ក្នុងដំណើរការកសាងជនបទថ្មីនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សតំបន់ព្រំដែន បណ្តាថ្នាក់រៀនភាសា វៀតណាម សម្រាប់កុមារជនជាតិភាគតិចមុនពេលចូលថ្នាក់ទី មួយ នៅខេត្ត តីនិញ ត្រូវបានអនុវត្តក្នុងគោលបំណងដោះស្រាយគ្រឿងរារាំងភាសា បង្កឱកាសទទួលយកពុទ្ធិស្មើភាពគ្នាសម្រាប់កុមារជនជាតិភាគតិច រួមចំណែកដល់ការបង្កើតប្រជាពលរដ្ឋជំនាន់ថ្មីមានពុទ្ធិ ប៉ុន្តែនៅតែថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
អ្នកគ្រូ ធី សាលីហាស ជាគ្រូបង្រៀនជនជាតិ ចាម របស់សាលាបឋមសិក្សា ឡេ វ៉ាន់តាម អស់ពីចិត្តពីថ្លើមណែនាំកូនសិស្សហាត់សរសេរភាសា វៀតណាម។ប្អូន Abu Bakar (សិស្សសាលាថ្នាក់ទី ១C សាលាបឋមសិក្សា ឡេ វ៉ាន់តាម សង្កាត់ តីនិញ) អួតបង្ហាញអត្ថបទសរសេរភាសា វៀតណាម របស់ខ្លួនដោយរីករាយហើយនិយាយថា “កូនចូលចិត្តរៀនភាសា វៀតណាម។ អ្នកគ្រូបង្រៀនងាយយល់ កន្លែងណាពិបាកអ្នកគ្រូក៏ពន្យល់ឡើងវិញដោយមាតុភាសារបស់កូន។ ឥឡូវនេះកូនលែងខ្លាចទៀតហើយ”។ ក្តីសប្បាយរីករាយនោះមិនមែនគ្រាន់តែជារឿងចេះអាន ចេះសរសេរប៉ុននោះទេ។ ទាំងនោះក៏ជាពេលវេលាដែលកុមារទាំងឡាយចាប់ផ្តើមជឿជាក់លើខ្លួនឯងសម្របខ្លួនជាមួយមិត្រភក្ដិ មានអារម្មណ៍ថាខ្លួនអាស្រ័យទៅលើបរិយាកាសសាលារៀនទៀតផង។
សិស្សសាលាជនជាតិ ចាម នៅសាលាបឋមសិក្សា ឡេ វ៉ាន់តាម បានគ្រូណែនាំហាត់អាន ហាត់សរសេរភាសា វៀតណាម។
សិស្សសាលាថ្នាក់ទី ១C សាលាបឋមសិក្សា ឡេ វ៉ាន់តាម សង្កាត់ តឹននិញ (ខេត្ត តីនិញ) រួមមានប្អូនៗ ជនជាតិ ចាម និងជនជាតិ គិញ សិក្សាជាមួយគ្នាក្នុងបរិយាកាសពីរភាសាដ៏ស្និទ្ធស្នាល។យោងតាមលោក បូយ ទន់ហាយ អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត តីនិញ ប្រសិនបើមានការជួយឧបត្ថម្ភទាន់ពេលវេលាតាំងពីដំណាក់កាលដំបូង កុមារជនជាតិភាគតិចងាយជួបនឹងការលំបាកយ៉ាងខ្លាំងនៅពេលឈានចូលរៀនថ្នាក់ទី មួយ ជាពិសេសក្នុងការប្រើប្រាស់ភាសា វៀតណាម - ឧបករណ៍សំខាន់ដើម្បីក្រេបយកចំណេះដឹង។ ប្រការនេះមិនត្រឹមតែប៉ះពាល់ដល់លទ្ធផលរៀនសូត្រគ្រាដំបូងប៉ុននោះទេ ថែមទាំងជះឥទ្ធិពលរយៈពេលវែងដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារទៀតផង។ ចំណុចគួរឱ្យចាប់អារម្មណ៍នៃកម្មវិធីគឺមិនអភិក្រមតាមបែប "បង្រៀនអក្សរ" ប្រពៃណីតែផ្តល់អាទិភាពដល់វិធីសាស្ត្រដែលសមស្របជាមួយចិត្តសាស្ត្រវ័យអាយុ។ កុមារបានរៀនចំណាំចំពោះភាសា វៀតណាម ឆ្លងតាមរយៈការស្តាប់ ការនិយាយ ប្រាស្រ័យទាក់ទង កម្សាន្តសប្បាយ។
ការស្ទាត់ភាសា វៀតណាម ជួយកុមារបងប្អូនជនជាតិភាគតិចជឿជាក់លើខ្លួនប្រាស្រ័យទាក់ទង សម្របខ្លួនចូលបរិយាកាសអប់រំនិងសហគមន៍កាន់តែល្អប្រសើរថែមទៀត។តាំងពីតួអក្សរដ៏សាមញ្ញៗ ដំណើរសិក្សាមួយកាន់តែធំថែមទៀតកំពុងបើកចេញ - ដំណើរនៃពុទ្ធិ នៃសមាហរណកម្មនិងរបស់បំណងប្រាថ្នាឈោងឈានឡើងដ៏ក្លៀវក្លា ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិដដែល៕