ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីទីក្រុងបុរាណ ហូយអាន (Hoi An) តំបន់ទេសចរ Vinpearl ត្បូងហូយអាន (Hoi An) គឺជាឋានសួគ៌នៃទេសចរណ៍ លំហែកាយ - ការលេងកម្សាន្តជាមួយនឹងវប្បធម៌ចម្រុះពណ៌។
ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីទីក្រុងបុរាណ ហូយអាន (Hoi An) តំបន់ទេសចរ Vinpearl ត្បូងហូយអាន (Hoi An) គឺជាឋានសួគ៌នៃទេសចរណ៍ លំហែកាយ - ការលេងកម្សាន្តជាមួយនឹងវប្បធម៌ចម្រុះពណ៌ តាមគំរូ "អ្វីៗទាំងអស់បានបញ្ចូលគ្នាក្នុងតែមួយ" (all-in-one) ជាមួយនឹងបទពិសោធន៍ប្លែកៗ គួរឱ្យចាប់អារម្មណ៍ដែលរង់ចាំភ្ញៀវទេសចរណ៍ស្វែងរក ដើម្បីបំពេញអារម្មណ៍ទាំងអស់សម្រាប់ការធ្វើដំណើរត្រឡប់ទៅភាគកណ្តាលនៅក្នុងរយៈពេល "ក្រោយជំងឺរាតត្បាត" ។
ជាដំបូង មណ្ឌលលំហែកាយ Vinpearl Resort & Golf ក្បូងហូយអាន (Hoi An) លំដាប់ផ្កាយ ៥ ស្ថិតនៅលើឆ្នេរសមុទ្រ ប៊ីញមីញ (Binh Minh) ដ៏បរិសុទ្ធ និងមានខ្យល់បក់បោក ។ ជាមួយនឹងរូបរាងរបស់ទូកក្តោងដែលឥទ្ធិពលមេឌីទែរ៉ាណេ មណ្ឌលលំហែកាយនេះគឺជាកន្លែងទេសចរណ៍ និងលំហែកាយដ៏គួរឱ្យចាប់អារម្មណ៍មួយនៃតំបន់ទេសចរណ៍ Vinpearl នៅត្បូងហូយអាន (Hoi An) ។ នៅទីនេះ ភ្ញៀវទេសចរណ៍នឹងជ្រើសរើសការស្នាក់នៅក្នុងវីឡាដែលអាចគយគន់ទេសភាពសមុទ្រដ៏ស្រស់ស្អាតជាមួយនឹងកន្លែងដែលភ្ញៀវអាចសម្របខ្លួនក្នុងធម្មជាតិសមុទ្រឲ្យយ៉ាងស្រួល រីករាយនឹងការហែលទឹកនៅក្នុងអាងហែលទឹកដ៏ធំដែលមានរាងដូចសត្វក្រៀលនិងប្រវែង ២.៣០០ ម៉ែត្រលាតសន្ធឹងទៅឆ្នេរខ្សាច់ពណ៌ស ថែមទាំងរីករាយទទួលទានម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់និងពិសេសក្នុងស្រុកជាច្រើនមុខ ឬស្រាក្រឡុកដ៏គួរឱ្យចាប់អារម្មណ៍ដែលកែច្នៃដោយអ្នកក្រឡុកស្រាកំពូល។ នៅទីនេះផងដែរ អ្នកចូលចិត្តកីឡាវាយកូនហ្គោលនឹងមិនអាចរំលង់ឱកាសដើម្បីសាកល្បងការវាយ swing នៅលើភូមិសាស្ត្រពិសេស និងលំបាកនៃទីលានវាយកូនហ្គោលមានប្រហោងចំនួន ១៨ ដែលស្ថិតក្នុងកណ្តាលវាលខ្សាច់ដ៏ស្រស់ស្អាតដែលមានកម្ពស់ខុសគ្នាពី ៤ - ១១ ម៉ែត្រ។
នៅជិត Vinpearl Resort & Golf ត្បូងហូយអាន (Hoi An) គឺជាកន្លែងកម្សាន្ត VinWonders ត្បូងហូយអាន (Nam Hoi An) ដែលជាគោលដៅដ៏ល្អសម្រាប់មនុស្សគ្រប់វ័យ។ នេះជាកន្លែងលេងកម្សាន្ត និងលំហែកាយដែលមានផ្ទៃដីជាង ៦៣០០០ ម៉ែត្រការ៉េ បែងចែកជា ៦ មណ្ឌល រួមមានៈ មណ្ឌលកំពង់ផែ មណ្ឌល river safari មណ្ឌលសួនទឹក មណ្ឌលវប្បធម៌ប្រជាប្រិយ មណ្ឌលហ្គេមផ្សងព្រេងក្រៅ និងមណ្ឌលហ្គេមក្នុងផ្ទះ។
