ទឹកដី តាមយ៉ាង (Tam Giang) ធំទូលាយ រហោស្ថាន បរិសុទ្ធ ប៉ុន្តែពោរពេញដោយភាពទាក់ទាញ។
ទឹកដី តាមយ៉ាង (Tam Giang) ធំទូលាយ រហោស្ថាន បរិសុទ្ធ ប៉ុន្តែពោរពេញដោយភាពទាក់ទាញ។ លាក់ខ្លួននៅក្រោមផ្ទៃទឹកពណ៌ខៀវធំល្វឹងល្វើយនោះ គឺជាពិភពដ៏សម្បូរបែបនៃជីវិតសត្វរស់ក្នុងទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រឿងរ៉ាវអាថ៌កំបាំងអំពីជីវិតរបស់អ្នកស្រុកនៃបឹងធំបំផុត នៅអាស៊ីអាគ្នេយ៍ផងដែរ។
មើលពីលើចុះក្រោម ទូកតូចៗដែលប្រមូលផ្តុំគ្នា មើលទៅដូចជាស្លឹកឈើអណ្តែតលើទឹក។ រូបថត៖ ហ័ងហា/ VNP
ក្រោមពន្លឺនៃព្រះអាទិត្យជិតអស្ដង្គតនៅមាត់បឹងទឹកប្រៃនេះ ប្រាសាទគោរពបូជាអារក្សទឹក រួមជាមួយនឹងបដាពណ៌ក្រហម ដែលបក់បោកដោយស្ងៀមស្ងាត់តាមជំនោខ្យល់ ហាក់ដូចជាអញ្ជើញភ្ញៀវទេសចរពីចម្ងាយ ចូលមកទស្សនាតំបន់ទឹកទន្លេដ៏អាថ៌កំបាំងនៃទីក្រុងហ្វេ (Hue)។
នៅពេលដែលព្រះអាទិត្យរះឡើង បញ្ចេញពន្លឺពណ៌មាស លើផ្ទៃបឹង ប្រជានេសាទចាប់ផ្តើមថ្ងៃថ្មីនៃការរកប្រាក់ចិញ្ចឹមជីវិត។ រូបថត៖ ហ័ងហា/ VNP
បឹងទឹកប្រៃ តាមយ៉ាង (Tam Giang)គឺជាបឹងទឹកប្រៃធំបំផុតនៅអាស៊ីអាគ្នេយ៍ ទំហំប្រមាណ ៥២ គីឡូម៉ែត្រការ៉េ ដែលជាកន្លែងប្រសព្វគ្នានៃទន្លេធំៗចំនួនបីគឺ អូឡាវ (O Lau) ហឿង(Huong) និងបូ (Bo) មុនពេលហូរចេញទៅកាន់សមុទ្រតាមរយៈមាត់ទន្លេ ថួនអាន (Thuan An)។ កាលពីមុន តាមបណ្តោយបឹង នៅមានផ្លូវគមនាគមន៍យុទ្ធសាស្ត្រខាងជើង -ខាងត្បូងឆ្លងកាត់ផងដែរ។ នៅក្នុងការចងចាំរបស់មនុស្សជាច្រើនជំនាន់ តាមយ៉ាង (Tam Giang) ធ្លាប់ជាបឹងទឹកធំល្វឹងល្វើយ រហោស្ថាន និងទឹកហូរខ្លាំងក្លា ដូច្នោះហើយជីវិតរបស់អ្នកស្រុកនៅទីនេះក៏ភ្ជាប់ជាមួយនឹងរឿងរ៉ាវអាថ៌កំបាំងជាច្រើន ពាក់កណ្តាលការពិត ពាក់កណ្តាលអស្ចារ្យ។
អ្នកស្រុកបានរៀបរាប់ថា ពីអតីតកាល ប្រជាជនទីនេះរស់នៅរាយប៉ាយពាសពេញលើផ្ទៃបឹង ហាក់ដូចជាកាត់ផ្ដាច់ពីពិភពខាងក្រៅទាំងស្រុង។ ពួកគេជឿលើការការពារ និងការគ្រប់គ្រងរបស់អាទិទេពនៃតំបន់បឹងទន្លេ ដោយហេតុនោះ ក៏កើតឡើងនូវទំនៀមទម្លាប់ប្លែកៗជាច្រើន ដែលឆ្លុះបញ្ចាំងពីពិសេសភាពវប្បធម៌របស់សហគមន៍ប្រជាជននៅទីនេះ។
ពិធីបួងសួងសុំការនេសាទជាច្រើនសន្ធឹក របស់អ្នកនេសាទនៅតំបន់បឹងតាមយ៉ាង ត្រូវបានធ្វើឡើងនៅលើបឹង - ជាកន្លែងពួកគេរកស៊ី ចិញ្ចឹមជីវិត និងពឹងផ្អែកលើការការពារពី ផ្ទៃទឹកដ៏ធំទូលាយ។ រូបថត៖ ហ័ងហា/ VNP
នាពេលរសៀល នៅលើបឹងតាមយ៉ាង មានទេសភាពមេឃពណ៌ស្វាយដ៏ស្រស់ស្អាត។ រូបថត៖ ថាញ់ហ័រ / VNP
