ព័ត៌មាន ឌីជីថលូបនីយកម្មបង្កើតសន្ទុះ - បៃតងភាវូបនីយកម្មរីកសាយភាយ - សហគ្រាសទម្លុះទម្លាយ - ប្រទេសជាតិឈានទៅឆ្ងាយ 09/02/2026 នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សមជ្ឈិមរៀបចំការប្រឡងប្រណាំង-ពានរង្វាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាប្រឡងប្រណាំង “ច្នៃប្រឌិត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង” និងចលនាប្រឡងប្រណាំង “អភិវឌ្ឍន៍សហគ្រាសឯកជនយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពសហគ្រាសរដ្ឋ”។ ពិធីនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) និងតាមអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ លើទូទាំងប្រទេស។ ទិដ្ឋភាពនៅពិធីបំផុសចលនាប្រឡងប្រណាំង។ (រូបថត៖ VNA)ថ្លែងនៅក្នុងពិធីបំផុសចលនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ផ្លូវលឿនបំផុត ខ្លីបំផុត ប៉ុន្តែមាននិរន្តរភាពនិងប្រសិទ្ធភាពបំផុតដើម្បីទៅកាន់ “ភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រ” នោះ គឺតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ដោយភ្ជាប់ជាមួយនឹងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ទូលំទូលាយ បត់បែន និងមានប្រសិទ្ធភាព។ នេះគឺជាតម្រូវការសត្យានុម័តនៃដំណើរការអភិវឌ្ឍន៍ ជានិន្នាការជៀសមិនរួចនៃសម័យកាល និងជាជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VNA)“ដោយពង្រីកស្មារតី «មនុស្សគ្រប់គ្នាប្រឡងប្រណាំង/គ្រប់វិស័យប្រឡងប្រណាំង/ប្រឡងប្រណាំងជារៀងរាល់ថ្ងៃ» បុគ្គលម្នាក់ៗគឺជា «ស្នូល» នយោបាយមួយដែល «ប្រែក្លាយការប្រឡងប្រណាំងទៅជាកម្លាំងចលករ ប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាព ប្រែក្លាយការលះបង់ទៅជាលទ្ធផល ប្រែក្លាយកិច្ចការប្រចាំថ្ងៃទៅជាធនធានសម្រាប់ខ្លួនឯង សម្រាប់ស្រុកកំណើត និងប្រទេសជាតិ» តាមនោះរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិកាន់តែខ្លាំងមាំមួន អរិយធម៌ វិបុលភាព សុភមង្គល ដោយបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅរកសង្គមនិយម។ ខ្ញុំប្រកាសការបំផុសចលនាប្រឡងប្រណាំងចំនួនពីរគឺ «ច្នៃប្រឌិត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង» និង «អភិវឌ្ឍសហគ្រាសឯកជនយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពសហគ្រាសរដ្ឋ» ជាមួយនឹងស្មារតី «ឌីជីថលូបនីយកម្មបង្កើតសន្ទុះ - បៃតងភាវូបនីយកម្មរីកសាយភាយ - សហគ្រាសទម្លុះទម្លាយ - ប្រទេសជាតិឈានទៅឆ្ងាយ»”៕

នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សមជ្ឈិមរៀបចំការប្រឡងប្រណាំង-ពានរង្វាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាប្រឡងប្រណាំង “ច្នៃប្រឌិត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង” និងចលនាប្រឡងប្រណាំង “អភិវឌ្ឍន៍សហគ្រាសឯកជនយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពសហគ្រាសរដ្ឋ”។ ពិធីនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) និងតាមអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ លើទូទាំងប្រទេស។ ទិដ្ឋភាពនៅពិធីបំផុសចលនាប្រឡងប្រណាំង។ (រូបថត៖ VNA)ថ្លែងនៅក្នុងពិធីបំផុសចលនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ផ្លូវលឿនបំផុត ខ្លីបំផុត ប៉ុន្តែមាននិរន្តរភាពនិងប្រសិទ្ធភាពបំផុតដើម្បីទៅកាន់ “ភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រ” នោះ គឺតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ដោយភ្ជាប់ជាមួយនឹងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ទូលំទូលាយ បត់បែន និងមានប្រសិទ្ធភាព។ នេះគឺជាតម្រូវការសត្យានុម័តនៃដំណើរការអភិវឌ្ឍន៍ ជានិន្នាការជៀសមិនរួចនៃសម័យកាល និងជាជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VNA)“ដោយពង្រីកស្មារតី «មនុស្សគ្រប់គ្នាប្រឡងប្រណាំង/គ្រប់វិស័យប្រឡងប្រណាំង/ប្រឡងប្រណាំងជារៀងរាល់ថ្ងៃ» បុគ្គលម្នាក់ៗគឺជា «ស្នូល» នយោបាយមួយដែល «ប្រែក្លាយការប្រឡងប្រណាំងទៅជាកម្លាំងចលករ ប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាព ប្រែក្លាយការលះបង់ទៅជាលទ្ធផល ប្រែក្លាយកិច្ចការប្រចាំថ្ងៃទៅជាធនធានសម្រាប់ខ្លួនឯង សម្រាប់ស្រុកកំណើត និងប្រទេសជាតិ» តាមនោះរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិកាន់តែខ្លាំងមាំមួន អរិយធម៌ វិបុលភាព សុភមង្គល ដោយបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅរកសង្គមនិយម។ ខ្ញុំប្រកាសការបំផុសចលនាប្រឡងប្រណាំងចំនួនពីរគឺ «ច្នៃប្រឌិត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង» និង «អភិវឌ្ឍសហគ្រាសឯកជនយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពសហគ្រាសរដ្ឋ» ជាមួយនឹងស្មារតី «ឌីជីថលូបនីយកម្មបង្កើតសន្ទុះ - បៃតងភាវូបនីយកម្មរីកសាយភាយ - សហគ្រាសទម្លុះទម្លាយ - ប្រទេសជាតិឈានទៅឆ្ងាយ»”៕