ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VOV)
បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការនៅរាជធានីភ្នំពេញនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ តុលាការកំពូលនៃប្រ ទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមនៃសន្និសីទតុលាការបណ្តាខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងបីលើកទី៥ ស្តីពីសកម្មភាពបង្ការឧក្រិដ្ឋកម្ម និងការដោះស្រាយករណីរដ្ឋប្បវេណីឆ្លងដែន។
សន្និសីទបានឯកភាពនូវយុទ្ធសាស្ត្រ ខ្លឹមសារនិងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ អាស្រ័យហេតុនេះ តុលាការរបស់ប្រទេសទាំងបីនឹងបន្តបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ ចែករំលែក បទពិសោធន៍ក្នុងការជំនុំជំរះរឿងក្តីព្រហ្មទណ្ឌករណីរដ្ឋប្បវេណី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃដែលរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់។
មុននេះ ក្រៅពីបានចូលរួមក្នុងសន្និសីទនេះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានតុលាការកំពូលកម្ពុជា លោក ឌិត មន្ទី និង ជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម