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ជាមួយ​កម្ពុជា

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai កាលពីថ្ងៃទី ០១ មិថុនា បានអះអាងសារជាថ្មីនូវការសន្យារបស់ប្រទេសនេះថា មិនប្រឈមមុខដាក់គ្នាក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកងទ័ពថៃ និងកម្ពុជា នៅជិតតំបន់ Chong Bok ខេត្ត Ubon Ratchathani ។

លោកPhumtham បានកត់សម្គាល់ថា ស្ថានការណ៍នៅពេលនេះបានស្ងប់ស្ងាត់ហើយ ដោយភាគីទាំងពីរបានសន្យាជៀសវាងការប្រឈមមុខដាក់គ្នា ខណៈដែលកំពុងរង់ចាំកិច្ចពិភាក្សារបស់គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅសប្តាហ៍នេះ។

លោក Phumtham ក៏បានឲ្យដឹងថា រដ្ឋាភិបាលថៃបានធ្វើការពិភាក្សាកាលពីថ្ងៃទី ០១ មិថុនា ហើយអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិនឹងចូលរួមក្នុងការចរចាដោយផ្ទាល់។ ការសម្របសម្រួលជាមួយក្រសួងការបរទេស កងទ័ពថៃ និងកងកម្លាំងប្រដាប់អាវុធថៃ ក៏កំពុងដំណើរការផងដែរ៕


top