ណែមចៀន មិនត្រឹនតែជាម្ហូបប្រពៃណីចំណូលចិត្ត សម្រាប់ជនជាតិវៀតណាម នៅទាំងបានទំព័រ CNN Travel របស់អាមេរិក បញ្ចូលឈ្មោះទៅក្នុងបញ្ជីជ្រើសរើសមុខម្ហូបទាក់ទាញភ្ញៀវទេសចរណ៍ លើពិភពលោកមកពីប្រទេសនានា។
ណែមចៀនជាមុខម្ហូបបានផ្សំអំពីវត្ថុធាតុរួមមាន៖ សាច់ចិញ្ច្រាំ មីសួរ និងបន្លែមើមប៉ិគួះ ការ៉ូត ផ្សិតត្រច្រៀកកណ្តុរ ខ្ទឹមស្លឹក។ វត្ថុធាតុទាំងអស់នេះ បានលាយស្មើគ្នា បង់បន្តិចអំបិល ម្រេច ម្សៅស៊ុបខ្នរ ល្មមហូប រួចវេចមូលដោយនំបាញ់ដា។ ណែមបន្ទាប់ពីបានចៀនឆ្អិនស្រួយ អាចហូបលេង ហូបនឹងបាយ ហើយពិសេសគឺហូបផ្សំនឹងនំបញ្ចុក។
ទឹកជ្រលកណែមចៀន នៅតាមតំបន់តែងខុសពីគ្នា នៅភូមិភាគខាងជើង គេប្រើទឹកត្រីលាយសាបៗផ្សំនឹងត្រសក់សាប់ឲ្យល្អិត នៅភូមិភាគកណ្តាលនិងខាងត្បូងវៀតណាម គេប្រើទឹកត្រីលាយជូរអែមនិងម្ទេសខ្ទឹមស។
|
យោងតាមតំបន់ភូមិភាគនីមួយៗ មុខម្ហូបនេះមានឈ្មោះហៅខុសពីគ្នា ហើយបានកម្លាយផ្សេងៗពីគ្នាបន្តិច។ នៅភូមិភាគខាងជើងវៀតណាមមុខម្ហូបនេះ មានឈ្មោះថាណែមរ៉ាន ស្នូលធ្វើអំពីបន្លែមើមសាច់វេចដោយនំបាញ់ដា មានសណ្ឋានដូចរូបស៊ីឡាំងខ្នាត់ធំ កន្លែងខ្លះវេចមានរូបរាងការ៉េ។ ភូមិភាគកណ្តាលហៅថាចារ៉ាម វេចមូលដោយបាញ់ដា មានរូបសណ្ឋានតូចវែងជាង។ រីឯមុខម្ហូបនេះ នៅភូមិភាគខាងត្បូង បានឈ្មោះហៅថាចាយ៉ និងវេចមូលដោយបាញ់ត្រាងខ្នាតខ្លីជាងរបៀបវេចមូល របស់ជនជាតិភូមិភាគកណ្តាលបន្តិច។
ក្រៅពីចំណែកស្នូលសាច់ប្រពៃណី ណែមចៀន (ណែមរ៉ាន) នៅបានកម្លាយស្នូល ដែលមានរសជាតិទាក់ទាញចិត្ត ដូចជាធ្វើអំពីគ្រឿងសមុទ្រ សាច់បង្គា និងផ្លែឈើ…។ល។ ដោយសារភាពសម្បូរបែប ឈ្ងុយឆ្ងាញ់ និងសម្បកស្រួយ ដូចនេះណែមចៀនតែងជាមុខម្ហូបចូលចិត្តនៃជនជាតិវៀតណាម។ មុខម្ហូបនេះ ងាយច្នៃ អាចច្នៃបឋមជាមុន រក្សាទុកប្រើសន្សឹមក៏ងាយដែរ។ ទន្ទឹមនោះណែមចៀន មិនត្រឹមតែបានប្រើប្រាស់ជាប្រចាំ នៅទាំងជាមុខម្ហូបប្រពៃណី មិនអាចខ្វះនៅក្នុងស្ពកសំណែនដូនតា នាថ្ងៃបុណ្យចូលឆ្នាំថ្មី នៅភូមិភាគទាំងបី ខាងជើង កណ្តាល និងខាងត្បូង៕
អត្ថបទនិងរូបថត៖ ង្វៀនឡឹន