នៅសម័យកាលប្រឆាំងបារាំង ណាមស្វឹនឡាក (Nam Xuan Lac) ជាទីកន្លែងបានជ្រើសសម្រាប់ដាក់ទីតាំងបម្រើសកម្មភាពនៃរដ្ឋអំណាចបដិវត្តន៍។ មកដល់សព្វថ្ងៃ តំបន់នេះ មានកេរដំណែលប្រវត្តិសាស្រ្ត និង វប្បធម៌ចំនួន៧ គំរូដូចជា៖ វិហារភាខៅ (Phia Khao) បានកសាងនៅឆ្នាំ១៩៣៣ ជាទីកន្លែងប្រព្រឹត្តទៅវប្បធម៌ជំនឿនៃប្រជាជនឃុំបានធី (Ban Thi) (ស្រុកចើដោន - Cho Don) កេរដំណែលគ្រឹះធារកម្មន្តសាលយោធាមជ្ឈិម បានកសាងនៅឆ្នាំ១៩៤៧ កេរដំណែលផ្ទះមតេយ្យមជ្ឈិមនៅសម័យសង្គ្រាមប្រឆាំងចាប់ពីឆ្នាំ១៩៤៨ - ១៩៥៤ ហើយទីនេះក៏ជាទីកន្លែងដាក់រោងចក្របោះពុម្ពប្រាក់វៀតណាមដំបូងបង្អស់ដែរ។
ណាមស្វឹនឡាក (Nam Xuan Lac) មានប្រភពធនធានជីវចម្រុះសម្បូរបែប អាកាសធាតុត្រជាក់ ទេសភាពរហោស្ថាន ជាយតំបន់អភិរក្សរំលេចលក្ខណៈវប្បធម៌នៃបងប្អូនជនជាតិ សន្យានឹងជាទីកន្លែងសក្តានុពល សម្រាប់ការធ្វើអាជីវកម្មទម្រង់រូបភាពទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ លេងកម្សាន្តតាមដងព្រៃព្រឹក្ស។ ដើម្បីដាស់សក្តានុពលដែលមានស្រាប់ នៃណាមស្វឹនឡាក (Nam Xuan Lac) ខេត្តមករា ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជន ខេត្តបាក់កាន (Bac Kan) បានចេញប្រកាសសេចក្តីសម្រេចចិត្តអនុម័តគម្រោងទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ លេងកម្សាន្តនៅក្នុងតំបន់អភិរក្សប្រភេទសត្វ រុក្ខជាតិ ណាមស្វឹនឡាក (Nam Xuan Lac) ដំណាក់កាល២០២១ - ២០៣០។ តាមនោះ ទីនេះ បានឡើងផែនការឱ្យទីតាំងទេសចរណ៍អេកូឡូស៊ីចំនួន៤កន្លែង និង ជើងដំណើរទេសចរណ៍អេកូឡូស៊ីចំនួន០៩ផងដែរ។
គម្រោងពិសេសផ្តោតលើការលើកម្ពស់តួនាទីអភិរក្ស ពង្រីកតម្លៃទេសភាពធម្មជាតិ ធ្វើអាជីវកម្មប្រសិទ្ធភាពសក្តានុពលទេសភាព បរិស្ថានអេកូឡូស៊ីធម្មជាតិ នៃព្រៃប្រើប្រាស់ពិសេស នៅក្នុងតំបន់អភិរក្សប្រភេទសត្វ រុក្ខជាតិណាមស្វឹនឡាក (Nam Xuan Lac) ដើម្បីអាជីវកម្មសេវាទេសចរណ៍អេកូឡូស៊ី ផ្សារភ្ជាប់នឹងការងារការពារព្រៃឈើ អភិរក្សជីវចម្រុះ។ គោលដៅកសាងតំបន់អភិរក្សប្រភេទសត្វ - រុក្ខជាតិណាមស្វឹនឡាក (Nam Xuan Lac) ក្លាយជាទីតាំងទេសចរណ៍មួយក្នុងចំណោមទីតាំងទេសចរណ៍ទាក់ទាញនៃតំបន់ និង ស្ថិតនៅក្នុងផែនការអភិវឌ្ឍទេសចរណ៍នៃខេត្តបាក់កាន (Bac Kan)។ បង្កើតការងាររកស៊ី បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅសម្ភារៈ ស្មារតីសម្រាប់ប្រជាជននៅមូលដ្ឋាន។
ដើម Oxyspora paniculata - ប្រភេទឈើពិសេសនៅលើកំពូលភ្នំភាខៅ (Phia Khao) ចំណុះតំបន់អភិរក្សណាមស្វឹនឡាក (Nam Xuan Lac)។ រូបថត៖ ហៀនទូ
Tro
ក្នុងដំណាក់កាលនេះ ខេត្តបាក់កាន (Bac Kan) កំពុងស្វែងរកអង្គការ ឯកជនដែលមានតម្រូវការវិនិយោគទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ លេងកម្សាន្តក្នុងព្រៃប្រើប្រាស់ពិសេស ផ្សារភ្ជាប់នឹងអភិវឌ្ឍព្រៃចីរកាល។ ទន្ទឹមនោះ ទីនេះនៅតែទទួលភ្ញៀវចូលមកទស្សនា ពិសោធជាមួយទេសភាពធម្មជាតិ កេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌៕អត្ថបទ៖ ហៀនទូ រូបថត៖ ហៀនទូ ឯកសារ
ប្រែសម្រួល៖ រីកើង