នៅទីនេះ ភ្ញៀវទេសចរទស្សនានិងស្វែងយល់ពីលំហស្ថាបត្យកម្មប្លែកៗ និងលក្ខណៈវប្បធម៌បូព៌ា - ខាងលិច ទស្សនាភូមិសិប្បកម្មប្រពៃណី និងធ្វើវត្ថុសិប្បកម្មដ៏ស្រស់ស្អាតដោយខ្លួនឯង ទទួលទានម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្នុងស្រុក ទស្សនាកម្មវិធីសម្តែងសិល្បៈកំពូលៗ ថែមទាំងការលេងកម្សានក្នុងសួនទឹកទំនើបបំផុត ឬអ្នកអាចមើលភាពយន្តនិងលេងហ្គេមបច្ចេកវិទ្យាទំនើប...
មានទីតាំងនៅក្នុងលំហរបស់តំបន់ទេសចរណ៍ VinWonders ត្បូងហូយអាន (Hoi An) ក៏មានមណ្ឌល River Safari ដែលជាសួនអភិរក្ស និងថែទាំសត្វពាក់កណ្តាលព្រៃដំបូងគេ និងធំជាងគេបំផុតនៅវៀតណាម។ ផ្ទៃដីនៃរហូតដល់រាប់រយហិកតា មិនចាំបាច់ទៅទ្វីបអាហ្វ្រិក ឬតំបន់ណាឆ្ងាយនោះទេ នៅមណ្ឌល River Safari ភ្ញៀវទេសចរអាចជិះទូកនៅលើទន្លេដែលកសាង ដូចទេសភាពទន្លេអាម៉ាហ្សូន ដើម្បីគយគន់សម្រស់នៃសត្វស្លាប និងសត្វដ៏កម្រ និងមានតម្លៃជាច្រើនប្រភេទ ដូចជា សត្វស្វា សត្វស្លាប សត្វកេងកង សត្វដំរី សត្វតោ ខ្លាឃ្មុំ និងខ្លា Bengal.../.
ទេសភាពរួមនៃមណ្ឌលកម្សាន្ត VinWonders ត្បូងហូយអាន ( Hoi An)។ រូបថត៖ Vinpearl ដើម្បីសមស្របនឹងដំណើរការបើកទ្វារទេសចរណ៍ឡើងវិញទាំងស្រុង តំបន់ទេសចរណ៍ Vinpearl ត្បូងហូយអាន (Hoi An) បើកកម្មវិធីទទួលបទពិសោធន៍ទាំងបីក្នុងតែមួយគត់ "រាត្រីនៃការត្រឡប់មកវិញ" រួមបញ្ចូលនឹងការសម្តែងវប្បធម៌ប្រពៃណី ទីផ្សារម្ហូបអាហារក្នុងតំបន់ជនបទ និងបទពិសោធន៍ជីវិតធម្មជាតិព្រៃ។ លើសពីនេះ Vinpearl ក៏នឹងជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយដៃគូអាកាសចរណ៍ ដើម្បីបង្កើតសម្ព័ន្ធភាពរឹងមាំ "លំហែកាយ - អាកាសចរណ៍ - សេវាកម្ម - ការធ្វើដំណើរ" ឆ្លើយតបនឹងជើងហោះហើរទាំងមូល ឬជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងក្នុងស្រុក ក្នុងគោលបំណងបញ្ជូនភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍ល្បីៗ។ ដើម្បីទទួលបានបទពិសោធន៍នូវខ្សែសង្វាក់សេវាកម្មលំដាប់ខ្ពស់ដែលបិទជិតជុំគ្នា និងមានសុវត្ថិភាព។