ពាណិជ្ជសញ្ញាវៀតណាម

តឹនកាងសៃហ្គន (Tan Cang Sai Gon) - កម្លាំងចលករអភិវឌ្ឍកំពង់ផែ និង logistics វៀតណាម

នៅក្នុងបរិបទនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលមានការផ្លាស់ប្តូរ​ឥតឈប់ឈរ ក្រុមហ៊ុន តឹន​កាងសៃហ្គន (Tan Cang Sai Gon)  រក្សាជំហរឈានមុខក្នុងវិស័យកំពង់ផែ និង logistics នៅ​វៀតណាម។

នៅក្នុងបរិបទនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលមានការផ្លាស់ប្តូរ​ឥតឈប់ឈរ ក្រុមហ៊ុន តឹន​កាងសៃហ្គន (Tan Cang Sai Gon)  រក្សាជំហរឈានមុខក្នុងវិស័យកំពង់ផែ និង logistics នៅ​វៀតណាម។ ជាមួយនឹងយុទ្ធសាស្ត្រ​​វិនិយោគលើបច្ចេកវិទ្យា ការកសាងប្រព័ន្ធអេកូឡូស៊ី​ logistics ​បិទជិត​និងជំរុញ​បរិវត្តកម្មឌីជីថល ក្រុមហ៊ុននេះ​កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ​ដឹក​ជញ្ជូន​ទំនិញវៀតណាម​ផ្សារភ្ជាប់​កាន់តែមាន​ប្រសិទ្ធភាព ជាមួយទីផ្សារអន្តរជាតិ​។

កំពង់ផែអន្តរជាតិ តឹនកាង(Tan Cang) - កាយម៉ែប (Cai Mep)  គឺជាកំពង់ផែទឹកជ្រៅមួយក្នុងចំណោមកំពង់ផែទឹកជ្រៅ​ទាំងបីរបស់ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon)  ស្ថិតក្នុងចង្កោមកំពង់ផែ កាយម៉ែប (Cai Mep) ។ រូបថត៖ ថុងហាយ /​ VNP 
ប្រព័ន្ធកំពង់ផែរបស់ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) ដោយមាននាវាអន្តរជាតិរាប់រយគ្រឿង ចូលចតជារៀងរាល់ថ្ងៃ។ រូបថត៖ ថុងហាយ /​ VNP 

 

ពីរទសវត្សរ៍មុន សកម្មភាពកំពង់ផែនៅក្នុង​វៀតណាម ភាគច្រើន​ពឹងផ្អែក​លើឯកសារក្រដាស និងឆ្លងកាត់​ដំណើរការដោះស្រាយ ជាច្រើន ធ្វើទំនិញឆ្លងកាត់ព្រំដែនត្រូវអស់រយៈពេលយូរ និង​ចំណាយច្រើន។ នៅក្នុងបរិបទ​នោះ ​តឹន​កាងសៃហ្គន (Tan Cang Sai Gon) គឺជា​អង្គភាព​ឈាន​មុខ​គេ​ ក្នុងការអនុវត្ត​បច្ចេកវិទ្យា​ចូល​ក្នុងការគ្រប់គ្រង និង​ដំណើរការ​​​​​​​​​កំពង់ផែ។

ចាប់តាំងពី​ឆ្នាំ ២០០៨ មក ក្រុមហ៊ុន ​តឹន​កាងសៃហ្គន (Tan Cang Sai Gon) បានអនុវត្តប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់ស្តែង​(realtime)  ដែល​អនុញ្ញាតឱ្យមានការតាមដានទីតាំងពិតប្រាកដ​នៃ​កុងតឺន័រនីមួយៗ ដែលនៅ​លើ​នាវា និង​ទីតម្កល់ស្តុក​។ ដំណាក់​កាលដំបូង ក្រុមហ៊ុន​នេះបានវិនិយោគប្រហែល ៥​ លាន​ USD ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្នូល ហើយបានបន្តវិនិយោគ​ក្នុង​ប៉ន្មាន់ឆ្នាំ​បន្តបន្ទាប់​។ ដោយផ្អែកលើមូលដ្ឋានគ្រឹះនេះ គំរូកំពង់ផែ​អេឡិចត្រូនិច​ (e-Port) ត្រូវបានបង្កើតឡើង ដែលអនុញ្ញាត​ឱ្យការ​បំពេញនីតិវិធី និងទូទាត់តាមអ៊ីនធឺណិត។

 

ប្រព័ន្ធស្ទូចលើគោក បញ្ជូនកុងតឺន័រឡើងចុះនាវា នៅកំពង់ផែ តឹនកាងសៃហ្គន (Tan Cang Sai Gon)។ រូបថត៖ ថុងហាយ /​ VNP
 

បច្ចុប្បន្ននេះ ក្រុមហ៊ុន ​តឹន​កាងសៃហ្គន (Tan Cang Sai Gon) បានកសាងប្រព័ន្ធអេកូឡូស៊ី logistics ​ទ្រង់ទ្រាយធំមួយ​ដែលមានកំពង់ផែសមុទ្រចំនួន ១៥ និងទីតាំងជាសមាជិកជាង ២៨ កន្លែង នៅទូទាំងប្រទេស។ ប្រព័ន្ធនេះរួមបញ្ចូលសេវាកម្ម ចាប់ពី​សេវាកម្ម​ដំណើរការកំពង់ផែ​ផ្ទេរទំនិញ និងកំពង់ផែទឹកជ្រៅ រហូតដល់​ការ​ដឹកជញ្ជូន​ពហុ​មធ្យោ​បាយ ឃ្លាំង និងកំពង់ផែលើដីគោក។ ដោយមាន​បណ្តាញ logistics ពីភាគខាងជើង - ខាងត្បូងនៃវៀតណាម ក្រុមហ៊ុននេះ​ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការត​ភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់​វៀតណាម ជាមួយទីផ្សារពិភពលោក។

នៅឆ្នាំ ២០២៥ ប្រព័ន្ធកំពង់ផែរបស់ក្រុមហ៊ុន តឹន​កាងសៃហ្គន (Tan Cang Sai Gon) សម្រេចបានប្រមាណ ១១,៤ លាន TEU (TEU នីមួយៗស្មើនឹង​កុងតឺន័រ​ប្រវែង ២០ feet) ស្រូបយកជាង ៥០% នៃចំណែកទីផ្សារ​កុងតឺន័រ​​​ទូទាំង​ប្រទេស​ និង​ជិត ៩០% នៃចំណែកទីផ្សារ​នៅក្នុងតំបន់​ភាគខាងត្បូង​។ លទ្ធផលនេះ​ជួយរក្សា​ភាពរលូន ​នៃខ្សែសង្វាក់​ផ្គត់ផ្គង់ ​ក្នុងបរិបទ​ដែលទីផ្សារ logistics សកល បម្រែបម្រួលច្រើន។

ប្រព័ន្ធប្រតិបត្តិការ និងត្រួតពិនិត្យកុងតឺន័រ នៅកំពង់ផែ តឹនកាងសៃហ្គន (Tan Cang Sai Gon) ។ រូបថត៖ ថុងហាយ /​ VNP
 

កំពង់ផែ​សំខាន់មួយ​ នៃប្រព័ន្ធរបស់ក្រុមហ៊ុន  តឹន​កាងសៃហ្គន (Tan Cang Sai Gon) គឺកំពង់ផែអន្តរជាតិ តឹន​កាង(Tan Cang) - កាយម៉ែប (Cai Mep)  ស្ថិតក្នុងចង្កោម​កំពង់ផែ កាយ​ម៉ែប (Cai Mep) - ធីវ៉ាយ (Thi Vai)។ នៅឆ្នាំ ២០២៥ កំពង់ផែ​នេះ​ សម្រេច​បានជាង ២,២ លាន TEU ស្រូបយកជិត ៣១% នៃ​ចំណែក​ទីផ្សារ​ក្នុងតំបន់ និងជាកំពង់ផែទឹកជ្រៅមួយធំជាងគេបំផុត​ក្នុងប្រទេស​វៀតណាម។

យោងតាមលោក ង្វៀន​ មិញតួន (Nguyen Minh Tuan) នាយកប្រតិបត្តិការកំពង់ផែអន្តរជាតិ តឹនកាង (Tan Cang) - កាយម៉ែប (Cai Mep):  ការអនុវត្តប្រព័ន្ធ e-Port (កំពង់ផែអេឡិចត្រូនិក)  បានឌីជីថលូបនីយកម្មជាង ៩០% នៃនីតិវិធី នៅច្រកទ្វារកំពង់ផែ ដែ​ល​កាត់​បន្ថយ​​ពេល​វេលាដោះ​ស្រាយ​​ប្រហែល ៣០% និងបង្កើនប្រសិទ្ធភាព​នូវ​ការ​ប្រើប្រាស់​ឧបករណ៍ ២៥%។ ប្រព័ន្ធទិន្នន័យតំណ​ភ្ជាប់ ពី​ច្រកទ្វារកំពង់ផែ ទៅកាន់ចំណតនាវា ​ក៏ជួយសម្របសម្រួល​សកម្មភាព​ប្រតិបត្តិការ​កាន់តែមានប្រសិទ្ធភាពជាង។

