បទយកការណ៍ឯកទេស

តំបន់ព្រំដែននៃមាតុភូមិ៖ បណ្តាសាលារៀនបំភ្លឺអនាគត

នៅចំកណ្តាលជួរភ្នំខ្ពស់ៗ នៃខេត្តព្រំដែនទាំងពីរគឺ នៅចំកណ្តាលជួរភ្នំខ្ពស់ៗ នៃខេត្តព្រំដែនទាំងពីរគឺ ឌៀនបៀន (Dien Bien) និងឡាយចូវ (Lai Chau) បណ្តាសាលាអន្តេវាសិកអន្តរកម្រិត កំពុងលេចចេញជាបណ្តើរៗ ដូច្នេះបើកឱកាសរៀនសូត្រ និងការផ្លាស់ប្តូរសម្រាប់​សិស្សនុសិស្ស​ជនជាតិភាគតិចរាប់ពាន់នាក់។ គម្រោងទាំងនេះ​មិនត្រឹមតែ​បំភ្លឺ​ក្តីសុបិនអក្ខរកម្មប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួម​ចំណែក​ដល់​ការ​បណ្តុះ​បណ្តាលធនធានមនុស្ស និងពង្រឹងតំបន់​ព្រំដែន​របស់​ប្រទេសជាតិ ដោយកម្លាំង​ចីរភាព​​​នៃ​ការ​អប់រំ។

នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ លោក អគ្គលេខាបក្ស តូ ឡឹម (To Lam)  ជាមួយ​សិស្សានុសិស្ស​នៃ​សាលា​អន្តេវាសិក​អន្តរកម្រិត​បឋមសិក្សា និង​មធ្យម​សិក្សា ស៊ីប៉ាភីន (Si Pa Phin) ខេត្តឌៀនបៀន (Dien Bien)។ រូបថត៖ សួនទូ
 

កាលពីមុន ការទៅសាលារៀនរៀងរាល់ថ្ងៃរបស់កុមារី វ៉ាង ធីហាំង (Vang Thi Hang) ជន​ជាតិម៉ុង (Mong) ម្នាក់ នៅតំបន់ខ្ពស់ ស៊ីប៉ាភីន (Si Pa Phin) ​មិនមែនជាដំណើរងាយស្រួលទេ។ ផ្ទះ​នៅឆ្ងាយពី​សាលា​ ផ្លូវភ្នំបត់បែន ជាពិសេសនៅថ្ងៃភ្លៀង ខ្យល់ ផ្លូវរអិលបណ្ដាលឱ្យការទៅសាលារៀនក្លាយជាបញ្ហាប្រឈម។

ឥឡូវនេះ ដំណើរការនោះបានផ្លាស់ប្តូរយ៉ាងខ្លាំង។ នៅ​ពេលដែល សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និង​មធ្យមសិក្សា ​ស៊ីប៉ាភីន (Si Pa Phin) ត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការ កុមារី វ៉ាង ធីហាំង (Vang Thi Hang)  និងសិស្សនុសិស្សជាច្រើនទៀត លែង​ធ្វើដំណើរ​ជារៀងរាល់​ថ្ងៃ​ទៀតហើយ។ សាលាថ្មីនេះបានក្លាយជា «ផ្ទះទីពីរ» របស់ពួកគេ ជាកន្លែងដែលពួកគេអាចសិក្សា រស់នៅ និង​ចិញ្ចឹមក្តីសុបិន្តនូវអនាគត។

 

សេចក្តីប្រកាសនូវសេចក្តីសន្និដ្ឋានលេខ 81-TB/TW ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ដែលឯកភាព​លើ​គោលនយោបាយអំពី ការវិនិយោគលើការ​សាងសង់​​សាលា​អន្តេវាសិកអន្តរកម្រិតបឋមសិក្សា និង​មធ្យមសិក្ស ក្នុងនៅឃុំព្រំដែន​គោកចំនួន ២៤៨។ នៅឆ្នាំ២០២៥ សាលារៀនចំនួន ១០៨ នៅទូទាំងប្រទេស ​បាន​ចាប់ផ្តើម សាងសង់ ដោយធានាថា នឹង​បញ្ចប់ការ​សាងសង់​ មុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ក្នុង​ចំណោមនោះ សាលា​អន្តេវាសិកអន្តរកម្រិបឋមសិក្សា និងមធ្យមសិក្សា​ ស៊ីប៉ាភីន (Si Pa Phin) (ខេត្តឌៀនបៀន (Dien Bien)) ត្រូវបានសាងសង់​រួចស្រេច សម្ពោធ និងដាក់ឱ្យ​ប្រើប្រាស់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦


នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) និងថ្នាក់ដឹកនាំបក្ស និង​រដ្ឋ​អញ្ជើញ​ចូលរួម ក្នុងពិធីសម្ពោធសាលា​អន្តេវាសិក​អន្តរកម្រិតបឋមសិក្សា និង​មធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) នៃខេត្តឌៀនបៀន (Dien Bien)។ រូបថត៖ សួនទូ
សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) គឺជាសាលាដំបូងគេ ដែលត្រូវបាន សាងសង់ឡើង តាមគោលនយោបាយរបស់​ការិយាល័យ​នយោបាយ​ ស្តីពីការវិនិយោគលើការសាងសង់ សាលាអន្តេវាសិក​អន្តរកម្រិត​ចំនួន ២៤៨ខ្នង ក្នុងបណ្ដាឃុំព្រំដែនចំនួន ២៤៨។ រូបថត៖ តាតសឺន/ VNP
នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) អញ្ជើញ​ទៅទស្សនាថ្នាក់រៀនមួយ នៃសាលា​អន្តេវាសិក​អន្តរកម្រិតបឋមសិក្សា និង​មធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) នៃខេត្តឌៀនបៀន (Dien Bien)។ រូបថត៖ សួនទូ
 

នៅក្នុងសាលាអន្តេវាសិក កុមារី ឡ ធីឡុង​ញី (Lo Thi Long Nhi) ជនជាតិថៃម្នាក់ បានលត់ដំរបៀបរស់នៅដោយឯករាជ្យ​​ និងភាព​រួសរាយរាក់ទាក់ជាមួយមិត្តភក្តិ។ កុមារី ញី (Nhi) បានចែករំលែក​នូវក្តី​សុបិន្តចង់ក្លាយប៉ូលីសស្រីម្នាក់ ដើម្បីរួមចំណែកក្នុង​ការ​កសាង​មាតុភូមិ​។ ​ក្តីសុបិន្តនោះ ហាក់ដូចជាសាមញ្ញ ប៉ុន្តែបាន​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយ៖ នៅពេលដែលឱកាសសិក្សា​អប់រំ​ត្រូវ​បានបើកចំហ អនាគតក៏កាន់តែច្បាស់លាស់ជាង។

សាលា​អន្តេវាសិក​អន្តរកម្រិតបឋមសិក្សា និង​មធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) បាន​វិនិយោគលើការកសាងយ៉ាងធំទូលាយ និងស្រស់ស្អាត។ រូបថត៖ តឺតសឺន / VNP
សាលាបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) គឺជាកន្លែងសិក្សា និង បណ្តុះបណ្តាល សម្រាប់សិស្សជនជាតិភាគតិចជាង ១០០០ នាក់។ រូបថត៖ តាតសឺន/ VNP

សាលារបស់កុមារី  វ៉ាង ធីហាំង (Vang Thi Hang)   និង កុមារី ឡ ធីឡុងញី (Lo Thi Long Nhi) មានទីតាំង​នៅ​លើ​ភ្នំ​មួយ​ក្នុងឃុំ ស៊ីប៉ាភីន (Si Pa Phin) តាមភាសា ម៉ុង (Mong) មានន័យថា «តំបន់ភ្នំ១៨ ខ្នងមានរាងដូចចានផ្តាប់»។ លើផ្ទៃដីជាង ៦ ហិកតា ជាមួយនឹង​ដើមទុន​វិនិយោគ​សរុបចំនួន ២៨០ ពាន់លានដុង សាលានេះ​​បាន​កសាង​យ៉ាង​ស្រស់ស្អាត ដោយបន្ទប់​រៀនចំនួន ៣១ បន្ទប់ សម្រាប់​សិស្សនុសិស្សជាង ១០០០ នាក់។

ក្រៅពីបន្ទប់រៀន ប្រព័ន្ធបន្ទប់មុខវិជ្ជា ១៤ បន្ទប់ បន្ទប់ស្នាក់នៅចំនួន ៩១ បន្ទប់ ផ្ទះបាយ បណ្ណាល័យ កីឡាដ្ឋាន អាងហែល​ទឹក។ល។ ជាដើម បង្កើតបរិយាកាសអប់រំគ្រប់​ជ្រុង​ជ្រោយ  ប្រការនេះ​ដែល​មិន​​ធ្លាប់​ឃើញនៅតំបន់ព្រំដែន។

"សាលាអន្តេវាសិកអន្តរកម្រិត ឋមសិក្សា និងមធ្យមសិក្សា​ ស៊ីប៉ាភីន (Si Pa Phin) មិនត្រឹម​តែ​ជាសំណង់សិក្សាអប់រំប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជា “ចំណុចភ្លឺ” ដែលរួម​ចំណែក​ដល់ការផ្លាស់ប្តូរជាមូលដ្ឋាន ​នៃគុណភាព​អប់រំ​នៅ​ក្នុង​តំបន់​ព្រំដែន មានអត្ថន័យនយោបាយ និងមនុស្សធម៌​យ៉ាង​ជ្រាលជ្រៅ" - លោកស្រី ហ័ង ទឿតបាន (Hoang Tiet Ban) នាយិការមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត​ឌៀនបៀន​ (Dien Bien)​) ។


ម៉ោងរៀនកុំព្យូទ័ររបស់សិស្សានុសិស្សនៃសាលា​អន្តេវាសិក​អន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) ខេត្តឌៀនបៀន។ រូបថត៖ ថាញ់យ៉ាង / VNP 
ម៉ោងរៀនភូមិសាស្ត្រដ៏រស់រវើកសម្រាប់សិស្សថ្នាក់ទី៨ A១ នៅក្នុងថ្នាក់រៀនដ៏ស្អាត និង​បំពាក់​បរិក្ខារយ៉ាងល្អ។ រូបថត៖  ថាញ់ យ៉ាង / VNP
 

ពេលសម្លេងស្គរបន្លឺឡើង សិស្សានុសិស្ស​​ចូល​ថ្នាក់​រៀន​រៀបចំ​សណ្ដាប់ធ្នាប់​យ៉ាងឆាប់រហ័ស​ ដើម្បីសិក្សា​មុខ​វិជ្ជាឯកទេស ដូចជា​​ បច្ចេកវិទ្យាព័ត៌មាន តន្ត្រី ឬ STEM Robotics។ ការសិក្សា​ដើរទន្ទឹម​នឹង​ការអនុវត្តជាក់ស្តែង ជួយពួកគេឱ្យយល់កាន់តែសកម្ម។

លោកគ្រូ ង្វៀន វ៉ាន់យុប (Nguyen Van Dup) ចាងហ្វាង សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) បានឲ្យដឹងថា សម្ភារៈ​ទំនើបៗ ​ជួយយើងពង្រឹងការសិក្សាទ្រឹស្តី និង​ការ​អនុវត្ត លត់ដំ​សិស្សនុសិស្សអំពីបំណិនធ្វើការជាក្រុម ការ​គិត logic និងសមត្ថភាពដោះស្រាយបញ្ហា

ចំពោះគ្រូបង្រៀនដែលបម្រើការងារច្រើនឆ្នាំ ដូចអ្នកគ្រូ វូ ធីលឿង (Vu Thi Luong) ការផ្លាស់ប្តូរបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ ​ក្នុងរាល់ម៉ោងរៀន។ អ្នកគ្រូបាន​ចែករំលែកថា ពីមុន យើងខ្វះឧបករណ៍​មើលផ្ទាល់​ ឥឡូ​វមានផែនទី ទូរទស្សន៍ ម៉ាស៊ីន​បញ្ចាំងមេរៀន​​ទាក់ទាញជាង ហើយសិស្សនុសិស្សក្រេបជញ្ជក់​ក៏​​ប្រសើរជាង​

នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)  និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដាំដើមឈើ នៅសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin)។ រូបថត៖ សួនទូ

