ព័ត៌មាន

តភ្ជាប់ពាណិជ្ជកម្មផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរវាងវៀតណាមនិងចិន

នារសៀលថ្ងៃទី១ ខែវិច្ឆិកា សន្និសីទពន្លឿនការតភ្ជាប់ការនាំចេញ-នាំចូលកសិផល រុក្ខផលនិងជលផលឆ្លងដែនបានប្រព្រឹត្តទៅនៅទីក្រុង Lao Cai។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)

សន្និសីទគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីពង្រីកតួនាទីតភ្ជាប់នៃច្រកទ្វារព្រំដែន Lao Cai - Hekou នៅលើច្រករបៀងសេដ្ឋកិច្ច Kunming - Lao Cai - Hanoi - Hai Phong - Quang Ninh។ តាមនោះ រួមចំណែកលើកកំពស់ទំហំនៃការនាំចេញនាំចូលទ្វេភាគីរវាងវៀតណាម និងចិន។ លោក Chen Dajin នាយកក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន Mu Bei (ខេត្ត Yunnan ប្រទេសចិន) បានឲ្យដឹងថា៖

“យើងខ្ញុំសង្ឃឹមថានឹងអាចពង្រីកទីផ្សារវៀតណាមជាបន្តបន្ទាប់។ ទាក់ទងនឹងការនាំចេញ យើងខ្ញុំជាអាជីវកម្មអេឡិចត្រូនិក និងសង្ឃឹមថានឹងអាចតភ្ជាប់ជាមួយដៃគូវៀតណាម ធ្វើយ៉ាងណាឲ្យខ្សែសង្វាក់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនទាំងស្រុងអាចត្រូវបានអនុវត្តន៍នៅខេត្ត Lao Cai តាមនោះជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក”។

ក្នុងសន្និសីទនេះ អនុស្សរណៈយោគយល់គ្នាចំនួន៥ រវាងសហគ្រាសវៀតណាម និងចិនត្រូវបានចុះហត្ថលេខា៕


top