សព្វថ្ងៃនេះ បឹងទឹកប្រៃ តាមយ៉ាង (Tam Giang) បានក្លាយជាកន្លែងរមណិយដ្ឋានល្បីៗ មួយនៃអតីតរាជធានីហ្វេ (Hue)។ សម្រស់នៅទីនេះ ស្ថិតនៅក្នុងស្ថានភាពរហោស្ថានដ៏កម្រ ៖ នៅពេលព្រឹក ផ្ទៃបឹងភ្លឺចែងចាំងជាមួយនឹងពណ៌មាសនៅក្រោមពន្លឺអារុណោទ័យ។ នៅពេលល្ងាច លំហទាំងមូលត្រូវបានគ្របដណ្តប់ ដោយពន្លឺពណ៌ស្វាយនៃពន្លឺអស្ដង្គត។
នៅចំកណ្តាលលំហទឹកធំល្វឹងល្វើយនោះ រប៉េះរប៉ោះភូមិនេសាទតូចៗប្រមូលផ្តុំគ្នា នៅលើទូកឈើសាមញ្ញៗ។ សម្លឹងមើលពីចម្ងាយ បណ្តាទូកទាំងនោះហាក់ដូចជាស្លឹកឫស្សីស្តើង កំពុងអណ្តែតដោយស្ងាត់ៗនៅលើផ្ទៃទឹកដ៏ធំទូលាយ។
រូបភាពគួរឱ្យចាប់អារម្មណ៍នៃលប ដែលបានដាក់ពាសពេញលើផ្ទៃបឹងតាមយ៉ាង។ រូបថត៖ ថាញហ្វ័រ/VNP
ពេលព្រះអាទិត្យរះ បឹងតាមយ៉ាងបញ្ចេញពន្លឺពណ៌មាសក្រោមពន្លឺថ្ងៃពេលព្រឹកព្រលឹម។ រូបថត៖ ថាញ់ហ័រ / VNP
ប្រជាជននៅទីនេះ រកស៊ី និងចិញ្ចឹមជីវិតដោយការនេសាទ។ ពួកគេដាក់លប បង់សំណាញ់ ដាក់អន្ទាក់ ឬជ្រមុជខ្លួនក្នុងទឹកត្រជាក់ ដើម្បីចាប់ងាវ និងគ្រឿងសមុទ្រផ្សេងៗជាច្រើនប្រភេទទៀត ដែលជាប្រភេទពិសេសនៃតំបន់ឆ្នេរសមុទ្រ។ ដោយលក្ខខណ្ឌធម្មជាតិពិសេសទាំងនោះ បានបង្កើតរស់ជាតិពិសេស នៃជលផលនៃតំបន់ តាមយ៉ាង (Tam Giang)។
ប្រហែលជាដោយសាតែបណ្ដរូបភាពសាមញ្ញ ភាពជាធម្មជាតិ និងជួនកាលមានស្ថានភាពបុរាណទាំងនោះ ដែលប៉ះពាល់ដល់អារម្មណ៍របស់មនុស្សយ៉ាងជ្រៅបំផុត។ ភ្ញៀវមកទស្សនាបឹងទឹកប្រៃ តាមយ៉ាង (Tam Giang) មិនត្រឹមតែគយគន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងយល់នូវចង្វាក់នៃជីវិតយឺតៗ របស់សហគមន៍ប្រជាជនរស់ ក្នុងតំបន់បឹងទន្លេ ដែលនៅតែរក្សាទំនៀមទំលាប់ប្រពៃណីដ៏កម្រជាច្រើន របស់ប្រជាជននៅភាគកណ្តាល។ នោះជាកន្លែងមួយ ដើម្បីសង្កេតមើលខណៈពេលមេឃដី និងទឹកប្រសព្វគ្នា ក្នុងលំហធំល្វឹងល្វើយមួយ ពោរពេញដោយភាពរ៉ូមែនទិក និងឥតទីបញ្ចប់។
ចាកចេញពីបឹងទឹកប្រៃ តាមយ៉ាង (Tam Giang) ខណៈពេលដែលព្រះអាទិត្យរៀបលិចចាំងពន្លឺពណ៌ស្វាយគ្របដណ្តប់ពេញផ្ទៃទឹកបឹង។ អង្គុយក្នុងហាងកាហ្វេតូចមួយក្បែរមាត់បឹង ក្លិនចំហាយនៃបង្គានិងត្រី ដែលទើបនេសាទបានថ្មីៗ ស្របនឹងជំនោខ្យល់បក់មក ហាក់ដូចជាទាញដំណើរមិនចង់ឲ្យភ្ញៀវចាកចេញទៅ។ ទោះបីជាយើងត្រូវនិយាយពាក្យថាលាក៏ដោយ យើងនៅតែសង្ឃឹមថា នឹងត្រលប់មកតំបន់នេះវិញនៅថ្ងៃណាមួយជាពុំខានឡើយ៕អត្ថបទ៖ ថាញ់ហ័្វរ - រូបថត៖ ថាញ់ហ័្វរ ហ័ងហា / VNP