នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទក្រុងហាណូយ សហការនឹងនាយកដ្ឋានគុណភាពកែច្នៃនិងអភិវឌ្ឍទីផ្សារ ការិយាល័យប្រកាស និងទីឆ្លើយតបជាតិ អំពីភូតគាមអនាម័យ និង ត្រួតពិនិត្យសុខភាពសត្វ SPS វៀតណាម (ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ) រៀបចំសន្និសីទតភ្ជាប់ជំរុញការនាំចេញកសិផលឆ្នាំ២០២៣។
លោក Ta Van Tuongនាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទក្រុងហាណូយ ថ្លែងសុន្ទរកថាបើកសន្និសីទ។
ពិធីចុះហត្ថលេខារវាងក្រុមហ៊ុននានា ដើម្បីជំរុញការប្រើប្រាស់កសិផល នៅលើភូមិសាស្រ្តក្រុងហាណូយ។
គណៈប្រតិភូចូលរួមសន្និសីទ ទស្សនាស្តង់ទំនិញកសិផល។
គណៈប្រតិភូចូលរួមសន្និសីទ។
តំណាងសហគ្រាសផលិតកម្ម និងចែកចាយមួយចំនួន រៀបរាប់អំពីភាពងាយស្រួល លំបាក ក្នុងការនាំចេញកសិផល រុក្ខផល និង ជលផល។
ថ្លែងសុន្ទរកថាបើកសន្និសីទ លោក តា វ៉ាន់ទឿង (Ta Van Tuong) នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទក្រុងហាណូយ រៀបរាប់ថា៖ “ក្នុង៩ខែឆ្នាំ២០២៣ នាំចេញកសិផល រុក្ខផល របស់ក្រុងហាណូយ សម្រេចបាន១,៣៤៥ពាន់លានដូល្លាអាមេរិក ក្នុងនោះ ទំនិញកសិផលសម្រេចបាន ៧៧៧លានដូល្លាអាមេរិក កើន២២,៩%បើប្រៀបនឹងដំណាលកាល។ បច្ចុប្បន្ននៅលើភូមិសាស្រ្តក្រុងហាណូយ មានសហគ្រាសជាង២៥០ កំពុងមានសកម្មភាពនាំចេញកសិផល”។
នៅសន្និសីទ លោកត្រឿង ស្វឹនត្រុង (Truong Xuan Trung) ទទួលបន្ទុកពាណិជ្ជកម្មវៀតណាមនៅ UAE បានរៀបរាប់អំពីការកំណត់ សំណូមពរ និង តម្រូវការទីផ្សារនៅ UAE ទៅដល់អ្នកតំណាងនៃអង្គភាពដែលចូលរួមសន្និសីទ។ តំណាងការិយាល័យ SPS វៀតណាមក៏បានធ្វើបច្ចុប្បន្នភាពសេចក្តីប្រកាស SPS/WTO ព្រមាន និងដាក់ស្នើមួយចំនួន ទៅដល់ការនាំចេញកសិផល រុក្ខផល និងជលផល។
តំណាងសហគ្រាសផលិតកម្ម ចែកចាយមួយចំនួន ចែករំលែកអំពីភាពងាយស្រួល លំបាកខាងទីផ្សារ និង តម្រូវការប្រើប្រាស់ តភ្ជាប់ប្រមូលទិញ ក៏ដូចជាស្នើនូវដំណោះស្រាយជំរុញការប្រើប្រាស់កសិផល នៅពេលខាងមុខ។
ការសន្និដ្ឋាននៃសន្និសីទ នាយករងនៃនាយកដ្ឋានគុណភាពកែច្នៃ និង អភិវឌ្ឍទីផ្សារ (ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ) ផាម វ៉ាន់យ្វី (Pham Van Duy) សង្កត់ធ្ងន់ មូលដ្ឋានត្រូវកំណើនការគ្រប់គ្រងលេខកូដតំបន់ផលិតកម្ម កំណត់ភូតគាមអនាម័យ បទដ្ឋានត្រួតពិនិត្យនាំចូលនៃទីផ្សារនានា ដើម្បីជំរុញផលិតកម្ម ប្រើប្រាស់ និង នាំចេញ។
នៅសន្និសីទក៏បានប្រព្រឹត្តិទៅពិធីចុះហត្ថលេខារវាងក្រុមហ៊ុននានា ដើម្បីជំរុញការប្រើប្រាស់កសិផល នៅលើភូមិសាស្រ្តក្រុងហាណូយ និង ខេត្តក្រុងនានា៕