បច្ចុប្បន្ន កំពង់ផែអន្តរជាតិ តឹន​កាង(Tan Cang) - កាយម៉ែប (Cai Mep)  គឺជា​ច្រកទ្វារសំខាន់មួយតំណភ្ជាប់ទំនិញពី​មជ្ឈមណ្ឌល​ឧស្សាហកម្ម​សំខាន់ៗ​ ដូចជា ទីក្រុងហូជីមិញ ខេត្តដុងណាយ (Dong Nai) ខេត្ត តៃនិញ (Tay Ninh) និងតំបន់ដីសណ្ត​ទន្លេគីវឡុង (Cuu Long) ទៅកាន់ទីផ្សារ​អន្តរជាតិ។ កំពង់ផែនេះ ដំណើរការផ្លូវដឹកជញ្ជូនអន្តរជាតិចំនួន ១២ ដោយភ្ជាប់​ទៅកំពង់​ផែសំខាន់ៗ ជាង ៥០ នៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង និង​អាមេរិកខាងត្បូង ព្រមទាំងទាក់ទាញទំនិញ​ផ្ទេរពីកម្ពុជា និង​អាស៊ីអាគ្នេយ៍​ផងដែរ។

ប្រព័ន្ធប្រតិបត្តិការ និងត្រួតពិនិត្យកុងតឺន័រ នៅកំពង់ផែ តឹនកាងសៃហ្គន (Tan Cang Sai Gon) ។ រូបថត៖ ថុងហាយ /​ VNP
ប្រព័ន្ធប្រតិបត្តិការ និងត្រួតពិនិត្យកុងតឺន័រ នៅកំពង់ផែ តឹនកាងសៃហ្គន (Tan Cang Sai Gon) ។ រូបថត៖ ថុងហាយ /​ VNP

បរិវត្តកម្មឌីជីថលគឺជាតម្រង់ទិសក្នុងយុទ្ធសាស្ត្រ​អភិវឌ្ឍរបស់ ក្រុមហ៊ុន  តឹនកាងសៃហ្គន (Tan Cang Sai Gon) ។ ក្រុមហ៊ុនបានអនុវត្តវេទិកាបច្ចេកវិទ្យាជាច្រើន ដូចជា ePort, eDO (វិក័យប័ត្រអេឡិចត្រូនិក) និង eBooking (ការកក់តាមអេឡិចត្រូនិក) ដែលអនុញ្ញត្តិឱ្យបំពេញ​និតិវិធី ​តាម​អ៊ីនធឺណិ  ២៤ /៧ ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រង​កំពង់ផែឆ្លាតវៃ ច្រកទ្វារស្វ័យប្រវត្តិ និងការត្រួតពិនិត្យយានយន្ត ដោយ GPS ដែលជួយកាត់បន្ថយការកកស្ទះ បង្កើនប្រសិទ្ធភាពនូវ​ដំណើរការ។

យោងតាមលោក តា មិញវ៉ាង (Ta Minh Vang) ប្រធាន​ក្រុម​ប្រឹក្សាភិបាលនៃក្រុមហ៊ុនទទួល​ខុសត្រូវមាន​កំរិតសេវាកម្ម  ព័ត៌មានវិទ្យា CEH - អង្គភាព​អភិវឌ្ឍ​ប្រព័ន្ធ​កំពង់ផែ​ឌីជីថល "Make in Vietnam" ការអនុវត្តបច្ចេកវិទ្យា​ បាន​កាត់បន្ថយ​ពេលវេលា និងការចំណាយ។ បើពីមុន កុងតឺន័រនីមួយ​អាច​ចំណាយ​ពេលរហូតដល់បីថ្ងៃ ដើម្បីបញ្ចប់នីតិវិធីឆ្លងកាត់​កំពង់ផែ​ ប៉ុន្តែឥឡូវ​នេះ ត្រូវការតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បី​បំពេញ​នីតិវិធី លើវេទិកា​ឌីជីថល។

ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) ផលិតផលទទួលម៉ាកយីហោជាតិនៅឆ្នាំ ២០២៤។ រូបថត៖ ឯកសារ

ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) ទទួលកិត្តិនាមជាវីរៈ ពលកម្ម និងប្រារព្ធខួបលើកទី ៣៥ ទិវាប្រពៃណី នៅឆ្នាំ ២០២៤។ រូបថត៖ ឯកសារ

ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច និង​ពាណិជ្ជកម្មរបស់ប្រទេស ក្រុមហ៊ុន  តឹនកាង​សៃហ្គន (Tan Cang Sai Gon) ត្រូវបាននាយករដ្ឋមន្ត្រី ប្រគល់កិត្តិនាមជា "វីរបុរសពលកម្ម" ពីរលើក និងទទួលបាន​ម៉ាកយីហោជាតិ​ប្រាំបីលើក​បន្តគ្នា ដែលបញ្ជាក់ពីជំហររបស់ក្រុមហ៊ុនកំពង់ផែសមុទ្រ និង​ logistics ឈានមុខគេនៅវៀតណាម៕

អត្ថបទ៖ ថុង​ហាយ  និងរូបថត៖ ថុងហាយ / VNP និង​ឯកសាររបស់ក្រុមហ៊ុន តឹន​កាងសៃហ្គន (Tan Cang Sai Gon)

ប្រែសម្រួលដោយង្វៀនយ៉ាង


top