លោកស្រី ហ័ង ទៀតបាន (Hoang Tuyet Ban) នាយការ​មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឌៀនបៀន (Dien Bien) បានឲ្យដឹងថា សាលាអន្តេវាសិកអន្តរកម្រិត​ស៊ីប៉ាភីន (Si Pa Phin)   មិនត្រឹមតែ​ជាសំណង់សិក្សាអប់រំប៉ុណ្ណោះទេ ថែមទាំងជា ចំណុចភ្លឺស្វាងដែលរួមចំណែកដល់ការផ្លាស់ប្តូរជាមូលដ្ឋានអំពីគុណភាពអប់រំនៅតំបន់ព្រំដែន ដែលមានសារៈសំខាន់ខាងនយោបាយ និង​មនុស្សធម៌យ៉ាងជ្រាលជ្រៅ

ភ្លេង​នៃតំបន់​ភ្នំព្រៃ​បន្លឺ​ឡើង​ក្នុង​បរិយាកាស​​ដែល​ពោរពេញ​ដោយ​ឧបករណ៍​ភ្លេង។ រូបថត៖ ថាញ់ យ៉ាង / VNP
ទីលានបាល់ទាត់ខ្នាតតូច ធ្វើពីស្មៅសិប្បនិម្មិត ជាកន្លែង​ដែលរៀបចំការប្រកួតបាល់ទាត់ និងមានសំណើចរីករាយ ក្រោយ​ពីម៉ោងរៀនរបស់សិស្សានុសិស្សនៃសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) ។ រូបថត៖ ថាញ់យ៉ាង / VNP 

នៅពីខាងក្រោយសាលារៀននៅលើភ្នំនោះ គឺជាគោលនយោបាយ​​ដ៏សំខាន់មួយ។ ចំពោះស្ថានភាព​ជាក់ស្តែង​ ដែលមានសិស្សា​នុសិស្ស​ជាង ៣៣២.០០០នាក់ ក្នុងខេត្តជាប់ព្រំដែនចំនួន ២២ មានតម្រូវការរៀន និងស្នាក់នៅក្នុងសាលា ប៉ុន្តែទើប​អាច​ឆ្លើយ​តបនឹង​តម្រូវការបានត្រឹម​ប្រហែល ១៨% ប៉ុណ្ណោះ ការិយាល័យ​នយោបាយ​បានឯកភាព កសាងសាលាអន្តេវាសិក​អន្តរ​កម្រិត​​​ចំនួន ២៤៨កន្លែង នៅតាមបណ្តា​ឃុំ​ជាប់​ព្រំដែន​​ដីគោក។ តាមរយៈគោលនយោបាយនេះ បណ្តាសាលារៀននានាដូចជា​​​ សាលា ស៊ីប៉ាភីន (Si Pa Phin) កំពុង​កម្លាយក្ដីសុបិននៃការសិក្សា របស់សិស្សានុសិស្ស​រាប់ពាន់​នាក់នៅតំបន់ខ្ពស់ ឱ្យក្លាយជាការពិត​ជាបណ្តើរៗ។

ពីសាលា ស៊ីប៉ាភីន (Si Pa Phin)  គំរូសាលាអន្តេវាសិក​អន្តរកម្រិត​កំពុងពង្រីកយ៉ាងឆាប់រហ័ស ទៅកាន់បណ្តា​មូលដ្ឋាន​តាម​បណ្តោយព្រំដែនដទៃទៀត។ បន្ទាប់ពីសាលាចំនួន ១០៨ខ្ន ង ត្រូវបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៥ គិតត្រឹម​ខែមីនា ឆ្នាំ២០២៦ មានសាលាចំនួន ១២១ខ្នង បន្ថែមទៀត ត្រូវបានអនុវត្ត​ក្នុងពេលដំណាលគ្នា​នៅ​តាម​បណ្តាខេត្ត-ក្រុងចំនួន ១៧។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ពិធីបើកការដ្ឋាន​សាងសង់​បណ្តាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅក្នុងឃុំព្រំដែនសេសសល់ ក្នុងចំណោមខេត្តក្រុងចំនួន ១៧។ ក្នុងរូបថត ពិធីចុចប៊ូតុងចាប់ផ្តើមសាងសង់សាលាអន្តេវាសិកអន្តរ​កម្រិតបឋមសិក្សា និងមធ្យមសិក្សា ចំនួន ៥ នៅខេត្ត ឡាយចូវ (Lai Chau) ។ រូបថត៖ តាតសឺន/ VNP

នៅខេត្ត ឡាយចូវ (Lai Chau) ទីតាំងដែលមាន​សិស្សានុសិស្ស​ជាង ៨០% ជាជនជាតិភាគតិច សំណង់​នានាកំពុងត្រូវបានជំរុញ​ពន្លឿនការសាងសង់។ សាលា​​​អន្តេវាសិក​អន្តរកម្រិតនៅ​ឃុំ ផុងថូ (Phong Tho) គឺជាគម្រោង​គំរូ​មួយ ​ក្នុង​ចំណោ​ម​​គម្រោងផ្សេងៗ​ទៀត។ ក្នុង​ការដ្ឋានសាងសង់​លើ​ផ្ទៃដីទំហំ ៦ ហិកតា បរិយាកាស​សាងសង់​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាងមមាញឹកបំផុត។ គម្រោងនេះ​មាន​ដើមទុនវិនិយោគ​សរុប​ចំនួន ២៥០ ពាន់លានដុង រួម​មាន​ហេដ្ឋា​រចនា​​​​​សម្ព័ន្ធសិក្សា និងកន្លែងស្នាក់នៅ ដូចជា៖ បន្ទប់សិក្សា​ កន្លែង​ស្នាក់នៅ, ផ្ទះបាយអគារពហុមុខងារកីឡាដ្ឋាន និងអាងហែលទឹក។

 

“ការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតដ៏ទំនើបៗ មិនត្រឹមតែ​ធ្វើ​ឱ្យប្រសើរឡើង​នូវ​លក្ខខណ្ឌ​សិក្សា និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំង​រួមចំណែក​ដល់ការកែលម្អសុខភាព បង្កើតរបៀបរស់នៅ​បែប​វិទ្យាសាស្ត្រ និងបង្កើនសមត្ថភាព​ក្នុង​ការ​ទទួល​យកចំណេះដឹង​សម្រាប់សិស្សានុសិស្ស” - លោក ម៉ាក់ ក្វាងយុង (Mac Quang Dung) នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឡាយចូវ (Lai Chau)។


សិស្សានុសិស្សនៅខេត្ត ឡាយចូវ (Lai Chau) មើលរចនា សំណង់សាលារៀន។ រូបថត៖តាតសឺន/ VNP
បរិយាកាសសាងសង់នៅសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ផុងថូ (Phong Tho) កំពុងប្រព្រឹត្តិទៅយ៉ាងមមាញឹក។ រូបថត៖ តាតសឺន/ VNP

លោក យឿង​ វិញហៀន (Duong Vinh Hien) តំណាងអង្គភាព​សាងសង់បានឱ្យដឹងថា៖ «យើងខ្ញុំបាន​កៀរគរ​ពលកម្មជាអតិបរមា ពេលខ្លះ​មាន​កម្មករ​ឡើង​ដល់ ៥០០ ទៅ ៦០០នាក់ ដើម្បី​ធានាឱ្យទាន់ពេល​កំណត់ ព្រមទាំងរក្សាបាននូវ​គុណភាព​សំណង់»។ យោងតាម​ផែនការ គម្រោងនេះនឹងត្រូវបញ្ចប់ នៅចុង​ខែ​​សីហា ឆ្នាំ២០២៦ ប៉ុន្តែអង្គភាពសាងសង់​កំពុងខិតខំប្រឹងប្រែង​ទាំងយប់ទាំងថ្ងៃ ដោយដាក់គោលដៅ​ប្រគល់ផ្នែកខ្លះ​នៃ​សំណង់​នាឱកាសថ្ងៃទី ១៩ ខែឧសភា។

កម្មករកំពុងផ្តោតលើការចងដែកថែបសម្រាប់ប្លង់ជាន់ផ្ទាល់ដី ដើម្បីធានាបាននូវភាពធន់ និងសុវត្ថិភាពពេញលេញ សម្រាប់​ការ​សាងសង់នៅសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ផុងថូ (Phong Tho)  ។ រូបថត៖ ថាញ់យ៉ាង / VNP
កម្មកររាប់រយនាក់ កំពុងមមាញឹកធ្វើការ នៅគម្រោងសាលាបឋមសិក្សា និងមធ្យមសិក្សា ផុងថូ (Phong Tho) ដើម្បីកសាងរួចជាស្រេច តាមកាលកំណត់។ រូបថត៖ ថាញ់ យ៉ាង / VNP

លោក ម៉ាក់ ក្វាងយុ (Mac Quang Dung) នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឡាយចូវ (Lai Chau) បាន​សង្កត់​ធ្ងន់​ថា ការសាងសង់សាលាអន្តេវាសិកអន្តរកម្រិត​​ទំនើប ​មិនត្រឹមតែ​ធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌសិក្សា និង​រស់​នៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អសុខភាព បង្កើតរបៀបរស់នៅ​បែបវិទ្យាសាស្ត្រ និងបង្កើនសមត្ថភាពក្នុង​ការទទួលយកចំណេះដឹង​សម្រាប់សិស្សានុសិស្សផងដែរ។ យោងតាមលោក យុង (Dung) ក្នុងរយៈពេលវែងឆ្ងាយ  បរិយាកាស​អប់រំ​ថ្មី​នឹង​ជួយលើកកម្ពស់​ចំណេះដឹង​​របស់ប្រជាជន  បង្កើតប្រភព​ធនធាន​មនុស្ស​មាន​គុណភាព ព្រមទាំងទាក់ទាញ និងកាន់ជើង​គ្រូ​បង្រៀន ​បម្រើ​ការងារ ​ក្នុងតំបន់លំបាក​។

យោងតាមផែនការ ខេត្តឡាយចូវ (Lai Chau) នឹងសាងសង់​សាលារៀនចំនួន ១១ នៅក្នុងឃុំព្រំដែនចំនួន ១១ ដែល​ក្នុងនោះសាលារៀនចំនួន ៥ បានចាប់ផ្តើមសាងសង់ នៅឆ្នាំ ២០២៥ និងសាលារៀនចំនួន ៦ នឹងបន្តកសាងនៅឆ្នាំ២០២៦។ នេះគឺជាផ្នែកមួយនៃគម្រោងកសាង​សាលា​រៀនចំនួន ២៤៨ នៅទូទាំងប្រទេស។

សាលាបឋមសិក្សា និងមធ្យមសិក្សា ផុងថូ (Phong Tho) ដែលសាងសង់លើផ្ទៃដីទំហំ 6 ហិកតា កំពុងត្រូវបានសងសាង់រួមជាស្រេច តាមកាលកំណត់។ រូបថត៖ តាតសឺន/ VNP
ក្នុងអំឡុងពេលនេះ បុគ្គលិកមួយចំនួនធំ ត្រូវបាន​គៀងគរ ដើម្បីសម្រេចបានគោលដៅ ដែលបានដាក់ចេញ​នៅសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ផុងថូ (Phong Tho) ។ រូបថត៖ តាតសឺន/ VNP
 

ក្នុងទ្រង់ទ្រាយធំជាងនេះ បណ្ដាសាលាអន្តេវាសិកអន្តរកម្រិត​មិនត្រឹមតែដោះស្រាយបញ្ហាសិក្សាអប់រំជាភ្លាមៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងរួមចំណែកដល់​ការកសាង​មូលដ្ឋាន​គ្រឹះអភិវឌ្ឍន៍ ចីរភាព​ក្នុងតំបន់ព្រំដែន ទីដែល​សិស្សនុសិស្សម្នាក់ៗ អាចសិក្សា ធំឡើង និង​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មាតុភូមិ​។ នៅក្នុង​បរិបទនោះ ការសិក្សា​អប់​រំ​ក្លាយជា "ខែលទន់" ការពារព្រំដែន មិនមែនដោយរបង ឬអាវុធ គឺដោយចំណេះដឹង និងមនុស្ស។ ពីស៊ីប៉ាភីន (Si Pa Phin) រហូតដល់ផុងថូ (Phong Tho) ពី ថ្នាក់រៀនថ្មី រហូតដល់ក្តីសុបិន្ត ដែលកំពុងរីកចម្រើន ជាដំណើរ​ការស្ងប់ស្ងាត់មួយ ប៉ុន្តែពេញលេញដោយ​អត្ថន័យ​កំពុង​​ប្រព្រឹត្តិ​ទៅ ។ នោះគឺជាដំណើរ​ការ​ប្រើប្រាស់​ការសិក្សាអប់រំ​ដើម្បី​បំភ្លឺអនាគត និងការពារព្រំដែនរបស់ប្រទេសជាតិ៕

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ តាតសឺន, ថាញ់យ៉ាង / VNP សួនទូ ប្រែសម្រួលដោយង្វៀនយ៉ាង


top